កម្មវិធី Fulbright
អាហារូបករណ៍ Fulbright សំរាប់និស្សិតកម្ពុជា ឆ្នាំ ២០១០-២០១១
 |
| កម្មវិធី Fulbright |
ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកមានសេចក្ដីរីករាយសូមប្រកាសផ្តល់អាហារូបករណ៍សំរាប់និស្សិតប្រកួតប្រជែងទៅសិក្សាថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក សំរាប់ឆ្នាំ សិក្សា ២០១០-២០១១ ។ ជ័យលាភីអាហារូបករណ៍ត្រូវបានជ្រើសរើសតាម រយៈការប្រកួតប្រជែង ដោយពិនិត្យទៅ លើលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ក្រោមកិច្ចឧបត្ថម្ភរបស់កម្មវិធីអាហារូបករណ៍សំរាប់បរទេស J. William Fulbright ដោយអាស្រ័យលើការមានថវិកា ។
កម្មវិធី Fulbright ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដោយសភាសហរដ្ឋអាមេរិកដើម្បី “បង្កើនការយល់គ្នាទៅវិញទៅមករវាងប្រជាជនអាមេរិកនិងប្រជាជនក្នុងប្រទេសដទៃៗទៀត ” ។ អស់រយៈកាលជាង ៦០ ឆ្នាំមកហើយដែលកម្មវិធីនេះបានផ្ដល់ឱកាសដល់ជនបរទេសអោយសិក្សា បង្រៀននិងធ្វើការ ស្រាវជ្រាវក្នុងសហរដ្ឋអាមេរិក ។
បេក្ខជនត្រូវតែមានលក្ខណៈសម្បត្ដិដូចខាងក្រោមនេះ ៖
- មានការសិក្សាច្បាស់លាស់និងសំរង់ពិន្ទុល្អប្រសើរក្នុងពេលកន្លងមក ។
- មានសញ្ញាប័ត្របរិញ្ញាពីមហាវិទ្យាល័យឬសាកលវិទ្យាល័យដែលមានការទទួលស្គាល់ ចំពោះអ្នក ដែលដាក់ពាក្យទៅរៀននៅសហរដ្ឋអាមេរិកដើម្បីយកសញ្ញាប័ត្រអនុបណ្ឌិត ឬមានសញ្ញាប័ត្រ អនុបណ្ឌិតពីមហាវិទ្យាល័យឬសាកលវិទ្យាល័យដែលមានការទទួលស្គាល់ ចំពោះអ្នកដែលដាក់ពាក្យទៅរៀនយកសញ្ញាប័ត្រថ្នាក់បណ្ឌិត ។
- មានជំនាញខាងភាសាអង់គ្លេស (មានពិន្ទុ TOEFL ឬ ITPយ៉ាងតិច ៥៧០ ឬ ២១៣ ចំពោះពិន្ទុ TOEFL តាមកុំព្យូទ័រ) ឬ ៨០ ចំពោះពិន្ទុ TOEFL តាមអ៊ិនធ័រណែត ឬ ៧.០ ចំពោះពិន្ទុ IELTS។
- អាចសំរបខ្លួនបានទៅនឹងបរិយាកាសនៅបរទេស ។
- មានសុខភាពល្អហើយអាចស៊ូទ្រាំបាននឹងកម្មវិធីសិក្សា ដែលមាន ការពិបាក ។
- មិនធ្លាប់សិក្សានៅសហរដ្ឋអាមេរិក
អាហារូបករណ៍ Fulbright សំរាប់និស្សិតឧបត្ថម្ភសោហ៊ុយលើការធ្វើដំណើរទៅមកសហរដ្ឋអាមេរិក រួមនឹងថ្លៃសិក្សា ការបង់ផ្សេងៗ និងសោហ៊ុយចំណាយក្នុងការរស់នៅសំរាប់ការសិក្សាពេញម៉ោងរបស់ និស្សិតថ្នាក់ក្រោយបរិញ្ញា ។ ការឧបត្ថម្ភនេះមិន មែនសំរាប់ជួយដល់អ្នកនៅក្នុងបន្ទុកទេ ។
សេចក្ដីណែនាំស្ដីពីការដាក់ពាក្យសុំ
អ្នកដាក់ពាក្យសុំដែលមិនទាន់មានពិន្ទុ TOEFL ជាផ្លូវការចំនួនយ៉ាងតិច ៥៧០ គួរត្រៀមចុះឈ្មោះធ្វើតេស្ត ITP នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០០៩ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ មានការទទួលចុះឈ្មោះធ្វើតេស្ដITP នៅការិយាល័យពត៌មានស្ដីពីការសិក្សានៅក្នុងសាកលវិទ្យាល័យភូមិនភ្នំពេញ (បន្ទប់លេខ ១០៣) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។ ឈប់ទទួលការចុះឈ្មោះនៅថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០០៩។ តេស្ត ITPនឹងមានម្តងទៀតនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយកាលបរិច្ឆេទនៃការចុះឈ្មោះគឺថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០០៩ ។សូមទាក់ទងលោក ហង់ ចាន់ថន តាមទូរស័ព្ទលេខ ០២៣ ៨៨៤ ៣២០ សំរាប់ការចុះឈ្មោះធ្វើតេស្ត ITP ។
និស្សិតដែលមានពិន្ទុ TOEFL ចាប់ពី ៥៧០ ឡើងទៅ គួរដាក់ពាក្យសុំអាហារូបករណ៍Fulbrightតាម អ៊ិនធ័រណែត ។ ពាក្យសុំនិងសេចក្ដីណែនាំលំអិតមានតាមគេហទំព័រៈ https://apply.embark.com/student/fulbright/international/ ឬ www.iie.org/fulbright/apps គណៈកម្មាធិការជ្រើសរើសរបស់កម្មវិធី Fulbright ទទួលតែពាក្យសុំដែលផ្ញើមកតាមអ៊ិនធ័រណែតទេ ។ ការទទួលពាក្យសុំតាមអ៊ិនធ័រណែតត្រូវផុតកំណត់នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០០៩ ។ អ្នកដាក់ពាក្យសុំត្រូវ ផ្ញើឯកសារបញ្ជាក់ចាំបាច់ទាំងអស់និងពិន្ទុនៃការធ្វើតេស្ដ ដោយផ្ទាល់ទៅ គណៈកម្មាធិការ Fulbright របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ។ ចំពោះពត៌មានបន្ថែម សូមទាក់ទង លោក ចៅ សា តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីម៉េលមកកាន់ chaus@state.gov ។
អ្នកដែលមានការចាប់អារម្មណ៍ចង់ដាក់ពាក្យសុំអាហារូបករណ៍ពីកម្មវិធី Fulbright គួរចូលរួមក្នុងការប្រជុំ ផ្ដល់ព័ត៌មានណាមួយ ដូចខាងក្រោមនេះ ៖
ក្រុងភ្នំពេញ
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញៈ ថ្ងៃទី ៥ខែមិនា ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក ។ សូមទាក់ទងលោក ហង់ ចាន់ថន ដើម្បីចុះឈ្មោះចូលរួម ដោយហៅទូរស័ព្ទទៅលេខ ០២៣-៨៨៤-៣២០
- សាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជាៈ ថ្ងៃទី ២៦ កុម្ភៈ ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៧យប់ ។ សូមទាក់ទង កញ្ញា សុខ វណ្ណា ដើម្បីចុះឈ្មោះចូលរួម ដោយហៅទូរស័ព្ទទៅកាន់លេខ ០១២-២៣០-០០២ ឬ០២៣-៩៩៣-៩៥៧
-សាកលវិទ្យាល័យភូមិន្ទនិតិសាស្ដ្រនិងសេដ្ឋកិច្ចៈ ថ្ងៃទី ១៩ខែមិនា ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក ។ សូមទាក់ទងលោក គឹម សាវុន ដើម្បីចុះឈ្មោះចូលរួម ដោយហៅទូរស័ព្ទទៅលេខ ០១២ ៦២៧ ៤៤៦ ។
- សាកលវិទ្យាល័យភូមិន្ទកសិកម្មៈ ថ្ងៃទី ១៧ កុម្ភៈ ពីម៉ោង ២ៈ៣០ ដល់ម៉ាង ៤ៈ៣០រសៀល
- សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)ៈ ថ្ងៃទី ៦ មិនា ពីម៉ោង ៩ ដល់ម៉ាង ១១ ព្រឹក
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្ងៃទី ១០ មិនា ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក
ខេត្ដបាត់ដំបង
- វិទ្យាស្ថានជាតិបាត់ដំបងៈ ថ្ងៃទី ១៣ កុម្ភៈ ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក។
- សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចៈ ថ្ងៃទី ១៣ កុម្ភៈ ពីម៉ោង ២ៈ៣០ ដល់ម៉ោង ៤ៈ៣០ រសៀល។
ខេត្ដសៀមរាប
- សាកលវិទ្យាល័យ Build Bright: ថ្ងៃទី ១១ កុម្ភៈ ពីម៉ោង ២ៈ៣០ ដល់ម៉ោង ៤ៈ៣០ រសៀល។
- សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ៈ ថ្ងៃទី ១១ កុម្ភៈ ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក។
ខេត្ដកំពង់ចាម
- សាកលវិទ្យាល័យ Western: ថ្ងៃទី ២៨កុម្ភៈ ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក។
- សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចៈ ថ្ងៃទី ២៨ កុម្ភៈពីម៉ោង ២ រសៀល ដល់ម៉ោង ៤ រសៀល។
ក្រុងព្រះសីហនុ
- សាកលវិទ្យាល័យ Build Bright: ថ្ងៃទី ៤មិនា ពីម៉ោង ៩ដល់ម៉ោង ១១ ព្រឹក។ ទូរស័ព្ទលេខ០១៦ ៥៣១ ១២៣
- សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចៈ ថ្ងៃទី ៣ មិនាពីម៉ោង ៥ៈ៣០ ដល់ម៉ោង ៧ៈ៣០ យប់ ។
ទូរស័ព្ទលេខ ០១២ ៨៨៥ ៣០៣