កម្មវិធីផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ (Educational Exchange)
កម្មវិធី Fulbright (The Fulbright Program)
 |
| កម្មវិធី Fulbright |
កម្មវិធី Fulbright មានបំណងនាំមកនូវចំណេះដឹងបន្ថែមបន្ដិចបន្ដួច ហេតុផលបន្ថែមបន្ដិចបន្ដួច និងមេត្ដាធម៌បន្ថែមបន្ដិចបន្ដួច ដល់ពិភពលោក ដើម្បីបង្កើនឱកាសនៃការចេះរស់នៅជាមួយគ្នា ក្នុងសន្ដិភាព និងមិត្ដភាពនៅទីបំផុត – នេះជាសំដីរបស់លោក J. William Fulbright ។
កម្មវិធី Fulbright គឺជាកម្មវិធីផ្លាស់ប្ដូរអន្ដរជាតិដ៏ធំនិងមានការទទួលស្គាល់ច្រើនជាងគេនៅក្នុងពិភពលោក ។ ជាផ្នែកមួយនៃកម្មវិធីដែលមាននៅទូទាំងសកលលោក កម្មវិធី Fulbright កម្ពុជា-សហរដ្ឋអាមេរិក គឺជាការផ្លាស់ប្ដូរផ្នែកអប់រំផ្លូវការមួយរវាងប្រជាជនកម្ពុជានិងប្រជាជនអាមេរិក “ដើម្បីផ្លាស់ប្ដូរគ្នាក្នុងវិស័យសិក្សាអប់រំដោយឈរលើមូលដ្ឋាននៃសមភាពនិងផលប្រយោជន៍ទៅវិញទៅមក ” ។ នៅក្រោម ការឧបត្ថម្ភរបស់កម្មវិធីនេះ អ្នកអប់រំ អ្នកស្រាវជ្រាវ អ្នកឯកទេសនិងនិស្សិតរបស់ កម្ពុជានិងអាមេរិកចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនិងបង្រៀនគ្នាទៅវិញទៅមក នៅក្នុងប្រទេសនិមួយៗ។
ក្នុងនាមជាកម្មវិធីសិក្សាអប់រំអន្ដរជាតិសំខាន់ជាងគេដែលឧតប្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកម្មវិធី Fulbrightមានបំណង “បង្កើនការយល់គ្នាទៅវិញទៅមករវាងប្រជាជនអាមេរិកនិងប្រជាជននៃ ប្រទេសដទៃទៀត....“ជាមួយនឹងគោលដៅនេះកម្មវិធី Fulbright បានផ្ដល់ដល់អ្នកចូលរួមជាងពីរសែនប្រាំម៉ឺននាក់ដែលត្រូវបានជ្រើសរើសដោយយោងទៅលើគុណសម្បត្ដិ នៃការសិក្សានិងសក្ដានុពលក្នុងការ ដឹកនាំរបស់គេ អោយទៅរៀននិងបង្រៀនទៅវិញទៅមកក្នុងប្រទេសនិមួយៗដើម្បីផ្លាស់ប្ដូរយោបល់គ្នា និងស្វែងរក ដំណោះស្រាយរួមគ្នាចំពោះបញ្ហាដែលជាកង្វល់រួម។
កម្មវិធីFulbright ត្រូវបានបង្កើតអោយមានឡើងនៅក្នងឆ្នាំ ១៩៤៦នៅក្រោមច្បាប់ដែលដាក់ស្នើឡើងដោយអតីតព្រឹទ្ធសមាជិក J. William Fulbright មកពីរដ្ឋ Arkansas ។ តាំងពីពេលបង្កើតឡើងកាលពី៥០ ឆ្នាំមុន មានមនុស្សចំនួន២៥៥ ០០០ (៩៦ ៤០០ នាក់ពីសហរដ្ឋអាមេរិក និង ១៥៨ ៦០០ ពីប្រទេសដទៃទៀត) បានចូលរួមនៅក្នុងកម្មវិធីនេះ ។ កម្មវិធី Fulbright ផ្ដល់អំណោយថវិកាដល់ជ័យលាភីថ្មីៗសំរាប់ជ័យ លាភីប្រហែល ៤ ៥០០ នាក់ក្នុងមួយឆ្នាំៗ ។
អតីតអ្នកទទួលអាហាររូបករណ៍ Fulbright រួមមានជ័យលាភីរង្វាន់ណូបែល និងរង្វាន់ Pullitzerអភិបាលរដ្ឋ ព្រឹទ្ធសមាជិក ឯកអគ្គរដ្ឋទូត វិចិត្រករនាយករដ្ឋមន្ដ្រីនិងប្រមុខរដ្ឋ សាស្ដ្រាចារ្យ អ្នកវិទ្យាសាស្ដ្រ ចៅក្រមតុលាការកំពូល និងប្រធានក្រុមហ៊ុន ។
ប្រភពចំបងនៃថវិកាសំរាប់កម្មវិធី Fulbright បានមកពីការអនុម័តរបស់សភាសហរដ្ឋអាមេរិក ។ ដ្ឋាភិបាលបរទេសនិងអង្គការឯកជនរួមវិភាគទានតាមរយៈការចែកគ្នាចេញសោហ៊ុយចំណាយនិងការជួយដោយមិនផ្ទាល់ ដូចជាការជួយប៉ូវប្រាក់ខែ ការលើកលែងការបង់ថ្លៃសិក្សា ការផ្ដល់កន្លែងស្នាក់នៅក្នុង សាកលវិទ្យាល័យ ។ល។ ថវិកាដែលជាចំណែករបស់សភាអាមេរិកសំរាប់កម្មវិធី Fulbright ក្នុងឆ្នាំសារពើពន្ធ២០០៣ មាន ១២២,៩ លានដុល្លាអាមេរិក ។ រដ្ឋាភិបាលបរទេសរួមចំណែកបន្ថែមចំនួន ២៨ លានដុល្លាដោយផ្ទាល់ដល់កម្មវិធី Fulbright ។
កម្មវិធី Fulbright ឧបត្ថម្ភដោយការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសអាមេរិកនៅក្រោមគោលមាគ៌ានយោបាយដែលកំណត់ដោយក្រុមប្រឹក្សាភិបាលអាហាររូបករណ៍បរទេស J. William Fulbright ។ ក្រុមប្រឹក្សាភិបាលគឺជាមនុស្សមួយក្រុម ដែលឯករាជ្យហើយត្រូវបានតែងតាំងឡើងដោយប្រធានាធិបតី ។ ក្រុមនេះតាក់តែងគោលនយោបាយ និតិវិធីនិងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស។ ទាំងអស់នេះគ្រប់គ្រងកម្មវិធី Fulbright ។ នៅពេលបច្ចុប្បន្ននេះ កម្មវិធីនេះមាននៅក្នុងប្រទេសចំនួន ១៤០ ដែលក្នុងនោះមាន ៥១ ប្រទេសដែលមានគណៈកម្មាការនិងមូលនិធិកម្មវិធី Fulbright ថ្នាក់ជាតិ ។អង្គការឯកជនដែលកំពុងធ្វើសហប្រតិបត្ដិការមួយចំនួនក៏ជួយនៅក្នុងកិច្ចការគ្រប់គ្រងកម្មវិធី នេះផងដែរ។
ពាក្យថា “កម្មវិធី Fulbright“ ចង់និយាយក្រសោបលើកម្មវិធីផ្លាស់ប្ដូរគ្នាផ្សេងៗដោយរួមទាំង អំណោយថវិកាទាំងសំរាប់បុគ្គលទាំងសំរាប់ស្ថាប័ន ។ សូមមើលអត្ថបទភ្ជាប់ខាងក្រោម បើចង់ដឹងពត៌មានបន្ថែមទៀត ។
កម្មវិធីអាហារូបករណ៍ Fulbright សំរាប់និស្សិតកម្ពុជា
ជាគោលសំខាន់មួយនៃកិច្ចការងារការទូតនិងកិច្ចការសាធារណៈរបស់អាមេរិក កម្មវិធី Fulbright សំរាប់និស្សិតនាំពលរដ្ឋនៃប្រទេសដទៃមកកាន់សហរដ្ឋអាមេរិក ដើម្បីសិក្សាថ្នាក់អនុបណ្ឌិតឬថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យឬស្ថាប័នដទៃទៀតដែលមានភាពសមស្រប នៅក្នុងសហរដ្ឋអាមេរិក ។ កម្មវិធីនេះ បាននាំយកមនុស្សឆ្នើមៗមកកាន់សាលានៅសហរដ្ឋអាមេរិក ហើយធ្វើអោយគេយល់ពីសង្គមនិងគុណតំលៃរបស់អាមេរិក ។ អ្នកទទួលអាហារូបករណ៍ Fulbright ជាជនបរទេសជាច្រើនគឺជាអ្នកមានជំនាញអាជីព ក្នុងអាយុក្មេងៗ ហើយនឹងត្រឡប់ទៅកាន់មុខតំណែងជាអ្នកដឹកនាំក្នុងប្រទេសកំណើតរបស់គេ ដោយច្រើនតែធ្វើការតាមសាកលវិទ្យាល័យឬក្នុងស្ថាប័នរដ្ឋាភិបាល ។ បើលោកអ្នកចង់ដឹងពត៌មានបន្ថែមស្ដីពីកម្មវិធីអាហារូបករណ៍ Fulbright សំរាប់និស្សិតក្នុងឆ្នាំ ២០០៩-២០១០សូមចុចត្រង់នេះ ។
កម្មវិធី Fulbright សំរាប់និស្សិតអាមេរិក
រាល់ឆ្នាំ កម្មវិធី Fulbright ផ្ដល់អាហារូបករណ៍អោយនិស្សិតអាមេរិកចំនួនជាង ១ ២០០ នាក់ ដើម្បីបានសិក្សានៅបរទេស ។ ប្រាក់ឧបត្ថម្ភសំរាប់និស្សិត Fulbright មានសំរាប់ប្រទេសចំនួនជាង១៤០ នៅទូទាំងពិភពលោក។ កម្មវិធីនេះជួយលើការសិក្សា ការស្រាវជ្រាវ ឬការចូលរួមក្នុងការបង្រៀន សំរាប់រយៈពេលមួយឆ្នាំ ។ គំរោងអាចរួមមានការរៀនសូត្រក្នុងសាកលវិទ្យាល័យ ការស្រាវជ្រាវដោយខ្លួនឯងក្នុងបណ្ណាល័យឬការចុះស្រាវជ្រាវផ្ទាល់ដល់កន្លែងឬការបណ្ដុះបណ្ដាលជំនាញឯកទេសខាងវិទ្យាសាស្ដ្រសង្គម ។ បើលោកអ្នកចង់ដឹងពត៌មានបន្ថែម សូមបើកមើលគេហទំព័ររបស់វិទ្យាស្ថានអប់រំអន្ដរជាតិ ។
កម្មវិធីអាហារូបករណ៍ Fulbright សំរាប់សាស្ដ្រាចារ្យអាមេរិក
សាស្ដ្រាចារ្យអាមេរិកមកកាន់ប្រទេសកម្ពុជា មិនត្រឹមតែដើម្បីបង្រៀនមេរៀន ផ្ដល់ការទូន្មានដល់សិស្សធ្វើការជិតស្និទ្ធជាមួយក្រុមសាស្ដ្រាចារ្យកម្ពុជានិងធ្វើអោយកម្មវិធីសិក្សាស្ដីពីអាមេរិក នៅតាមសាកលវិទ្យាល័យដែលបានចូលរួមកាន់តែមានលក្ខណៈជ្រាលជ្រៅតែប៉ុណ្ណោះទេ តែពួកគាត់មកដើម្បីរៀនពីប្រទេសកម្ពុជា ប្រជាជននិងវប្បធម៌ក្នុងប្រទេសនេះ ដើម្បីអាចធ្វើការបង្រៀនកាន់តែបានល្អនិងត្រឹមត្រូវស្ដីពីកម្ពុជា ក្រោយពេលពួកគាត់វិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញថែមទៀតផង ។ ដើម្បីសំរេចបំណងនៃកម្មវិធីនេះ ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនេះត្រូវតែផ្ដល់ប្រយោជន៍ដល់សាកលវិទ្យាល័យជាម្ចាស់ផ្ទះផង និងសាស្ដ្រាចារ្យអាមេរិកផង ។ បើលោកអ្នកចង់ដឹងពត៌មានបន្ថែម សូមមើលគេហទំព័ររបស់ក្រុមប្រឹក្សាសំរាប់ការផ្លាស់ប្ដូរគ្នានៃអ្នកសិក្សាជាន់ខ្ពស់ (CIES) ។ សូមចុចត្រង់នេះ ដើម្បីដឹងពត៌មានស្ដីពីរង្វាន់សំរាប់ឆ្នាំ ២០០៨-២០០៩ ។
កម្មវិធី Fullbright សំរាប់អ្នកឯកទេសជាន់ខ្ពស់
កម្មវិធី Fullbright សំរាប់អ្នកឯកទេសជាន់ខ្ពស់ផ្ដល់ថវិកាសំរាប់រយៈពេលខ្លីពី ២ ទៅ ៦ អាទិត្យសំរាប់សាស្ដ្រាចារ្យនិងអ្នកមានអាជីពជំនាញដើម្បីធ្វើ កិច្ចសហការលើការតាក់តែងកម្មវិធីសិក្សានិងពង្រឹងក្រុមសាស្ដ្រាចារ្យ ការធ្វើផែនការសំរាប់ស្ថាប័ន និង សកម្មភាពផ្សេងៗដទៃទៀត ជាមួយស្ថាប័នម្ចាស់ផ្ទះ ។
ដើម្បីអាចទទួលថវិកានោះបាន គេត្រូវដាក់ពាក្យសុំបញ្ចូលឈ្មោះទៅក្នុងកម្មវិធីនេះសិន ។ បន្ទាប់មកសាកលវិទ្យាល័យម្ចាស់ផ្ទះចាប់ផ្ដើមទទួលពិនិត្យពាក្យសុំ ដោយធ្វើការស្នើសុំអ្នកឯកទេស ម្នាក់សំរាប់គំរោងជាក់លាក់មួយ ។ សាកលវិទ្យាល័យនៅកម្ពុជាដែលមានការចាប់អារម្មណ៍ គួរទាក់ទងស្ថានទូតឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដើម្បីទទួលពត៌មានបន្ថែម ។ អ្នកសុំបានអាហាររូបករណ៍គួរទាក់ទង CIES ។
គេហទំព័រសំខាន់នៃកម្មវិធី Fulbright
ពត៌មានបន្ថែមៈ
អតីតអ្នកទទួលអាហាររូបករណ៍ Fulbright នៅទូទាំងសាកលលោក