jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ផ្នែក​វិស័យ​កាត់ដេរ​មក​ជួបជុំ​គ្នា​ក្នុង​សន្និសីទ​មួយ​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើការ​រៀបចំ​សំរាប់​អនាគត

សណ្ឋាគារ​សាន់វ៉េ ក្រុង​ភ្នំពេញ
ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ ២០០៩

(រុប​កណ្តាល​) លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក
Rodley ចូលរួម​កម្មវិធី​។  រូប​ពង្រីក

         សហរដ្ឋ​អាមេរិក​បាន​ឧបត្ថម្ភ​ដល់​ការ​រៀបចំ​ធ្វើ​សន្និសីទ​មួយ ស្តីពី​អនាគត​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ដែល​បាន​ទាក់ទាញ​អ្នក​ចូលរួម​មកពី​វិស័យ​ឯកជន សហជីព និង​រដ្ឋាភិបាល​។ សន្និសីទ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សុក្រ ទី ១២ ខែ​មិថុនា នៅ​សណ្ឋាគារ​សាន់វ៉េ ក្នុង​ក្រុង​ភ្នំពេញ​។

          លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក Rodley និង​លោក​ទេសរដ្ឋមន្រ្តី​ចម ប្រសិទ្ធិ បាន​ថ្លែង​សុន្ទរកថា នៅ​ក្នុង​សន្និសីទ​មួយ​ថ្ងៃ​ពេញ​នេះ ដែល​មាន​ការ​ពិភាក្សា​គ្នា​ស្តីពី​ការ​ដែល​វិស័យ​កាត់ដេរ​អាច​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​អន្តរជាតិ និង​ងើប​ឡើង​វិញ​ពី​ការ​ធ្លាក់ចុះ​ក្នុង​ពេល​ថ្មី​ៗ​នេះ​។

          លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​មាន​ប្រសាសន៍​ថា “​ដើម្បី​បំបែរ​ចរន្ត យើង​ត្រូវ​ធ្វើ​យ៉ាងណា​អោយ​ឧស្សាហកម្ម​កាត់ដេរ​មាន​ចក្ខុវិស័យ​ជា​យុទ្ធសាស្រ្ត និង​ឯកភាព​គ្នា​មួយ ដែល​ប្រឈម​ដោះស្រាយ​បាន​ចំពោះ​បញ្ហា​ប្រឈម នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។ ការ​ធ្វើការ​រួម​គ្នា​ធ្វើអោយ​យើង​អាច​ជួយ​ឧស្សាហកម្ម​កាត់ដេរ​អោយ​កាន់តែ​មាន​សមត្ថភាព​ប្រកួតប្រជែង និង​បន្ត​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​។​”

          លោកស្រី​ឯកអគ្គរដ្ឋទូត Rodley ក៏​បាន​សរសើរ​ផង​ដែរ​ចំពោះ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ជំនាញ​កម្ពុជា ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​មួយ​ធ្វើការ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​រោងចក្រ​នានា បណ្តុះបណ្តាល​ជនជាតិ​ខ្មែរ​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម និង​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ក្នុង​ចំណោម​កម្មករ ថៅកែ និង​រដ្ឋាភិបាល​។ មជ្ឈមណ្ឌល​នេះ ពី​មុន​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​ផលិតភាព​ឧស្សាហកម្ម​កាត់ដេរ ហើយ​បាន​ទទួល​ថវិកា​ចំនួន ៣,៤ លាន​ដុល្លា​អាមេរិក​ពី​រដ្ឋាភិបាល​អាមេរិក ក្នុង​រយៈពេល​ពី​ឆ្នាំ ២០០៥ ដល់ ២០០៨​។

          តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) សហរដ្ឋ​អាមេរិក​នៅ​បន្ត​ផ្តល់​ថវិកា​ដល់​មជ្ឈមណ្ឌល​នេះ ថ្វី​បើ​ពេលនេះ​មជ្ឈមណ្ឌល​ដំណើរការ​ដោយ​ពឹង​ជា​ធំ​លើ​ប្រាក់បង់​របស់​អតិថិជន​ក្តី ដែល​ជា​ការ​ធ្វើអោយ​មជ្ឈមណ្ឌល​នេះ​ជា​មជ្ឈមណ្ឌល​គំរូ​ខាង​និរន្តភាព​នៃ​វិស័យឯកជន​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក