សេវាសាធារណៈ
ការរៀបអាពាហ៏ពិពាហ៏នៅក្នុងប្រទេសកម្ពុជា
ដើម្បីរៀបអាពាហ៏ពិពាហ៏ជាមួយជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជា អ្នកត្រូវដាក់ឯកសារដូចខាងក្រោមជូនទៅនាយកដ្ឋានកុងសុលរបស់ក្រសួងការបរទេសរបស់ប្រទេសកម្ពុជាៈ
១. លិខិតចេញពីសហរដ្ឋអាមេរិក រឺ ស្ថានទូតអាមេរិកនៅក្នុងទីក្រុងភ្នំពេញ បញ្ជាក់ថា អ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីរៀបការ ហើយគូដណ្ដឹងរបស់អ្នក ត្រូវសុំលិខិតដូចគ្នាពីអជ្ញាធរមូលដ្ឋាន។
២. លិខិតចេញពីវេជ្ជបណ្ឌិត ដែលបញ្ជាក់ថា អ្នក និង គូរដណ្ដឹងរបស់អ្នក មានសុខភាពល្អ។
៣. អ្នកត្រូវ ផ្ដល់ទំព័រទិន្ន័យនៃលិខិតឆ្លងដែនរបស់អ្នកមួយច្បាប់ និង ទំព័រដែលមានទិដ្ឋាការកម្ពុជាមូយច្បាប់ទៅក្រសួងការបទេសរបស់ប្រទេសកម្ពុជា។
៤. ប្រសិនបើអ្នកធ្លាប់រៀបការពីមុន អ្នកត្រូវផ្ដល់លិខិតលះលែងមួយច្បាប់ រឺ លិខិតមរណៈភាពមួយច្បាប់របស់គ្រួសាររបស់អ្នក។
៥. ប្រសិនបើអ្នកចង់រៀបការជាមួយនារីជនជាតិខ្មែរ អ្នកប្រហែលជាត្រូវផ្ដល់លិខិតពី ឪពុកម្ដាយ រឺ អាណាព្យាបាលដែលអនុញ្ញាតិឱ្យនារីនោះរៀបការជាមួយអ្នក។
ក្រសួងការបរទេស បន្ទាប់មកនឹងចេញលិខិតអនុញ្ញាតិឱ្យរៀបអាពាហ៏ពិពាហ៏ ហើយបន្ទាប់មក អ្នកត្រូវយកលិខិតនោះទៅ ឃុំ រឺ សង្កាត់។
មន្ដ្រីឃុំសង្កាត់ នឹងផ្ដល់លិខិតបន្ថែមទៀតដែលចាំបាច់ និង លិខិតអាពាហ៏ពិពាហ៏ដែលមានសុពលភាពនៅក្នុងសហរដ្ឋអាមេរិក។
ចំណាំៈ អាយុស្របច្បាប់ដែលមនុស្សម្នាក់អាចរៀបអាពាហ៏ពិពាហ៏បាននៅក្នុងប្រទេសកម្ពុជា គឺ ២០ ឆ្នាំ សំរាប់ បុរស និង ១៨ ឆ្នាំ សំរាប់ នារី។
ក្រសួងការបរទេស និង ទំនាក់ទំនងអន្ដរជាតិ ស្ថិតនៅអាស័យដ្ឋាន លេខ ៣ ផ្លូវ សម្ដេចហុនសែន សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌ ចំការមន។
ម៉ោងធ្វើការៈ ពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃ សុក្រ ពីម៉ោង៧:០០ ដល់ម៉ោង១១:០០ និង ពី ម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។
ទូរស័ព្ទលេខៈ ០២៣ ២១៤ ៤៤១ រឺ ០២៣ ២១៦ ១២២
ទូរសារលេខៈ ០២៣ ២១៦ ១៤១ រឺ ០២៣ ២១៦ ១៤៤
ក្រសួងការបរទេស ឈប់សំរាកនៅក្នុងអំឡុងពេលបុណ្យជាតិ និង អន្ដរជាតិ។
សូមពិនិត្យមើលផងដែរៈ ពលរដ្ឋអាមេរិក – អាពាហ៏ពិពាហ៏ជាមួយជនបរទេស