jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ដើម្បីបរិស្ថានៈ ការបែរទៅរក​ថាមពល​ព្រះអា​ទិត្យ តើអ្នក​អាច​ធ្វើអ្វី​ខ្លះ?

 
 ស្លាននិយមការពារបរិស្ថាន
ស្ថានទូតអាមេរិកនៅភ្នំពេញ​នឹងទទួល​បាន​បន្ទះថាម​ពល​ព្រះអាទិត្យ​តូច​ចំនួន ៥៦ ​បន្ទះ និង​បន្ទះ​ធំចំនួន ៣ បន្ទះ ដែល​នឹងបញ្ចូល​អាគុយ​ឡើង​វិញ សំរាប់​ម៉ាស៊ីន​ភ្លើង​ទាំងអស់​នៅតាម​ផ្ទះ​បុគ្គលិក និង​ក្នុង​បរិវេណ​ស្ថាន​ទូត។ នៅពេល​នេះ អាគុយ​ត្រូវបាន​បញ្ចូល​ភ្លើងដោយ​ដោត​ខ្សែតទៅ​នឹងកន្លែង​ស៊ក​បន្ត​ចរន្ត​​អគ្គិស​នី។ បន្ទះ​ថាមពល​ព្រះអាទិត្យ​នឹងបញ្ចូល​ភ្លើង​អាគុយ​ឡើង​វិញ ដូច្នេះ​ម៉ាស៊ីន​ភ្លើងទាំង​អស់នឹង​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​ភ្លើង​រដ្ឋ នៅក្នុង​ទីក្រុង។ យោង​តាមអ្នក​ឯកទេស​ជាទីប្រឹក្សា​របស់​យើង ក្នុងរយៈ​ពេល ៨ ខែ យើង​មិន​ត្រូវ​ការចំណាយ​អ្វីទេក្នុង​ការប្រើ​បន្ទះ​ថាមពល​ព្រះ​អាទិត្យ​នេះ។ ការប្តូរ​នេះធ្វើ​អោយ​ស្ថានទូត​សន្សំ​​ប្រាក់បាន​ជាង ៧ ០០០ ដុល្លា​ក្នុងមួយ​ឆ្នាំ ពីការ​ចំណាយ​លើថាមពល​អគ្គិសនី តែនឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ពល​ទៅ​ក្នុងបរិយាកាស​ជាឧស្ម័ន​កាបូនិច​​បាន​ចំនួន ១ ៤៣៦ ផោន (៦៥០,៥ គក)​ ក្នុង​មួយ​ឆ្នាំ!

     តើអ្នកដឹងទេថា ការ​ផលិត​ថាមពល​អគ្គិសនី​បង្កើត​អោយ​មានការ​បំពុល​បរិយា​កាសច្រើន​ជាង​ឧស្សា​ហកម្ម​ណាមួយ​ទាំង​អស់ នៅសហ​រដ្ឋអាមេ​រិក? របាយការណ៍​ស្តីពីការ​បញ្ចេញ​សំណល់​​ជាតិ​ពុល​ទៅ​ក្នុង​ខ្យល់ របស់​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​​និងអភិវឌ្ឍន៍ (NRDC) ឆ្នាំ ២០០៨ (ទិន្នន័យ​ចុង​ក្រោយ​ក្នុងឆ្នាំ ២០០៦) បង្ហាញ​ថា ឧស្សាហកម្ម​ថាមពល​អគ្គិសនី​នៅសហ​រដ្ឋអាមេ​រិកបញ្ចេញ៖

  • ៧០% នៃការបញ្ចេញ​ជាតិ Sulfur dioxide ដែល​នាំអោយ​មាន​ភ្លៀង​អាស៊ីដ
  • ២០% នៃការ​បញ្ចេញ​ជាតិ Nitrogen oxide ដែល​នាំអោយ​មាន​ផ្សែង​អួរ​អាប់ តាម​ទីក្រុង
  • ៤០% នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច ដែល​នាំអោយ​មានការ​ប្រែប្រួល​អាកាស​ធាតុលើ​ផែនដី
  • ៦៨% នៃការ​បញ្ចេញ​ជាតិបារត ដែល​បង្ករ​គ្រោះថ្នាក់​ខ្លាំងដល់​សុខភាព។

     ក្នុងចំណោម​បញ្ហាធំៗ​ផ្សេងទៀត​ស្តីពី​បរិស្ថាន ដែល​ទាក់ទង​នឹងថាមពល​អគ្គិសនី​គឺផលប៉ះ​ពាល់ទៅ
លើទឹក​ ការនាំ​អោយ​មានកាក​សំណល់​ ហើយ​និងការ​ធ្វើអោយ​មានការ​អាក់ខាន​ក្នុងការ​ប្រើ​ប្រាស់​ដី​។

     ថាមពលអគ្គិសនីក៏ដើរ​តួនាទី​កាន់តែ​មាន​សារៈ​សំខាន់​ផងដែរ ក្នុងជីវិត​ផ្ទាល់ខ្លួន​របស់​មនុស្ស និង​សេដ្ឋកិច្ច​ពិភព​លោក។ កុំព្យូ​ទ័រ និង​ប្រព័ន្ធទាក់​ទងគ្នា​ដែលដើរ​ដោយ​ថាមពល​អគ្គិសនីគឺជាផ្នែក​ដែលមាន​សារៈ​សំខាន់​កាន់តែ​ច្រើន​ឡើងៗ នៅក្នុង​ជីវិតរស់​នៅ និងសេដ្ឋកិច្ច​របស់​យើង។ ដោយ​សារយើង​ទាមទារ​​សេ​វាថាម​ពលអគ្គិសនី​កាន់តែ​ច្រើន យើងត្រូវ​តែជៀស​វាងការ​ធ្វើអោយ​ប៉ះពាល់​បរិស្ថាន​របស់យើង តាម​រយៈ​ការចេះ​ប្រើថាមពល​អគ្គិសនី​អោយ​បានត្រឹម​ត្រូវ ហើយ​ទទួលយក​ថាមពល​អគ្គិសនីពី​ប្រភព​ដែល​ប៉ះពាល់​បរិស្ថាន​តិច​បំផុត។

ថាមពលប្រើ​តាមផ្ទះ នៅ​សហរដ្ឋអាមេ​រិក ក្នុង​ឆ្នាំ ២០០៧

  • សហរដ្ឋអាមេរិក​ចំណាយ​ប្រាក់​ចំនួន ១៣ ពាន់លាន​ដុល្លាក្នុង​មួយឆ្នាំ សំរាប់​ថាមពល​កំដៅ​ទឹកក្នុង​ផ្ទះ។ វាស្មើ​នឹងប្រេង​ចំនួន ១១,៤ ធុងក្នុង​មួយ​គ្រួសារ ដែល​ជាបរិមាណ​លើសពី​បរិមាណ​ប្រេង​ស៊ីដោយ​ឡានទំហំ​មធ្យមរត់​លើចំងាយ​ផ្លូវ ១២ ០០០ ម៉ៃល៍ (១៩ ២០០ គម)។
  • ការកំដៅទឹកស៊ីថាមពល​ស្មើនឹង​ប្រហែល ១ ភាគ ៤​ នៃ​ថាមពល​សរុប ដែល​ត្រូវបាន​ប្រើក្នុង​ផ្ទះមួយ​សំរាប់​មួយគ្រួសារ​ធម្មតា។ ក្នុង​ចំណោម​បរិក្ខា​មួយៗទាំង​អស់ ដែល​ប្រើនៅ​ក្នុងផ្ទះ ប្រដាប់​កំដៅទឹក​ស៊ីថាមពល​ច្រើន​ជាងគេ។
  • កុំព្យូទ័រមួយប្រើភ្លើង​អស់ពី ៦៥ វ៉ាត់ទៅ ២៥០ វ៉ាត់។ កញ្ចក់​កុំព្យូទ័រ​ស៊ីភ្លើង​អស់ពី ៣៥ ទៅ ៨០ វ៉ាត់។

     តើយើងធ្វើដូចម្តេចដើម្បី​បំពេញ​សេចក្តី​ត្រូវការ​​ថាមពល​របស់យើង ដោយ​ទន្ទឹមនឹង​នោះត្រូវ​គិត​
ពីផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ទាក់ទងនឹង​កំណើន​ចាំបាច់​ក្នុងការ​ប្រើប្រាស់​ថាមពល? មាន​បច្ចេកទេស​ច្រើនក្នុង​ការ​ផលិត​ថាមពល​អគ្គិសនី។ ប្រេង​ប្រភេទ​ផ្សេងៗ​ដែលត្រូវ​បានប្រើ​សំរាប់​បង្កើត​ថាមពល​សុទ្ធតែ​ប៉ះពាល់​បរិស្ថាន។ រោង​ចក្រអគ្គិសនី​ដែលប្រើ​សំណល់​ផូស៊ីល បញ្ចេញ​ជាតិពុល​ទៅក្នុង​បរិយាកាស ត្រូវ​ការទឹក​ច្រើន​សំរាប់​ធ្វើអោយ​ប្រជាក់ ហើយ​គេធ្វើ​អោយ​ខូចដីយ៉ាង​ធំល្វឹង​ល្វើយ ក្នុង​ពេល​ធ្វើអាជីវ​កម្មជីករ៉ែ​ (សំរាប់​បំរើ​សេចក្តី​​ត្រូវការ​របស់​រោងចក្រ​ថាមពល)។ រោងចក្រ​​អគ្គិសនី​ប្រើថាមពល​នុយក្លេ​អ៊ែរបង្កើត​សំណល់​វិទ្យុ​សកម្មយ៉ាង​ច្រើន ដែល​នៅពេលនេះ គេ​ពិបាក​រក​កន្លែង​ទុក។ សូម្បី​តែកន្លែង​ផលិតថាមពល​ដែល​អាច​កែ​ច្នៃប្រើ​វិញបាន ក៏អាច​ប៉ះពាល់​ដល់សត្វ​ស្លាបនិង​មច្ឆា​ មានកាក​សំណល់​ប្រកប​ដោយ​គ្រោះ​ថ្នាក់ និងទាម​ទារទឹក​សំរាប់ធ្វើ​អោយ​ត្រជាក់់​ផងដែរ។​ ផល​វិបាកលើ​​បរិស្ថាន​នៃបច្ចេកទេស​ទាំងនេះ​មានខុស​គ្នាច្រើន។ ថ្វីបើ​គ្មាន​បច្ចេកទេស​ណាមួយ​នៃបច្ចេកទេស​ទាំងនេះ​ មិន​បង្ករ​ការប៉ះ​ពាល់ដល់​បរិស្ថា​នក្តី តែការ​យក​ចិត្តទុក​ដាក់សន្សំ​ថាមពល​ដោយ​មនុស្ស​ម្នាក់ៗ​ប្រហែល​ជាវិធីដ៏ល្អបំផុត​មួយក្នុង​ការធ្វើ​អោយមាន​ការផ្លាស់​ប្តូរ។

     មានចំណុចណែនាំ​ច្រើន​សំរាប់​សន្សំ​ថាមពល ទាំង​នៅកន្លែង​ធ្វើការ ទាំងនៅ​ផ្ទះ៖

  • ប្រើអំពូលម៉ែត្រតូចល្មម។
  • បិទភ្លើងនៅពេល​អ្នកចេញ​ពីបន្ទប់។
  • យកចាន​ឆ្នាំងហាល​ថ្ងៃ ជាជាង​ប្រើម៉ា​ស៊ីនសំងួត​ចានឆ្នាំង។
  • បិទកុំព្យូទ័រនៅពេល​ណាលែង​ប្រើ។
  • ដោតគ្រឿងអេឡិចត្រូនិច​ប្រើប្រាស់​ក្នុងផ្ទះ ដូច​ជា​ទូរទស្សន៍ និងប្រដាប់​ចាក់ឌីវីឌី ទៅក្នុង​​ឌុយ ដែល​មានច្រើន​រន្ធនិង​អាចបិទ​បើកភ្លើង​បាន ហើយ​បិទភ្លើង​តាមកុង​តាក់​ឌុយនោះ នៅពេល​លែងប្រើ (ទូរទស្សន៍ និង​ប្រដាប់​ចាក់ឌីវីឌី ដែល​ត្រូវបាន​ដាក់អោយ​ស្ថិតក្នុង​ភាព​បំរុង (standby) ក៏នៅ​តែ​ប្រើ​​ភ្លើងអស់​​​ច្រើន​វ៉ាត់ដែរ។)
  • ចូរបន្ថយប្រដាប់កំដៅ​ទឹកមក​ត្រឹម​កំរិត ១២០ អង្សា​ហ្វារិនហៃ​បាន​ហើយ។
  • ចូរងូតទឹកផ្កាឈូកដែល​មានរយៈ​ពេល​ខ្លី ជាជាង​ងូតទឹក​ក្នុងអាង។
  • បន្ទះស្រូបថាមពលព្រះ​អាទិត្យ​នៅតាម​ផ្ទះ (ក្នុងចំណោម​ប្រព័ន្ធកំដៅ​ទឹកប្រភេទ​សំខាន់ៗទាំង​អស់ ប្រព័ន្ធ​កំដៅដែល​ប្រើថាមពល​ព្រះ​អាទិត្យអាច​ផ្តល់ការ​សន្សំសំចៃ​ច្រើនជាង​គេ សំរាប់​ម្ចាស់​ផ្ទះ ដោយ​គេ​អាច​សន្សំលើ​ការចំណាយ​លើថ្លៃ​ប្រើប្រាស់​ភ្លើងអគ្គិសនី​សំរាប់​កំដៅ​ទឹក​បាន ៨៥%។)
  • ចូរបិទរណាំងសំពត់​និងរនាំង​ឈើរូត នៅ​ពេល​យប់។
  • ចូរហាល​ខោអាវ​តាម​ខ្សែ ឬប្រដាប់​ព្យួរខោ​អាវអាល ជា​ជាងប្រើ​ម៉ាស៊ីន​សំងួត។
  • ចូរសំអាតទូទឹកកក និង​ធ្វើអោ​យ​មាន​ខ្យល់​ចេញចូល​ល្អ។

     ស្ថានទូតអាមេរិកនៅទី​ក្រុងភ្នំពេញ​កំពុងខិត​ខំជួយ​ថែរក្សា​បរិស្ថាន​អោយបាន​ច្រើនថែម​ទៀត។ តើ​
អ្នក​នឹងធ្វើអ្វី?

ប្រភពព័ត៌មានៈ
http://www.solardev.com/SEIA-sunshinehomes.php
http://www.powerscorecard.org/elec_env.cfm
http://michaelbluejay.com/electricity/howmuch.html
http://www.shellharbour.nsw.gov.au/FileData/pdf/EverydayEnergySavingTips.pdf
NRDC

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក