jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ខ្យល់កខ្វក់

ដោយ Graig Gerard

 
 ស្លាកនិយមការពារបរិស្ថាន
នៅពេលខ្ញុំមកដល់ទីក្រុងភ្នំពេញ​ជាលើក​ដំបូង ខ្ញុំមាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំងនឹង​ចំនួ​នវេជ្ជ​បណ្ឌិត ហើយ​និង​គិលានុបដ្ឋាក គិលានុប​ដ្ឋាយិកា ដែល​បើកបរ​ក្នុងទីក្រុង​ទាំង​មូល។ តែក្រោយ​ពីជិះរ៉ឺម៉ក​តុកតុក​ប៉ុន្មាន​ដងមក ខ្ញុំចាប់​ដឹងពី​ភាពល្អប្រសើរ​នៃម៉ាស​ពេទ្យវះ​កាត់ សំរាប់​ធ្វើដំណើរ។ វាការ​ពារមនុស្ស​ពីការបំពុល​បរិយា​កាស។ តើវា​ការពារ​បានមែន​ឬ?

បើយោងតាមទស្សនាវដ្តី Time Magazine “ម៉ាស​ពេទ្យវះ​កាត់មិន​អាចការ​ពារ​បាន​នូវ​លំអង​​តូចៗ​និង​ឧស្ម័ន្ម ដូចជា​នីត្រូហ្សែន​ឌីអុកស៊ីដ ដែល​អាចបណ្តាល​អោយមាន​ការប៉ះ​ពាល់ធ្ងន់​ធ្ងរមក​លើខ្លួន​​យើង។” ជាជាង​ការជៀស​វាងការ​បំពុល យើងគួរ​យកចិត្ត​ទុកដាក់​កាត់បន្ថយ​វាវិញ។ បើយោង​តាម​របាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​បរិស្ថាន “ការ​ផលិត​ថាមពល​អគ្គិសនីបង្ករ​អោយមាន​ការពុល​ច្រើនជាង​ឧស្សាហកម្ម​ណា​មួយ​ដទៃ​ទៀត​ទាំងអស់ នៅ​សហរដ្ឋ​អាមេរិក។” ខាងក្រោម​នេះគឺជា​បញ្ជីដែល​មានការ​កែប្រែខ្លះ នៃ​មតិ​ស្នើ​ឡើងនៅ​ក្នុងគេហ​ទំព័ររបស់​ទីភ្នាក់ងារ​ការពារ​បរិស្ថាន ស្តីពី​វិធីកាត់​បន្ថយ​ការបំពុល​បរិយាកាស។

ការចេះ​ក្នុងការ​បើកបរ

  • ជិះកង់ ស៊ីក្លូ ឬដើរ ពេល​ណាអាច​ធ្វើបាន។ អ្នកមិន​ត្រឹមតែ​កាត់បន្ថយ​ការបំពុល​តែប៉ុណ្ណោះ​ទេ តែអ្នក​នឹងមាន​សុខភាព​ល្អផង។
  • ជ្រើសរើសផ្លូវធ្វើដំណើរ​អោយ​បានត្រឹម​ត្រូវ។ ចូរ​សន្សំ​សាំង និងកាត់​បន្ថយ​ការបំពុល​បរិយា​កាស។
  • កង់ឡាន​ត្រូវមាន​ខ្យល់​គ្រប់ ហើយ​រត់ត្រង់​​គ្នា។
  • នៅតំបន់មានអាកាសធាតុ​ក្តៅ ចូរចាក់​ប្រេង​ក្នុងធុង​នៅពេល​ព្រឹកព្រលឹម​ដែលជា​ពេល​ត្រជាក់ ដើម្បី​កាត់​បន្ថយ​រំហួត។ ជៀស​វាងការ​ហៀរ​ប្រេង ហើយ​កុំ​ “ចាក់​អោយ​ពេញ​ហៀរ”។ បិទ​គ្របធុង​វិញ​អោយ​ជិត។
  • ជៀសវាងបើក​ឡាន​រង់ចាំ​ជាជួរ​យូរ។ ឧទាហរណ៍ នៅ​អាហារ​ដ្ឋានម្ហូប​ឆ្អិន​ស្រាប់ ឬធនា​គារ។ ចូរ​ចត​ឡាន ហើយ​ដើរ​ចូល។
  • ត្រូវថ្លឹងម៉ាស៊ីននិង​ត្រួត​ពិនិត្យ ថែ​ទាំឡាន​អោយបាន​ទៀង​ទាត់ (ពិសេស​ប៊ូស៊ី)។
  • ចូរប្រើប្រេងម៉ាស៊ីនដែលសន្សំថាមពល។
  • ចូរសុំប្រធានរបស់អ្នក​ដើម្បី​ធ្វើការ​តាមម៉ោង​ដែល​មានការ​ប្រែប្រួល​បាន ឬសុំ​ធ្វើការ​ពីផ្ទះ​ទៅ​ (ដោយ​តភ្ជាប់បណ្តាញ​កុំព្យូទ័រ​ពីកន្លែង​ធ្វើការ​មកផ្ទះ)
  • ចូរកាត់បន្ថយការ​ធ្វើដំណើរ​មិនចាំ​បាច់។ ចូរចូល​រួមប្រជុំ​តាមរយៈ​ទូរស័ព្ទ​មានវីដេអូ​ឃើញរូប ជា​ជាង​ជិះយន្ត​ហោះទៅ​ចូលរួម បើសិន​ជាអាច​ធ្វើ​បាន។
  • ចូរនាំគ្នាជិះឡានជាមួយ​គ្នាទៅ​ធ្វើការ។

នៅផ្ទះ

  • សន្សំថាមពល៖ ចូរបិទ​គ្រឿង​ប្រដាប់​ប្រើអគ្គិសនី​និងភ្លើង ពេល​អ្នកចេញ​ពីបន្ទប់។
  • ចូរដាំដើមឈើជំរុះ​ស្លឹក​តាម​រដូវ នៅ​ជុំវិញ​ផ្ទះ ដើម្បី​ផ្តល់ម្លប់​នៅ​រដូវ​ក្តៅ និង​អោយ​មានពន្លឺ​​នៅ​រដូវ​រងា។
  • ចូរទិញភ្លើងអគ្គិសនីដែល​ផលិត​ដោយ​មិនប៉ះ​ពាល់​បរិស្ថាន​ច្រើន។
  • ចូរភ្ជាប់ភ្លើងប្រើក្រៅផ្ទះទៅនឹង​ប្រដាប់​បិទភ្លើង​តាម​ម៉ោង​កំណត់ ឬចូរ​ប្រើ​ថាមពល​ព្រះ​អាទិត្យ។
  • ចូរបោកគក់ខោអាវ​ដោយ​ប្រើទឹក​ក្តៅឧណ្ហៗ​ឬទឹក​ត្រជាក់ ជា​ជាងទឹក​ក្តៅ​ខ្លាំង។
  • ចូរបន្ថយទែម៉ូស្តាត​នៃធុង​កំដៅទឹក​អោយ​នៅត្រឹម ១២០ ហ្វារិន​ហៃបាន​ហើយ។
  • ឈប់ជក់បារី។ យ៉ាង​ហោយ​ណាស់ ចូរកុំ​ជក់នៅ​ក្នុងផ្ទះ ពិសេស​បើមាន​ក្មេង។ បើអ្នក​ឬភ្ញៀវ​របស់​អ្នក​ត្រូវជក់ ត្រូវជក់​នៅ​ក្រៅផ្ទះ។

ត្រូវចេះក្នុងការទិញរបស់

  • ចូរទិញផលិតផលដែល​ជួយរក្សា​ថាមពល ដូចជា​គ្រឿង​ប្រដាប់​ប្រើអគ្គិសនី​និងអំពូល​ភ្លើង​ ដែល​សន្សំ​ថាមពល។ ផលិត​ផលដែល​មិនសូវ​នាំអោយ​មានការ​ប៉ះពាល់​បរិស្ថាន​ខ្លាំង។
  • ចូរជ្រើសរើស​រថយន្ត​ដែលនាំ​អោយ​មានកំរិត​បំពុល​បរិយាកាស​តិច ។​ ចូរមើល​គេហ​ទំព័រ www.esp.gov/greenvehicles
  • ចូរជ្រើសរើសផលិត​ផលដែល​មានការ​វេចខ្ចប់​តិច និងអាច​យកមក​ប្រើឡើង​វិញបាន។
  • ចូរដើរទិញ​ឥវ៉ាន់ដោយ​ប្រើថង់​ក្រណាត់ ជា​ជាងថង់​ក្រដាស​ឬប្លាស្ទិក។
  • ចូរទិញថ្មពិលដែលអាចសាក​វិញ​បាន សំរាប់​របស់​ដែល​ប្រើញឹក​ញាប់។

     ទោះបីជានៅប្រទេសកម្ពុជា គេមិនអាច​ធ្វើបាន​ទាំងអស់​ដូចខាង​លើនេះ​ក្តី តែការ​កែប្រែ​ទំលាប់​របស់​
យើង ជាគំនិត​មួយ​ក្នុងពេល​មួយ នឹងផ្តល់​ផល​ច្រើន នៅទី​បំផុត ហើយ​ជួយ​បណ្តុះ​ទស្សនៈ​ស្រឡាញ់​​បរិស្ថាន សំរាប់​បង្រៀន​ដល់កូន​របស់​យើង។ បើយើង​អាចធ្វើ​អោយមាន​ការផ្លាស់​ប្តូរច្រើន​នៅពេល​នេះ នោះ ៣០​ ឆ្នាំ ទៅ​មុខ នៅពេល​គេត្រឡប់​មកប្រទេស​កម្ពុជាវិ​ញ គេនឹង​លែងឃើញ​មនុស្ស​ពាក់ម៉ាស​ពេទ្យវះ​កាត់នៅ​តាម​ផ្លូវទៀត​ហើយ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក