jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ការ​ធានា​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព​សំរាប់​អ្នក​ក្រ​នៅ​ប្រទេស​កម្ពុជា

ខេត្ដ​ក្រចេះ
ថ្ងៃទី ២២ ខែ​មករា ឆ្នាំ ២០០៨

 HEF
ឯកអគ្គរដ្ឋទូត Mussomeli ចុះមើលស្ដ្រី
ក្មេងម្នាក់ ដែលកើតកូនភ្លោះ ក្រោមកម្មវិធី
សមធម៌ទ្រទ្រង់វិស័យ សុខាភិបាល ។  រូបពង្រីក

         ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ជំនួយ​សំខាន់​ៗ​ជា​ច្រើន​ទៀត បាន​អនុវត្ដ​កម្មវិធី​ពិសេស​នេះ​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​នៅ​កម្ពុជា ។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា​ថវិកា​សមធម៌​សំរាប់​ទ្រទ្រង​វិស័យ​សុខាភិបាល ហើយ​ដំណើរការ​ដោយ​សាកលវិទ្យាល័យ​ស្រាវជ្រាវ (University Research Co. ឬ URC) ។ គ្រួសារ​ក្រីក្រ​ដែល​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​អាច​ទទួល​បាន​នូវ​សេវា​សុខភាព ដោយ​មិន​បាច់​បង់​ប្រាក់​នៅ​តាម​មន្ទីរពេទ្យ និង មណ្ឌល​សុខភាព​ដែល​ចូលរួម​ក្នុង​កម្មវិធី​ថវិកា​សមធម៌​នេះ តាមរយៈ​ការ​ធ្វើ​សំភាសន៍​នៅ​ថ្នាក់​សហគមន៍ ។ គ្រួសារ​ទាំងឡាយ​ដែល​មាន​ប្រាក់​ចំណូល​ទាប បាន​ទទួល​ប័ណ្ណ​ពិនិត្យ​សុខភាព​ដែល​ចេញ​ថវិកា​អោយ​ទាំងស្រុង ដោយ​ពួកគាត់​អាច​យក​វា​ទៅ​ប្រើ​នៅ​តាម​មណ្ឌល​សុខភាព និង មន្ទីរពេទ្យ​រដ្ឋ​ដែល​ចូលរួម​ជាមួយ​កម្មវិធី​សមធម៌​នេះ ។ គ្រួសារ​ក្រីក្រ​ដែល​គ្មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ជាមុន​នោះ ក៏​នៅតែ​អាច​មាន​លទ្ធភាព​ទទួល​ការ​ព្យាបាល​ដោយ​អត់​គិត​ថ្លៃ​ផង​ដែរ នៅពេល​ដែល​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវការ​ការ​ព្យាបាល ដោយ​ធ្វើ​ការ​សំភាសន៍​ជា​បន្ទាន់​មួយ​។   នៅ​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ជាង៧០០.០០០  នាក់​នៅ​ក្នុង​ខេត្ដ ចំនួន៥ - ចំនួន​នេះ​ត្រូវ​ជា ១៥% នៃ​ប្រជាជន​ក្រីក្រ​កម្ពុជា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​មាន​លក្ខណៈ​សម្បត្ដិ​អាច​ទទួល​បាន​ជំនួយ​បែប​នេះ​បាន ។

         មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព ហើយ​និង​អ្នក​ផ្ដល់​សេវា​សុខភាព​ទទួល​បាន​ប្រាក់​តាម​ចំនួន​កំណត់​ចំពោះ​សេវា​ដែល​គេ​បាន​ផ្ដល់​ដល់​អ្នក​ជំងឺ​ម្នាក់​ៗ ក្នុង​កម្មវិធី ។ ពិត​មែន​តែ​ប្រាក់​នេះ​មិន​ច្រើន​ក្ដី តែ​៦០% សំរាប់​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ហើយ​ត្រូវ​បាន​ចែកចាយ​អោយ​ដូច​ប្រាក់ខែ ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ដោះស្រាយ​ដោយ​ផ្ទាល់​នូវ​បញ្ហា​ប្រាក់ខែ​ទាប​ដែល​ជា​ហេតុផល​ចំបង​ធ្វើ​អោយ​គេ​មិន​សូវ​មាន​ទឹកចិត្ដ​ព្យាបាល​អ្នក​ជំងឺ​ក្រីក្រ ធ្វើការ​អោយ​បាន​ពេញ​ម៉ោង​និង​មិន​រត់​ចោល​ការងារ ។ ប្រាក់​ឈ្នួល​ដែល​បង់​អោយ​ជួស​មុខ​អោយ​អ្នក​ក្រ​ត្រូវ​បាន​បង់​ដោយ​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដោយ URC ។ ប្រាក់​នេះ​គឺជា​ប្រភព​ជំនួយ​ថវិកា​បន្ថែម​ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ហើយ​លើក​ទឹកចិត្ដ​អោយ​គេ​ចូលរួម ហើយ​ទទួល​អ្នក​ជំងឺ​ក្រីក្រ ។

         USAID និង​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​នូវ​យន្ដការ​ផ្ដល់​ថវិកា​សំរាប់​វិស័យ​សុខភាព​នេះ​ដើម្បី​បង្កើន​គុណភាព​សេវាកម្ម​សុខភាព​អោយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​តាមរយៈ​ការ​ប្រើ​មធ្យោបាយ (Tools) ដើម្បី​វាស់​ស្ទង់​និង​កត់ត្រា​នូវ​ធនធាន​ដែល​មាន​តាម​ទីតាំង​ផ្ដល់​សេវា​សុខភាព និង​ដោយ​តំរូវអោយ​មាន​ពិន្ទុ ត្រឹម​កំរិត​អប្បរិមា​ណាមួយ ទើប​អាច​អោយ​មូលនិធិ​សមធម៌​ទ្រទ្រង់​វិស័យ​សុខាភិបាល​ជួយ​បាន ។  ដើម្បី​អាច​ពិនិត្យ​សុខភាព​ដល់​ប្រជាជន​ក្រីក្រ​តាមរយៈ​កម្មវិធី​ថវិកា​សមធម៌​នេះ​បាន​មណ្ឌល​សុខភាព​នានា​ត្រូវតែ​មាន​ស្ដង់ដា​គុណភាព​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា និង​ត្រូវ​បាន​វាយ​តំលៃ​រួមគ្នា​ដោយ​ក្រសួង និង URC​។ ពិន្ទុ​វាយ​តំលៃ​ក្រោម ៦៥​%  ដែល​ទទួល​បាន​មិន​អាច​ធ្វើអោយ​មណ្ឌល​សុខភាព/មន្ទីរពេទ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ទេ ។ ពិន្ទុ​អប្បរិមា​កំណត់​នេះ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ នា​ពេល​បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​បង្អែក​ចំនួន ៧ និង​មណ្ឌល​សុខភាព​ចំនួន ១៩ ត្រូវ​បាន​ទទួល​ស្គាល់​និង​ទទួល​ថវិកា​ពី​សេវាកម្ម​ព្យាបាល​អ្នក​ជំងឺ​ក្រោម​កម្មវិធី​សមធម៌​នេះ ។ ចំនួន​មណ្ឌល​សុខភាព និង មន្ទីរពេទ្យ​មាន​កំណើន​រាល់​ខែ ដោយសារ​តែ​កម្មវិធី​នេះ​ចេះ​តែ​រីក​ធំ​ឡើង​ៗ ។ កំរិត​គុណភាព​នៃ​មន្ទីរពេទ្យ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ដែល​ត្រូវ​បាន​វាយ​តំលៃ​ដោយ​ក្រសួង​សុខាភិបាល និង URC កំពុង​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ដែល​ក្នុង​នោះ​មាន​កំនើន​ជា​មធ្យម៦២ ភាគរយ  ហើយ​នៅ​តាម​ខេត្ដ​ដែល​កម្មវិធី​នេះ​កំពុង​អនុវត្ដ ប្រជាជន​ក្រីក្រ​នៅពេល​នេះ​បាន​ប្រើប្រាស់​សេវាកម្ម​ផ្ដល់​សុខភាព​នេះ​ច្រើន​ជាង ពេល​មុន​ពេល​កម្មវិធី​នេះ​ចាប់ផ្ដើម​ដំណើរការ​សកម្មភាព​គំរោង​របស់​ខ្លួន​។

         តំលៃ​នៃ​ឯកសារ​មធ្យោបាយ​វាយតំលៃ​មន្ទីរពេទ្យ​ក្នុង​ការ​កំណត់​បរិមាណ​តំរូវការ​មន្ទីរពេទ្យ និង មជ្ឈមណ្ឌល​សុខភាព​បាន​ធ្វើអោយ​រដ្ឋាភិបាល​ចេញ​ក្រិត្យ​មួយ​អោយ​ធ្វើ​ការ​សិក្សា​វាយ​តំលៃ​តាម​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ។ គំរោង​របស់ USAID-URC បាន​ក្លាយ​ជា​ស្ដង់ដា​មួយ​សំរាប់​កម្ពុជា ហើយ​ក្នុង​ឯកសារ​របស់​ធនាគារ​ពិភពលោក និង​ក្រសួង​សុខាភិបាល​ក៏​មាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ដែរ ។ កម្មវិធី​បែប​នេះ​របស់​បារាំង​និង​បែលហ្សិច​បាន​ធ្វើតាម​ផ្នែក​ធំ​ៗ​នៃ​គំរូ​របស់ USAID - URC ផង​ដែរ ។ ការ​ចាប់​អនុវត្ដ​កម្មវិធី​សមធម៌​ដើម្បី​ទ្រទ្រង់​វិស័យ​សុខាភិបាល​ឃើញ​ថា​ទទួល​បាន​ជោគជ័យ ហើយ​គេ​មាន​គំរោង​ពង្រីក​កម្មវិធី​នេះ​ថែម​ទៀត​អោយ​បាន​ទូទាំង​ប្រទេស​ក្រោម​ផែនការ​ថ្មី​ជា​យុទ្ធសាស្ដ្រ​របស់​ក្រសួង​សុខាភិបាល ។ ឆន្ទៈ​នយោបាយ និង ការ​ប្ដេជ្ញា​ចិត្ដ​គ្រប់គ្រាន់​របស់​រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ជំនួយ​សំខាន់​ៗ​មាន​សារៈសំខាន់​ចាំបាច់​ក្នុង​ការ​ជំរុញ​ការ​ប្រឹងប្រែង​ទាំង​នេះ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំរូបថត -
ដុំរូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក