jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
  អារម្ភកថា​ស្ដីពី​សហរដ្ឋ ​អាមេរិក ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​ សិក្សា​អប់រំ សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​ការ​សិក្សា ការ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​គ្រូ ធនធាន​ឯកសារ​ផ្សព្វផ្សាយ មជ្ឈមណ្ឌល​ធនធាន​ពត៌មាន កម្មវិធី​ជំនួយ​ថវិកា កម្មវិធី​ជួប​ជាមួយ​វាគ្មិន​របស់​ស្ថានទូត

កម្មវិធីផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ (Educational Exchange)

កម្មវិធី​អាហាររូបករណ៍ Hubert H. Humphrey (Hubert H. Humphrey Fellowship Program)

 Humphrey
 Hubert H. Humphrey logo

ស្ថានទូត​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កំពុង​តែ​ស្វែងរក​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី​អាហារូបករណ៍ Hubert H. Humphrey ។ កម្មវិធី Humphrey នេះ​អញ្ជើញ​អ្នក​ឯកទេស​ថ្នាក់​មធ្យម​ដែល​មាន ស្នាដៃ​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​មក​សិក្សា​និង​ដកស្រង់​បទពិសោធន៍​ជាក់ស្ដែង​រយៈពេល​មួយ​ឆ្នាំ ។ អាហាររូបករណ៍​ត្រូវ​បាន​ផ្ដល់​ក្នុង​លក្ខណៈ​ប្រកួត​ប្រជែង​ដល់​បេក្ខជន​ដែល​មាន​ជំហរ​ដឹកនាំ​និង​ការប្ដេជ្ញា​ចំពោះ​ការងារ​សេវា​សាធារណៈ ។ កម្មវិធី​អាហារូបករណ៍ Humphrey ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៧៨ ដើម្បី​ជា​កិត្ដិយស​និង​ជា​រំលឹក​ដល់​ស្នាដៃ​របស់​អតីត​ព្រឹទ្ធសមាជិក​និង​ជា​អនុប្រធានាធិបតី Hubert H. Humphrey ។ តាំងពី​ឆ្នាំ​១៩៧៨​មក​មាន​អ្នក​ទទួល​អាហាររូបករណ៍​ចំនួន​២​៨០០ នាក់​ពី​ប្រទេស​ចំនួន​ជាង​១២០ នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ នៅ​សហរដ្ឋ​អាមេរិក ។ ក្នុង​មួយ​ឆ្នាំ​ៗ អាហាររូបករណ៍​ចំនួន​ប្រហែល​១៥០​ត្រូវ​បាន​ផ្ដល់​ទៅ​អោយ​អ្នក​ទទួល​ដែល​មកពី​ប្រទេស​ចំនួន​១០០​ជុំវិញ​ពិភពលោក ។

សេចក្ដី​រៀបរាប់​កម្មវិធី Humphrey 

កម្មវិធី Humphrey មិនមែន​សំរាប់​រៀន​ដើម្បី​ឈាន​ទៅ​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ទេ ។ វា​ជា​កម្មវិធី​សិក្សា​រយៈពេល​មួយ​ឆ្នាំ​សំរាប់​អ្នក​ដែល​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​រួច​ហើយ ។ កម្មវិធី​រួមមាន​ការសិក្សា​នៅ​ក្នុង​ថ្នាក់​និង​សកម្មភាព​ពង្រឹង​ជំនាញ​ឯកទេស​តាម​សេចក្ដី​ត្រូវការ​នៃ​ផ្នែក​ឯកទេស​របស់​គេ​និង​ផ្នែក​ដែល​គេ​មាន​ការចាប់អារម្មណ៍ ។ អ្នក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ផ្ដុំគ្នា​ប្រហែល​ដប់​ៗ​នាក់​នៅ​តាម​សាកលវិទ្យាល័យ​ទៅ​តាម​មុខវិជ្ជា/​ប្រធានបទ  ។ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ សាកលវិទ្យាល័យ​ដែល​បាន​ទទួល​យក​កម្មវិធី​នេះ​មានៈ សាកលវិទ្យាល័យ​អាមេរិក  សាកលវិទ្យាល័យ Boston  សាកលវិទ្យាល័យ Cornel  សាកលវិទ្យាល័យ Emory សាកលវិទ្យាល័យ Johns Hopkins  សាកលវិទ្យាល័យ Maryland  សាកលវិទ្យាល័យ North Carolina -Chapel Hill  សកលវិទ្យាល័យ Pennsylvania State  សាកលវិទ្យាល័យ Rutgers  សាកលវិទ្យាល័យ Washington  និង​វិទ្យាស្ថាន​បច្ចេកទេស Massachusetts  ។ បន្ទាប់​ពី​សិក្សា​នៅ​ក្នុង​កម្មវិធី​របស់​គេ​ចប់​គេ​អាច​ចូលរួម​ផង​ដែរ​នៅ​ក្នុង​ការហាត់ការ​ដើម្បី​ពង្រឹង​ជំនាញ​ឯកទេស​របស់​គេ​យ៉ាងហោច​ណាស់​៦​អាទិត្យ​ជាមួយ​នឹង​បណ្ដា​អង្គការ​អន្ដរជាតិ ជាតិ រដ្ឋ និង​អង្គការ​តាម​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ កម្មវិធី​អាហាររូបករណ៍​នេះ​ចាប់ផ្ដើម​ដំបូង​ដោយ​មាន​វគ្គ​សិក្សា​ណែនាំ (Orientation) នៅ​ទីក្រុង Washington, D.C. ។

របៀប​គ្រប់គ្រង​កម្មវិធី Humphrey (How Humphrey is Administered)

កម្មវិធី​អាហាររូបករណ៍ Humphrey ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ហើយ​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​អប់រំ​អន្ដរជាតិ ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​នឹង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ជាតិ​ដែល​មាន​តំណាង​មក​ពី​ខាង​ក្រុមហ៊ុន ផ្នែក​សិក្សា​អប់រំ និង រដ្ឋាភិបាល ។ ក្រុម​ប្រឹក្សាភិបាល​អាហាររូបករណ៍​បរទេស J. William Fullbright នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​តែងតាំង​តាម​អំណាច​របស់​ប្រធានាធិបតី មាន​ការទទួល​ខុសត្រូវ​រួម​ក្នុង​ការជ្រើសរើស​អ្នក​ទទួល​អាហាររូបករណ៍​ក្នុង កម្មវិធី​Humphrey ។ អាហាររូបករណ៍ Humphrey រ៉ាប់រង​លើ​ការធ្វើ​ដំណើរ​ជា​អន្ដរជាតិ ការធ្វើ​ដំណើរ​នៅក្នុង​សហរដ្ឋ​អាមេរិក តាម​ការចាំបាច់ ថ្លៃ​សិក្សា​រៀនសូត្រ សៀវភៅ ប្រាក់​ចាយវាយ​ប្រចាំ​ខែ និង​ប្រាក់​បន្ដិច​បន្ដួច​សំរាប់​សកម្មភាព​ពង្រឹង​ជំនាញ​ឯកទេស ដូចជា​ការទៅ​ចូលរួម​ក្នុង​សន្និសីទ ការធ្វើ​ដំណើរ​ចុះ​មើល​តាម​កន្លែង​នានា និង​ការចូលរួម​ក្នុង​សមាគម​វិជ្ជាជីវៈ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក