![]() | ||||
![]() |
![]() |
|||
| ពត៌មាន | សេវាកម្មសំរាប់ពលរដ្ឋអាមេរិក | ទិដ្ឋាការ | គោលនយោបាយ | ប្រភពធនធាន | English | ||||||||
| អ្នកនៅក្នុង: គេហទំព័រដើម > ពត៌មាន > ដំណឹងថ្មី |
ឯកអគ្គរដ្ឋទូត
អំពីស្ថានទូត
ដំណឹងថ្មី
សុន្ទរកថា
សេចក្តីប្រកាសពត៌មាន
|
ការិយាល័យផ្នែកពង្រឹងច្បាប់គយនិងអន្ដោប្រវេសន៍ (ICE) នៃក្រសួងសន្ដិសុខមាតុភូមិ (DHS) របស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះបានផ្ដល់រង្វាន់ដល់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ ដែលបានជួយក្នុងការនាំខ្លួនជនជាតិអាមេរិកមកកាត់ទោសពីបទល្មើសផ្លូវភេទនៅកម្ពុជា ។ ក្រោមច្បាប់ PROTECTACT ដែលបានចូលជាធរមាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣ ការដែលជនជាតិអាមេរិកធ្វើដំណើរទៅបរទេសដើម្បីរួមភេទដោយខុសច្បាប់ជាមួយក្មេងមិនទាន់គ្រប់អាយុ គឺជាការខុសច្បាប់ ។ ក្រោមច្បាប់នេះ ជនទីមួយដែលត្រូវបានកាត់ទោសកាលពីខែមិថុនាឆ្នាំ ២០០៤ អោយជាប់ពន្ធនាគារចំនួន ៩៧ ខែ ចំពោះអំពើអាណាចារដោយខុសច្បាប់លើកុមារដែលមានអាយុ ១០ ឆ្នាំ និង ១៣ ឆ្នាំ នៅកម្ពុជា ។ តាំងពីពេលនោះមក មានការកាត់ទោសប្រកបដោយជោគជ័យលើជនជាតិអាមេរិកបីនាក់ទៀត ក្រោមច្បាប់នេះ ពីបទល្មើសផ្លូវភេទលើកុមារនៅកម្ពុជា ។ ចំណែកជនជាតិអាមេរិកបីនាក់ផ្សេងទៀតកំពុងរង់ចាំការជំនុំជំរះទោសក្នុងពន្ធនាគារសហរដ្ឋអាមេរិក ។ រង្វាន់ត្រូវបានផ្ដល់អោយនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០០៧ ដោយអនុព័ន្ធ ICE ប្រចាំនៅទីក្រុងបាងកក គឺលោកGary Phillips ។ អ្នកទទួលរង្វាន់តាងនាមអោយស្ថានទូតអាមេរិកគឺភារធារី PiperA.W. Campbell និងលោក សួស វណ្ណស័ក្តិ អ្នកស៊ើបអង្កេតផ្នែកសន្ដិសុខរបស់ការិយាល័យសន្ដិសុខប្រចាំតំបន់របស់ស្ថានទូត ។ រង្វាន់មានសរសេរថា ៖ ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីជាការទទួលស្គាល់ស្នាដៃនិងអរគុណចំពោះការគាំទ្រនិងការប្ដូរផ្ដាច់របស់អ្នកចំពោះបេសកកម្មរបស់ ICE នៅអាស៊ីអាគ្នេយ៍ ស្នាដៃដែលគេគួរយកជាគំរូតាមរបស់អ្នកបាននាំដល់ការចាប់ខ្លួននិងជំនុំជំរះទោសជនជាតិអាមេរិកជាច្រើននាក់ដែលផ្ដោតជាចំបងលើបទឧក្រិដ្ឋលើកុមារ ។ តាមរយៈការខិតខំនិងការប្ដូរផ្ដាច់របស់អ្នក កុមារនៅកម្ពុជាពេលនេះ មានសុវត្ថិភាពជាងមុន ។ ក្រសួងសន្ដិសុខមាតុភូមិ មន្ដ្រីនៃការិយាល័យសន្ដិសុខប្រចាំតំបន់របស់ស្ថានទូត គឺលោក John P. Davis និងអនុប្រធានរបស់លោកគឺលោកAndrew Simpson ក៏ទទួលបានរង្វាន់ផងដែរ ។ ក្នុងពិធីបន្ថែមដែលធ្វើនៅថ្ងៃទី ៥ ខែ មិថុនា និងដែលមានលោកឯកអគ្គរដ្ឋទូត Joseph A. Mussomeli ធ្វើជាអធិបតី បុគ្គលិកសន្ដិសុខក្នុងស្រុក បីនាក់របស់ស្ថានទូតក៏បានទទួលរង្វាន់ផងដែរ ។ អ្នកទាំងបីគឺលោក វ៉ាន់ យ៉ារ៉ុង វ៉ាន់ សារិន និង លោក សួស វ៉ាន់សាក់ ។ ដោយត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ ២០០៣ ICE គឺជាសាខាស៊ើបអង្កេតធំជាងគេរបស់ក្រសួងសន្ដិសុខមាតុភូមិ ។ ICE ធ្វើការស៊ើបអង្កេតបទរំលោភជាច្រើនលើការរត់ពន្ធ ហិរញ្ញវត្ថុនិងសន្ដិសុខជាតិរួមទាំងការរត់ពន្ធគ្រឿងញៀន ការរត់ពន្ធមនុស្ស ការនាំអាវុធចេញដោយខុសច្បាប់ បទល្មើសផ្នែកហិរញ្ញវត្ថុ ការគៃបន្លំផ្នែកពាណិជ្ជកម្ម ការរត់ពន្ធមនុស្ស ការក្លែងឯកសារ ការលាងលុយកខ្វក់ ភាពអាសអាភាស ការកេងប្រវ័ញ្ចលើកុមារ និងការបន្លំផ្នែកអន្ដោប្រវេសន៍ ។ |
|
|
គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។ |
||
| គេហទំព័រដើម | ពត៌មាន | សេវាកម្មសំរាប់ពលរដ្ឋអាមេរិក | ទិដ្ឋាការ | គោលនយោបាយ | ប្រភពធនធាន សូមធ្វើការទំនាក់ទំនងមកយើង | តារាងលំដាប់ការិយាល័យ | ភាពជាឯកជន | អ្នកគ្រប់គ្រងគេហទំព័រ |
||