jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ស្ថានទូតអាមេរិកអបអរ​បុណ្យ​រ៉ាម៉ាដាន​ជាមួយ​សហគមន៍​ខ្មែរ​ឥស្លាម

ខេត្តកំពង់ចាម ថ្ងៃទី ១០ កញ្ញា/ក្រុងភ្នំពេញ ថ្ងៃទី ១៤ កញ្ញា

Iftars 2009 hosted by US Ambassador Carol A. Rodley. 
ពិធី​អាហារស្រាយបួស​រៀបចំ​ដោយ​ឯកអគ្គ
រដ្ឋទូត​អាមេរិក Carol A. Rodley ។ រូបពង្រីក  
ស្ថានទូតអាមេរិក នៅទីក្រុង​ភ្នំពេញ​បាន​អបអរបុណ្យ​រ៉ាម៉ាដាន​ជាមួយខ្មែរ​ឥស្លាមចំនួន​ជាង ១៦០ នាក់ ជាមួយ​និងពីធី​ហូបអាហារ​ស្រាយ​បួស Iftar ចំនួន ២​ ដង។ ម្តង នៅ​ខេត្តកំពង់​ចាម នៅ​ថ្ងៃទី ១០ ខែ​កញ្ញា និងម្តង​ទៀត នៅនិវេសដ្ឋាន​ឯកអគ្គ​រដ្ឋទូត នៅ​ថ្ងៃទី ១៤ ខែកញ្ញា។ អាហារ​ស្រាយ​បួស​ Iftar គឺជា​ពាក្យ​​ដែល​មាន​ន័យថា​អាហារពេល​ល្ងាច ដែល​ឥស្លាមសាសនិក​បរិភោគពេល​​ដាច់ខែ​តមអាហារ​រ៉ាម៉ា​ដាន តាម​សាសនា។ ស្ថានទូត​អាមេរិក​បានរៀប​ចំអាហារ​ស្រាយ​បួសនេះ ក្នុង​ស្មារតី​នៃការយោគ​យល់ សហ​​ប្រតិ​បត្តិការ និង​មិត្តភាព។ អាហារ​ពេលល្ងាច​ទាំងពីរនេះ​មានការ​ចូលរួម​ពីមេដឹក​នាំសហគមន៍​ឥស្លាមចំនួន​ជាង ១៥០ នាក់ ដូច​ជាអ៊ីម៉ាម នាយក​សាលា​ឥស្លាម និង​គ្រូផ្នែក​សាសនា ដែលគេ​ហៅ​ថាតួន ជា​ភាសា​ខ្មែរ។

     នៅពិធីអាហារ​ស្រាយ​បួសទាំង​ពីរនេះ បន្ទាប់​ពីភ្ញៀវ​បានមក​ជួបជុំ គេបាន​ធ្វើការ​សូត្រធម៌​ថ្វាយ​បង្គុំ (Maghreb prayer) សូត្រ​ដោយអ៊ីម៉ាម​ម្នាក់ នៅ​ពេល​ថ្ងៃលិច ហើយ​ឯកអគ្គ​រដ្ឋទូតអាមេ​រិកបាន​ថ្លែង​សុន្ទរក​ថា​​ស្វាគមន៍។ លើស​ពីនេះទៀត សុន្ទរក​ថារបស់​លោកប្រធា​នាធិបតី អូបា​ម៉ាសំរាប់​បុណ្យរ៉ា​ម៉ាដាន (ដែល​ត្រូវ​បាន​បញ្ចូល​សំលេង​ជាភាសា​ខ្មែរ) ត្រូវបាន​ចាក់បង្ហាញ​ក្នុងពិធី​ទាំងពីរ មុនពេល​នៃការ​ចាប់ផ្តើម​បរិភោគ​​អាហារ​​ហាឡោះ (halal) ។ ក្នុង​សាររបស់​លោក លោក​ប្រធានាធិបតី​​បានមាន​ប្រសាសន៍​ថា “ការខិត​ខំទាំងនេះ​ទាំងអស់​គឺជាផ្នែក​មួយនៃ​ការប្តេជ្ញា​ចិត្តរបស់​ប្រទេសអាមេ​រិកក្នុងការ​ទាក់ទង​ជា​មួយ​ប្រទេស​កាន់សាសនា​ឥស្លាម និង​ប្រទេស​ដែលប្រជា​ជនភាគ​ច្រើនជា​អ្នកកាន់សាសនា​ឥស្លាម ដោយ​ឈរ​លើមូល​ដ្ឋាននៃ​ផលប្រយោជន៍​ទៅវិញ​ទៅមក និង​ការគោរព​គ្នាទៅវិញ​ទៅមក។ ពេល​នេះ ជាថ្មី​ម្តង​ទៀត ខ្ញុំសូម​សំដែង​ម្តងទៀត​នូវការ​ប្តេជ្ញា​ចិត្តរបស់​ខ្ញុំចំពោះ​ការចាប់​ផ្តើមថ្មី​មួយ​ រវាង​ប្រទសអាមេ​រិក និង​សាសនិក​ឥស្លាម នៅទូ​ទាំងពិភព​លោក។

     នៅក្នុងពិធីអាហារស្រាយ​បួសទាំង​ពីរ នៅខេត្ត​កំពង់ចាម និង​នៅភ្នំពេញ មេដឹក​នាំទាំង​ឡាយ នៅ​សហរដ្ឋ​អាមេរិក និង​កម្ពុជា​បាន​និយាយ​ស្របតាម​ទស្សនៈរបស់​លោកប្រធានា​ធិបតី។ ក្នុងសុន្ទរក​ថារបស់​លោក លោក Zakarya Adam សមាជិក​សភា និងជាអនុ​ប្រធាន Mufti បានមាន​ប្រសាសន៍​ថា “យើងគិត​ថា​អាហារ​ពិសេសនេះ ដែល​រៀបចំ​ទទួលដោយ​លោកស្រីឯក​អគ្គរដ្ឋទូត មិនត្រឹម​តែផ្តល់​អាហារល្អៗ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់អោយ​យើងនូវ​មិត្តភាព និងធ្វើអោយ​ទំនាក់ទំនង​របស់យើង​កាន់តែមាន​ភាពជ្រាល​ជ្រៅ​ថែម​ទៀត​ ក្នុងចំណោម​ប្រជាជន​របស់យើង ដោយ​មិនគិត​ពីជំនឿសាសនា​របស់យើង​ឡើយ។”

     ក្នុងពិធីអាហារស្រាយ​បួសនៅ​ខេត្តកំពង់​ចាម លោកស្រី​ឯកអគ្គ​រដ្ឋទូត Carol A. Rodley បាន​ពន្យល់​ពីសារ​របស់​លោក​ប្រធានាធិប​តី ដោយមាន​ប្រសាសន៍​ថា “ដូចលោក លោក​ស្រី​បាន​លឺហើយ លោក​ប្រធានា​​ធិបតី​បានលើក​ទឹកចិត្ត​អោយពួក​យើងចាប់​ផ្តើម និងក្នុង​ករណីខ្លះ បន្តការ​​សន្ទ​នា ដែលយើង​មាន​ជាមួយ​សហគមន៍​ឥស្លាម​សាសនិក នៅជុំវិញ​ពិភពលោក។​ ការសន្ទនានេះ​គឺជាហេតុ​ផលដែល​ពួកយើងមក​ទីនេះ។ យើង​ជឿ​ថា ដើម្បី​យល់ពីសហគមន៍​ចាម​អោយ​បានច្បាស់ យើង​ត្រូវស្តាប់​ពីកង្វល់របស់​អស់​លោក លោក​ស្រី។”​ ក្នុងពេល ៤ ឆ្នាំជាប់​គ្នាមកនេះ ស្ថាន​ទូតអាមេ​រិកនៅទី​ក្រុងភ្នំពេញ​​បានអបអរ​រដូវបុណ្យ​រ៉ាម៉ាដាន​ជាមួយ​សហគមន៍​​ឥស្លាម​ នៅ​កម្ពុជា។


ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក