jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
គោលនយោបាយនិងប្រធានបទផ្សេងៗទាក់ទងនឹងសហរដ្ឋអាមេរិក
 
  ដំណឹង​ពី​ទីក្រុង Washington ប្រធានបទ​ចាប់​អារម្មណ៍ របាយការណ៍ និង ទិន្នានុប្បវត្ដិ សេចក្ដី​ប្រកាស​ពត៌មាន ពត៌មាន​មិន​ត្រឹមត្រូវ

ពត៌មានមិនត្រឹមត្រូវ

តើ​សហរដ្ឋ​អាមេរិក​ប្រើ​អាវុធ “ខុស​ច្បាប់“ នៅ Fallujah មែន​ទេ​?

ការប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង Fallujah នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​នាំអោយ​មាន​រឿង​មិន​ពិត​មួយ​ចំនួន​ត្រូវ​បាន​ផ្សព្វផ្សាយ ដោយ​រួមទាំង​ការចោទ​ប្រកាន់​ទាំង​ខុស​ថា​សហរដ្ឋ​អាមេរិក​កំពុងតែ​ប្រើ​អាវុធ​គីមី ដូចជា គ្រាប់បែក​ណាប៉ាល់​និង​ឧស្ម័ន​ពុល ។ ពាក្យ​ចោទប្រកាន់​ទាំងនេះ​គ្មាន​មួយណា​ពិត​ទេ ។


គេហទំព័រ​ដែល​ចេញ​មកពី​ប្រទេស​កាតា និង​ដែល​មាន​ឈ្មោះ​ថា Islam Online ស្ថិត​ក្នុង​ចំណោម​គេហទំព័រ​ដំបូង​គេ​ដែល​ផ្សព្វផ្សាយ​ការអះអាង​មិន​ពិត​ស្ដីពី​អាវុធ​គីមី ។ នៅ​ថ្ងៃទី ១០ ខែ វិច្ឆិការ ឆ្នាំ ២០០៤ គេហទំព័រ​នោះ​បាន​និយាយ​ថា​ទាហាន​អាមេរិក​បាន​ប្រើប្រាស់ “អាវុធ​គីមី​និង​ឧស្ម័ន​ពុល“ នៅ Fallujah  ។ (ទាហាន​អាមេរិក​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ប្រើ​ឧស្ម័ន​ពុល​នៅ Fallujah) គេហទំព័រ​នោះ​បាន​និយាយ​ថា ប្រភព​ពត៌មាន​នៃ​ការអះអាង​របស់​ខ្លួន​នោះ​គឺ​កាសែត Al-Quds Press ដែល​ផ្អែក​តែ​ទៅលើ​ប្រភព​អនាមិក​សំរាប់​ពាក្យ​ចោទ​របស់​ខ្លួន​នោះ ។


រឿង​មិន​ពិត​ដែល​ចុះ​នៅលើ​គេហទំព័រ​ឈ្មោះ Islam Online នោះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​រាប់រយ​ទៀត ។


នៅថ្ងៃទី ១២ ខែ វិច្ឆិការ ឆ្នាំ ២០០៤ ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្ដី​បដិសេធ​ទៅនឹង​ការចោទ​ប្រកាន់​ស្ដីពី​អាវុធ​គីមី​នោះ​ដោយ​និយាយ​ថា:


“សហរដ្ឋ​អាមេរិក​បដិសេធ​យ៉ាង​ដាច់ខាត​ថា​មិន​បាន​ប្រើ​អាវុធ​គីមី​ទេ​ទោះ​នៅ​ពេលណា​ក៏​ដោយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយ​រួមទាំង​កិច្ច​ប្រតិបត្ដិការ​នៅ Fallujah  ផង​ដែរ ។ លើស​ពី​នេះ​ទៀត ទោះ​ក្នុង​កាលទេសៈ​ណា​ក៏​ដោយ​ក៏​សហរដ្ឋ​អាមេរិក​មិន​គាំទ្រ ឬ បណ្ដោយ​អោយ​មាន​ការអភិវឌ្ឍន៍ ការផលិត ការទទួល​យក ការផ្ទេរ​ឬ​ការប្រើប្រាស់​អាវុធ​គីមី​ដោយ​ប្រទេស​ណាមួយ​ឡើយ ។ អាវុធ​គីមី​ទាំងអស់​ដែល​សហរដ្ឋ​អាមេរិក​មាន​នៅពេល​នេះ​ត្រូវ​បាន​ប្រកាស​ដល់​អង្គការ​សំរាប់​ការហាមប្រាម​អាវុធ​គីមី​ហើយ​កំពុងតែ​ត្រូវ​បាន​បំផ្លាញ​ចោល​នៅក្នុង​សហរដ្ឋ​អាមេរិក​ស្របតាម​កាតព្វកិច្ច​របស់​យើង​ក្រោម​អនុសញ្ញា​ស្ដីពី​អាវុធ​គីមី“ ។


ជា​ការកែ​តំរូវ​វិញ​គេហទំព័រ Islam Online បាន​ចុះផ្សាយ​រឿង​មួយ​នៅ​ថ្ងៃទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០០៥ ស្ដីពី​ការបដិសេធ​របស់​សហរដ្ឋ​អាមេរិក ។


នៅក្នុង​រឿង​ទាំងពីរ​នេះ​គេហទំព័រ Islam Online បាន​ធ្វើ​ការកត់សំគាល់​ថា កងកំលាំង​អាមេរិក​បាន​ប្រើ​គ្រាប់បែក​ណាប៉ាល់​ដែល​ជា​គ្រាប់បែក​ឆេះ​ជា​ភ្លើង​នៅក្នុង​ពេល​វាយលុក​ចូល​ទីក្រុង​បាកដាដ​នៅ​និទាឃរដូវ ឆ្នាំ​២០០៣ ។ ទោះបីជា​គ្រាប់បែក​ណាប៉ាល់​ទាំងអស់​នៅក្នុង​ឃ្លាំង​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បំផ្លាញ​ចោល​អស់​នៅ​ត្រឹម​ឆ្នាំ ២០០១ ក្ដី​តែ​គ្រាប់បែក Mark-77 ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​ណាប៉ាល់​ដែរ​នោះ ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​ទីតាំង​របស់​សត្រូវ​នៅ​ក្នុង​ឆ្នាំ ២០០៣ ។


ការមាន​លេចឡើង​ជា​ថ្មី​នូវ​រឿង​នេះ​នៅ​លើ​គេហទំព័រ Islam Online នាំអោយ​មាន​ពត៌មាន​មិន​ត្រឹមត្រូវ ។ អ្នក​អាន​ខ្លះ​មិន​បាន​ញែក​អោយ​ដាច់​ពី​ភាពខុសគ្នា​រវាង​អ្វី​ដែល​បាន​កើតឡើង​នៅ​និទាឃរដូវ​ក្នុង​ឆ្នាំ ២០០៣ នៅក្នុង​ពេល​វាយលុក​ចូល​ទីក្រុង​បាកដាដ និង​ការប្រយុទ្ធ​នៅ Fallujah ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៤ ទេ ។ គេ​បាន​គិត​ទាំង​ខុស​ថា អាវុធ​ដូច​គ្រាប់បែក​ណាប៉ាល់​ត្រូវ​បាន​ប្រើ​នៅ Fallujah ។ គ្មាន​គ្រាប់បែក​ភ្លើង Mark-77 ណាមួយ​ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រតិបត្ដិការ​នៅ Fallujah ទេ ។

នៅ​ថ្ងៃទី ១១ ខែ វិច្ឆិការ ឆ្នាំ ២០០៤ អត្ថបទ​មួយ​ដែល​មាន​ចុះ​ក្នុង​គេហទំព័រ Islam Online  នៅ​ថ្ងៃទី ១០ ខែ​វិច្ឆិកា ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​នៅក្នុង​គេហទំព័រ New York Transfer News ដោយ​មាន​ដាក់​ចំណងជើង​មិន​ត្រឹមត្រូវ​ថា “ក្រុម​អ្នកតស៊ូ​និយាយ​ថា​សហរដ្ឋ​អាមេរិក​ប្រើ​គ្រាប់បែក​ណាប៉ាល់​ឧស្ម័ន​នៅ Fallujah” ។


ចំណងជើង​នោះ​ខុស​តាម​លក្ខណៈ​ពីរ​យ៉ាង ។ ទី ១ ដូច​ត្រូវ​បាន​ពន្យល់​ខាងលើ​នេះ​វា​មិន​ត្រឹមត្រូវ​ទេ​ដែល​គេហទំព័រ Islam Online អះអាង​ថា កងកំលាំង​អាមេរិក​បាន​ប្រើ​ឧស្ម័ន​ពុល​នៅ Fallujah ។ ទី ២ គេហទំព័រ New York Transfer News យល់​ខុស​ទៅលើ​គេហទំព័រ Islam Online ថា​កងកំលាំង​របស់​អាមេរិក​កំពុងតែ​ប្រើ​អាវុធ​ដូច​គ្រាប់​ណាប៉ាល់​នៅ Fallujah ។ តែ Islam Online មិន​ដែល​អះអាង​យ៉ាង​ដូច្នេះ​ទេ​គឺ​គ្រាន់តែ​និយាយ​អំពី​ការប្រើ​គ្រាប់បែក​ណាប៉ាល់​នៅក្នុង​ឆ្នាំ ២០០៣ តែ​ប៉ុណ្ណោះ ។


ការផ្សាយ​បន្ថែម​ទៀត​តាម​គេហទំព័រ​បាន​និយាយ​ដដែល​ឡើង​វិញ​ឬ​បាន​បង្កើត​ឡើង​វិញ​នូវ​កំហុស​ដែល​គេហទំព័រ New York Transfer News បានធ្វើ​កន្លង​មក​ដែល​នៅ​ទីបំផុត​នឹង​មាន​លេចឡើង​នៅ​លើ​ទំព័រ​កាសែត ។ ឧទាហរណ៍ នៅ​ថ្ងៃទី ២០ ខែ វិច្ឆិការ ឆ្នាំ ២០០៤ កាសែត Sunday Mirror របស់​ចក្រភព​អង់គ្លេស​បាន​អះអាង​ទាំងខុស​ថា​កងកំលាំង​របស់​អាមេរិក “កំពុងតែ​ប្រើ​ដោយ​សំងាត់​នូវ​ឧស្ម័ន​ណាប៉ាល់​ខុសច្បាប់“ នៅ Fallujah  ។


រឿង​ដែល​សរសេរ​ដោយ​កាសែត Sunday Mirror ខុស​តាម​លក្ខណៈ​ពីរ​យ៉ាង ។


ទី ១ អាវុធ​ណាប៉ាល់​ឬ​អាវុធ​ដែល​ឆេះ​ដូច​ណាប៉ាល់​មិន​ខុស​ច្បាប់​ទេ ។ ច្បាប់​អន្ដរជាតិ​អនុញ្ញាតិ​អោយ​ប្រើ​អាវុធ​នេះ​ប្រឆាំង​នឹង​កងកំលាំង​យោធា ហេតុដូច្នេះ​ហើយ​បាន​ជា​នៅក្នុង​ឆ្នាំ ២០០៣ អាវុធ​នេះ​ត្រូវ​បាន​យក​មក​ប្រើ ។


ទី ២ ដូចដែល​ត្រូវ​បាន​កត់សំគាល់​ខាងលើ​មក មិន​មាន​គ្រាប់បែក​ភ្លើង Mark-77  ត្រូវ​បាន​យក​មក​ប្រើ​នៅ Fallujah ទេ ។


ចំណុច​ចុងក្រោយ មាន​ពត៌មាន​ខ្លះ​ទៀត​បាន​អះអាង​ថា​កងកំលាំង​របស់​អាមេរិក​បាន​ប្រើ​អាវុធ “ខុស​ច្បាប់“ ដែល​មាន​ឈ្មោះ​ថា Phosphorus shells នៅ Fallujah  ។ Phosphorus shells មិន​មែន​ជា​អាវុធ​ខុស​ច្បាប់​ទេ ។ កងកំលាំង​សហរដ្ឋ​អាមេរិក​ប្រើ​វា​នៅក្នុង​កំរិត​តិច​បំផុត​នៅ Fallujah ដើម្បី​បំភ្លឺ​តែ​ប៉ុណ្ណោះ ។ គេ​បាញ់​វា​ទៅលើ​អាកាស​ដើម្បី​បំភ្លឺ​ទីតាំង​សត្រូវ​នៅពេល​យប់​មិន​មែន​បាញ់​សំដៅ​លើ​យុទ្ធជន​របស់​សត្រូវ​ទេ ។


មាន​ពត៌មាន​មិន​ត្រឹមត្រូវ​ជាច្រើន​ដែល​ចេះតែ​កើត​មាន​ឡើង​ស្ដីពី​ការដែល​កងកំលាំង​របស់​សហរដ្ឋ​អាមេរិក​ប្រើ​អាវុធ “ខុស​ច្បាប់“ នៅ Fallujah ។ ការពិត​គឺថា​កងកំលាំង​របស់​សហរដ្ឋ​អាមេរិក​មិន​ដែល​ប្រើ​អាវុធ​ខុស​ច្បាប់​ណាមួយ​នៅ Fallujah  ឬ​ក៏​នៅ​កន្លែង​ណាមួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក