ទិដ្ឋាការអន្ដោប្រវេសន៍
ពត៌មានទូទៅ
ផ្នែកទិដ្ឋាការអន្តោប្រវេសន៍ធ្វើការលើពាក្យសុំទិដ្ឋាការរបស់អ្នកដែលចង់ទៅរស់នៅជាអចិន្រ្តៃយ៍ក្នុងសហរដ្ឋអាមេរិក រួមទាំងសមាជិកគ្រួសារពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ គូដណ្តឹងរបស់ពលរដ្ឋអាមេរិក និងជនបរទេសដែលត្រូវធ្វើការនៅសហរដ្ឋអាមេរិកផងដែរ។ ផ្នែកកុងស៊ុលរបស់ស្ថានទូតអាមេរិកពិនិត្យសំរេចទិដ្ឋាការអន្តោប្រវេសន៍សំរាប់ប្រជាជនកម្ពុជាទាំងអស់។
ការសំភាសន៍ទិដ្ឋាការអន្តោប្រវេសន៍ ទិដ្ឋាការឆ្នោតផ្សងសំណាង និងទិដ្ឋាការគូរដណ្តឹងទាំងអស់ធ្វើតាមរយៈការណាត់ជួបសំភាសន៍តែប៉ុណ្ណោះ។ អ្នកដាក់ពាក្យម្នាក់ៗនឹងត្រូវបានជំរាបប្រាប់ពីពេលវេលាសំរាប់មកធ្វើសំភាសន៍។ ការសួរនាំស្តីពីទិដ្ឋាការអន្តោប្រវេសន៍ ទិដ្ឋាការឆ្នោតផ្សងសំណាង និងទិដ្ឋាការគូរដណ្តឹងសំរាប់អ្នកដាក់ពាក្យសុំជាជនជាតិកម្ពុជា គួរផើ្ញជាអ៊ីម៉េលទៅ IVPhnomPenh@state.gov ។
ចំណាំ៖ សំរាប់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទK-1 និង K-3 មិនមែនណាត់ជួបសំភាសន៍តាមរយៈប្រព័ន្ធណាត់ជួបផ្នែកទិដ្ឋាការមិនមែនអន្តោប្រវេសន៍ តាមអ៊ិនធ័រនែតទេ។ ផ្នែកកុងស៊ុលនឹងធ្វើការទាក់ទងនិងកំណត់ពេលជួបដើម្បីសំភាសន៍ដល់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ K-1 និង K-3 ដោយផ្ទាល់ ។
កំណត់ចំណាំសំរាប់ករណីសុំកូនចិញ្ចឹម
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០១ ផ្នែកបំរើសេវាចូលសញ្ជាតិនិងអន្តោប្រវេសន៍ (INS) ដែលត្រូវបានគេស្គាល់ថាជា ផ្នែកបំរើសេវាអន្តោប្រវេសន៍និងពលរដ្ឋអាមេរិក (USCIS) បានប្រកាសការពន្យាជាបន្ទាន់នូវការពិនិត្យពាក្យសុំទិដ្ឋាការសំរាប់កូនចិញ្ចឹមពីប្រទេសកម្ពុជា។ ស្របតាមការប្រកាសនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាមិនពិនិត្យលើករណីសុំទិដ្ឋាការសំរាប់កូនចិញ្ចឹមពីកម្ពុជាឡើយ នៅពេលនេះ។
សំរាប់អ្នកដែលចង់សុំកូនចិញ្ចឹមពីប្រទេសកម្ពុជា គួរទាក់ទង USCIS និងតាមដានព័ត៌មានតាមគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក ដើម្បីដឹងព័ត៌មានបន្តទៅទៀតនៅពេលអនាគត។ សូមចុចត្រង់នេះ ដើម្បីចូលមើលគេហទំព័រស្តីពីការសុំកូនចិញ្ចឹមជាអន្តរជាតិ។