អ្នកឯកទេសជាន់ខ្ពស់ផ្នែកកម្មវិធីអាហារូបករណ៍ Fulbright ជួយកែលំអវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសនៅតាមខេត្ត
ខេត្តបាត់ដំបង
ថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០០៩
|
បណ្ឌិត Wayne Wright ជាមួយ សិស្សភា សា អង់គ្លេស ។ រូបពង្រីក |
នៅថ្ងៃទី ១៩ ខែមិនា បណ្ឌិត Wayne Wright និងបុគ្គលិកការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកបានធ្វើដំណើរទៅខេត្តបាត់ដំបង ដើម្បើបើកសិក្ខាសាលាភាសាអង់គ្លេសមួយ ក្នុងបណ្ណាល័យអាមេរិក ក្នុងទីរួមខេត្ត។ ការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូតបានបងើ្កតអោយមានសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តក្នុងការឆ្លើយឆ្លងគ្នាក្នុងថ្នាក់រៀននៅកម្ពុជា ជាភាសាអង់គ្លេសជាភាសាទី ២ ដើម្បីជួយគ្រូបង្រៀនអោយយល់និងបង្រៀនភាសាអង់គ្លេសបានល្អ។ លោកបណ្ឌិត Wright បានផ្តល់យុទ្ធសាស្រ្តនិងវិធីសាស្រ្តក្នុងថ្នាក់ ដើម្បីបង្កើនសមត្ថភាពភាសាអង់គ្លេស។ លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ពីរ គឺសារៈសំខាន់នៃការអានភាសាអង់គ្លេសសំរាប់ការសប្បាយ និងទំលាប់ល្អជារួមក្នុងការរៀនសូត្រ។ លោកបណ្ឌិត Wright ក៏បានមានប្រសាសន៍ផងដែរថា អត្ថប្រយោជន៍ធំបំផុតមួយដែលនិស្សិតមានគឺការមានបណ្ណាល័យអាមេរិក នៅក្នុងសាកលវិទ្យាល័យរបស់គេ។ សំភារៈ និងឯកសារដែលមាននៅបណ្ណាល័យអាមេរិករួមមានទូរទស្សន៍ សៀវភៅ អ៊ិនធ័រណែត កាសែតចាក់ស្តាប់ ស៊ីឌី ឌីវីឌី និងសំភារៈមានប្រយោជន៍ដទៃៗទៀតសំរាប់បង្កើនសមត្ថភាពផ្នែកភាសាអង់គ្លេស។
ចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗជាងគេ ដែលលោកបណ្ឌិត Wright បានសង្កត់ធ្ងន់ទៅលើគឺតំរូវការអោយមានការនិយាយឆ្លើយឆ្លងគ្នាច្រើនរវាងសិស្សនិងគ្រូ។ ក្នុងបទបង្ហាញរបស់លោក លោកបានលើកឡើងថា “គ្រូច្រើនតែនិយាយហើយសិស្សច្រើនចាំតែស្តាប់។ គ្រូគួរបង្កើនការនិយាយឆ្លើយឆ្លងគ្នាជាភាសាអង់គ្លេសរវាងគ្រូនិងសិស្សរបស់គេ។ គោលដៅសំខាន់បំផុតជាងគេ ២ នៃសិក្ខាសាលានេះគឺអោយសិស្សប្រើអោយបានច្រើននូវធនធានដែលមានស្រាប់ជាភាសាអង់គ្លេស ដូចជាបណ្ណាល័យអាមេរិក ហើយខ្ញុំចង់អោយគ្រូប្រើវិធីសាស្រ្តនិយាយឆ្លើយឆ្លងគ្នាអោយបានច្រើន នៅក្នុងថ្នាក់។ គេមានការនិយាយឆ្លើយឆ្លងនិងចូលរួមក្នុងដំណើរនៃការរៀនសូត្របានច្រើនកាលណា គេរៀនចេះបានច្រើនកាលនោះ។”