![]() | ||||
![]() |
![]() |
|||
| ពត៌មាន | សេវាកម្មសំរាប់ពលរដ្ឋអាមេរិក | ទិដ្ឋាការ | គោលនយោបាយ | ប្រភពធនធាន | English | ||||||||
ដើម្បីអបអរសាទរខួបឯករាជ្យលើកទី ២៣២ នៃសហរដ្ឋអាមេរិក ស្ថានទូតអាមេរិកនឹងធ្វើការចាក់ផ្សាយ កម្មវិធីពិសេសតាមទូរទស្សន៍ ដោយការផ្សាយម្ដងៗមានរយៈពេល ៣០ នាទី ក្នុងន័យអបអរសាទរទំនាក់ ទំនងទ្វេភាគី ដែលមានលក្ខណៈកាន់តែប្រសើរឡើង រវាងសហរដ្ឋអាមេរិក និងកម្ពុជា ។ ដោយត្រូវបានរៀប ចំឡើងរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា កម្មវិធីពិសេសនេះនឹងត្រូវចាក់ផ្សាយនៅថ្ងៃសុក្រ ទី ៤ ខែកក្កដា ឆ្នាំ ២០០៨ ស្ថានីយទូរទស្សន៍ផ្សេងៗ និងតាមម៉ោងខុសៗគ្នានៅថ្ងៃនោះ ។ សូមមើលកម្មវិធីផ្សាយខាង ក្រោម ដែលមានប្រាប់ពីឈ្មោះស្ថានីយ៍ទូរទស្សន៍ និងម៉ោងផ្សាយ ។ (អត្ថបទទាំងមូល) ពត៌មានថ្មីៗពីស្ថានទូត
|
សណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ក្លឹបអ្នកសារព័ត៌មានកម្ពុជា (CCJ) បានប្រកាសជ័យលាភីក្នុង "ការប្រលងដណ្ដើមយករង្វាន់ផ្នែកសារព័ត៌មានស៊ើបអង្កេត "នៅក្នុងពិធីប្រគល់រង្វាន់ដ៏អធិកអធមមួយ នៅក្រុងភ្នំពេញ ។ (អត្ថបទទាំងមូល)
ក្រុងប៉ៃលិន អង្គការសុខភាពពិភពលោកចាត់ទុកប្រទេសកម្ពុជាចូលក្នុងចំណោមប្រទេសចំនួន ២២ ដែលមាន បញ្ហា ជំងឺរបេងធ្ងន់ធ្ងរជាងគេ ។ តាំងពីឆ្នាំ ២០០១ មក ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្ដរ ជាតិ (USAID) បានធ្វើការជាមួយកម្មវិធីជាតិកំចាត់ជំងឺរបេង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការ កំណត់រោគសញ្ញា និងការព្យាបាល ទាំងនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ទាំងនៅតាមលំដាប់ថ្នាក់ឃុំ ។ (អត្ថបទទាំងមូល)
ផ្សាទំនើបសុវណ្ណា ភ្នំពេញ ការតាំងពិពណ៌រូបថត "កេរ្ដិ៍ដំណែលពិសិដ្ឋរបស់លោក Edward Curtis និងជនជាតិដើមនៅអាមេរិក ខាងជើងម្នាក់" (Sacred Legacy: Edward Curtis and the North American Indian) ត្រូវបានបើក ជាផ្លូវការដោយលោក Joseph A. Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកឧត្ដម ឧបនាយក រដ្ឋមន្ដ្រី សុខ អាន ។ ។ ពិពណ៌រូបថត ដែលបង្ហាញពីលក្ខណៈចំរុះនិងប្លែកៗជាច្រើន ក្នុងចំណោមជនជាតិដើមនៅទ្វីបអាមេរិកខាងជើង មានដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៨ នៅជាន់ទី ៥ នៃផ្សាទំនើបសុវណ្ណា ក្នុងក្រុងភ្នំពេញ។ (អត្ថបទទាំងមូល)
មជ្ឈមណ្ឌលជាតិប្រឆាំងចារកម្ម ភ្នំពេញ ភ្នាក់ងារពិសេសមកពីមន្ទីរស៊ើបអង្កេតបទឧក្រិដ្ឋរបស់កងនាវាសហរដ្ឋអាមេរិក (US Naval Criminal Investigative Service ឬ NCIS) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិទ្យាសាស្ដ្រកោសល្យវិច័យ និងត្រួតពិនិត្យ មើលទីកន្លែងប្រព្រឹត្ដបទឧក្រិដ្ឋ សំរាប់មន្ដ្រីអនុវត្ដច្បាប់កម្ពុជា ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមិថុ នា ឆ្នាំ ២០០៨ ។ (អត្ថបទទាំងមូល)
ភ្នំពេញ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានរៀបចំពិធីណែនាំសំណេះសំណាលមុនពេលចេញ ដំណើររបស់និស្សិតកម្ពុជាចំនួន ១០ នាក់ ដែលនឹងត្រូវទៅសិក្សានៅសហរដ្ឋអាមេរិក ថ្នាក់ក្រោយឧត្ដម សិក្សា ក្នុងនាមជានិស្សិតថ្មីដែលទទួលអាហាររូបករណ៍រពីកម្មវិធី Fullbright។ (អត្ថបទទាំងមូល) (អត្ថបទផ្សេងៗទៀត) |
|
|||||||||||||||||
គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។ |
||
| គេហទំព័រដើម | ពត៌មាន | សេវាកម្មសំរាប់ពលរដ្ឋអាមេរិក | ទិដ្ឋាការ | គោលនយោបាយ | ប្រភពធនធាន សូមធ្វើការទំនាក់ទំនងមកយើង | តារាងលំដាប់ការិយាល័យ | ភាពជាឯកជន | អ្នកគ្រប់គ្រងគេហទំព័រ |
||