jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ក្ដា​ផ្ដល់​ព័ត៌មាន​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​តំលាភាព​ក្នុង​តុលាការ​ខេត្ដ

ក្រសួង​យុត្ដិធម៌ ភ្នំពេញ
ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ ២០០៨

Information Boards
ភារធារី Piper A.W. Campbell បង្ហាញ​ក្តា​ផ្តល់​ព័ត៍មាន
ថ្មី​សំរាប់​តាំង​ក្នុង​តុលាការ​។​ រូបពង្រីក

          តុលាការ​កម្ពុជា​នឹង​ដាក់​បង្ហាញ​ក្ដា​បង្ហាញ​ពត៌មាន​សាធារណៈ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​នូវ​ពត៌មាន និង​តម្លាភាព​នៃ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​។ ក្រសួង​យុត្ដិធម៌​នឹង​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ក្ដា​បង្ហាញ​ពត៌មាន​នេះ​នៅ​ភ្នំពេញ​ដោយ​គ្រប់​តុលាការ​ខេត្ត​ក្រុង​ទាំងអស់​កំណត់​ត្រូវ​ដាក់​ក្ដា​តាំង​ពត៌មាន​នេះ​មិន​អោយ​យឺត​ជាង​ពាក់​កណ្ដាល​ខែ​កក្ដដា ឆ្នាំ​២០០៨។ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ ដែល​ត្រូវ​អនុវត្ដ​ដោយ​វិទ្យាស្ថាន​គ្រប់គ្រង​អាស៊ី​បូពាណ៌​បច្ចឹម (EWMI)។

         ក្នុង​សុន្ទរកថា​របស់​លោកស្រី​ក្នុង​ពិធី​សម្ពោធ លោកស្រី Piper A.W. Campbell ភារធារី​ស្ថានទូត​អាមេរិក​បាន​មាន​ប្រសាសន៍​ថា "ក្ដារ​ផ្ដល់​ព័ត៌មាន​ទាំងអស់​នេះ​នឹង​ជួយ​ច្រើន​ក្នុង​ការ​ធានា​អោយ​តុលាការ​កម្ពុជា​កាន់តែ​មាន​ភាព​ងាយស្រួល​អោយ​គេ​ទាក់ទង​សុំ​ព័ត៌មាន និង​មាន​តម្លាភាព​។ ដោយសារ​តែ​ក្ដារ​ផ្ដល់​ព័ត៌មាន​ជា​សាធារណៈ​ទាំងអស់​នេះ​នឹង​ត្រូវ​យក​ទៅ​តាំង​នៅ​គ្រប់​តុលាការ​ខេត្ដ​ក្រុង​នៅ​ទូទាំង​ប្រទេស ក្ដារ​ផ្ដល់​ព័ត៌មាន​ទាំងអស់​នេះ​នឹង​រំលឹក​ស្មារតី​សាធារណៈ​មិន​ត្រឹមតែ​លើ​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រព័ន្ធ​គតិយុត្ដិ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រំលឹក​ពី​កាតព្វកិច្ច​របស់​ប្រព័ន្ធ​តុលាការ​ចំពោះ​ពលរដ្ឋ​កម្ពុជា​ទៀត​ផង​។"

         ក្ដា​តាំង​ពត៌មាន​នេះ​បង្ហាញ​លំអិត​ពី​ច្បាប់ និង​និតិវិធី​តុលាការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សំរាប់​អ្នក​ដែល​ប្រើប្រាស់​សេវា​តុលាការ​។  គំនិត​នេះ​ផ្ដើម​ចេញ​ពី​តុលាការ​គំរូ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ដ​កណ្ដាល​ដោយ​ក្រសួង​យុត្ដិធម៌​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID។ តុលាការ​ខេត្ដ​កណ្ដាល​បាន​សាកល្បង​ដាក់​តាំង​ក្ដារ​ពត៌មាន​នេះ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០០៦ ទទួល​បាន​ប្រតិកម្ម​វិជ្ជមាន​ពី​សាធារណជន​ដែល​ធ្វើឱ្យ USAID និង​ក្រសួង​យុត្ដិធម៌​សំរេច​ធ្វើ​ការ​ពង្រីក​កម្មវិធី​នេះ​ដល់​គ្រប់​តុលាការ​ទាំងអស់​នៅ​ក្នុង​ប្រទេស​។

         ក្ដា​តាំង​ពត៌មាន​ទាំង​នេះ​ចែក​ជា​ផ្នែក​បី​ៗ ។ ក្ដា​ទី ១ តាំង​ពត៌មាន​ស្ដីពី​ថ្លៃ​សេវា​កសាង​សំណុំ​រឿង​វិវាទ​រដ្ឋប្បវេណី  និង​បង្ហាញ​ពី​លក្ខណៈ​វិនិច្ឆ័យ​សំរាប់​ការ​លើកលែង​ការ​បង់​ថ្លៃ​សេវា​សំរាប់​ប្រជាជន​ក្រក្រី​ដែល​គ្មាន​លទ្ធភាព​បង់​ប្រាក់​។ បន្ទះ​ក្ដា​ទី ២ បង្ហាញ​ពី​សិទ្ធិ​របស់​ចុង​ចោទ​ក្រោម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថ្មី​។ បន្ទះ​ក្ដា​ទី ៣ តាំង​ពត៌មាន​ស្ដីពី​សិទ្ឋិ​របស់​ជន​ដែល​ត្រូវ​បាន​គេ​ចោទ អនីតិជន និង​ជន​រងគ្រោះ​ដោយ​បទ​ឧក្រិដ្ឋ​។

         ក្ដា​ពត៌មាន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំរោង​កម្មវិធី​របស់ USAID ដែល​មាន​ថវិកា ២លាន​ដុល្លារ​អាមេរិក​សំរាប់​ឆ្នាំ​នេះ ដើម្បី​ពង្រឹង​ប្រពន្ធ័​ច្បាប់​នៅ​កម្ពុជា​ដោយ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ចៅក្រម និង​មេធាវី និង​ផ្ដល់​ឱ្យ​សាធារណជន​នូវ​លទ្ធភាព​ច្រើន​ជាង​មុន ក្នុង​ការ​ទទួល​បាន​ពត៌មាន​ស្ដីពី​តុលាការ ។ នៅ​ឆ្នាំ ២០០៦ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្ដរជាតិ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់ផ្ដើម​សហ​ប្រតិបត្ដិការ​ពង្រឹង​ប្រព័ន្ធ​យុត្ដិធម៌​របស់​ប្រទេស​។ គោលបំណង​របស់​គម្រោង​ទាំងមូល​នោះ គឺ​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​សមត្ថភាព​របស់​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​នៅ​កម្ពុជា​ទាំង​ក្នុង​រដ្ឋាភិបាល​ទាំង​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ការ​តស៊ូ​មតិ​ឱ្យ​មាន​ប្រសិទ្ធិភាព​ការងារ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល ដើម្បី​ធានា​ថា​យុត្ដិធម៌​និង​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ប្រតិបត្ដិ​តាម និង​លើក​ស្ទួយ​បាន​សមរម្យ​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក