jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ស្ថានទូត​អាមេរិក​និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​រួម​គ្នា​លើក​កំពស់​បញ្ហា​កម្មសិទ្ធិបញ្ញា នៅ​កម្ពុជា

សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត
ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០០៩

នៅ​ក្នុង​ពិធី      រូបពង្រីក

នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០០៩ លោកស្រី​ឯកអគ្គរដ្ឋទូត​អាមរិក Carol A. Rodley បាន​ថ្លែង​សុន្ទរកថា​បើក​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត ដើម្បី​កត់សំគាល់​ទិវា​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ២៦ មេសា​។ ប្រទេស​កម្ពុជា​មាន​បញ្ហា​ច្រើន​ស្តីពី​កម្មសិទ្ធិបញ្ញា ដូចជា​ថា ជាង ៩៥​% នៃ​កុំព្យូទ័រ​ដែល​លក់​នៅ​ក្នុង​ប្រទេស​មិន​មាន​ការ​ចំលង​ស្រប​ច្បាប់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ទេ​។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លើក​កំពស់​ការ​យល់ដឹង​ទៅ​លើ​បញ្ហា​នេះ ក្នុង​ចំណោម​និស្សិត ហើយ​មាន​ការ​ចូលរួម​របស់​វាគ្មិន​ពិភាក្សា​ពី​ខាង​វិស័យ​ឯកជន​និង​ស្ថានប័ន​រាជរដ្ឋាភិបាល ទាក់ទង​នឹង​សិទ្ធិបញ្ញា​។

          អ្នក​ចូលរួម​ទាំងអស់​បាន​សង្កត់​ធ្ងន់​លើ​ការ​ទាក់ទង​គ្នា​រវាង​ការ​បង្កើត​អោយ​មាន​ការងារ​ធ្វើ និង​ការ​គាំទ្រ​កម្មសិទ្ធិបញ្ញា នៅ​ក្នុង​ប្រទេស ជា​ពិសេស​ក្នុង​វិស័យ​ព័ត៌មានវិទ្យា ដែល​ត្រូវការ​ទីផ្សា​សំរាប់​លក់​ផលិតផល​របស់​ខ្លួន ដើម្បី​អោយ​ប្រទេស​កម្ពុជា​អាច​ពង្រីក​និង​បង្កើត​ការងារ​សំរាប់​អោយ​មនុស្ស​ជំនាន់​ក្រោយ​របស់​ខ្លួន​ធ្វើ​។

          ក្នុង​សុន្ទរកថា​របស់​លោកស្រី លោកស្រី​ឯកអគ្គរដ្ឋទូត Rodley ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​លើ​ការ​ទាក់ទង​គ្នា​នេះ ហើយ​បាន​មាន​ប្រសាសន៍​ថា “​ការ​ការពារ​និង​ការ​អនុវត្ត​មាន​ប្រសិទ្ធិភាព​ល្អ​លើ​សិទ្ធិ​ស្តីពី​កម្មសិទ្ធិបញ្ញា​មាន​សារៈសំខាន់​ចាំបាច់​ណាស់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។ វា​ជំរុញ​ដល់​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​លូតលាស់​បាន​ល្អ​របស់​ប្រទេស​។​” លោកស្រី​ក៏​បាន​ធ្វើ​ការ​កត់សំគាល់​ផង​ដែរ​ពី​ផល​ប៉ះពាល់​ក្នុង​ស្រុក​និង​អវិជ្ជមាន​នៃ​ការ​មិន​អើពើ​ចំពោះ​សិទ្ធិ​ស្តីពី​កម្មសិទ្ធិបញ្ញា និង​ការ​លួច​ចំលង ដោយ​លោកស្រី​បាន​លើក​ឡើង​ថា “​ក្នុង​ឆ្នាំ ១៩៩៩ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣០ នាក់​បាន​ស្លាប់ នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​គ្រុនចាញ់​ក្លែងក្លាយ​។​”

         នៅ​ក្នុង​ពិធី​នោះ ក៏​មាន​បញ្ចាំង​ភាពយន្ត​របស់​សេវា National Geography ផង​ដែរ ដែល​មាន​ចំណងជើង​ថា “​ខុស​ច្បាប់​” ។ ខ្សែ​ភាពយន្ត​នេះ​ពិនិត្យ​ទៅ​លើ​បញ្ហា​ប្រឈម​សំរាប់​ប្រទេស​ទាំងអស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដែល​មិន​មាន​ព្រំដែន​ប្រទេស​ច្បាស់លាស់ ហើយ​អ្នក​ក្លែង​បន្លំ​មាន​ភាព​ប៉ិន​ប្រសប់ ហើយ​ពិបាក​ចាប់​ខ្លួន​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- គេហទំព័រ​ភ្ជាប់ -
ដុំ​រូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក