jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
  អារម្ភកថា​ស្ដីពី​សហរដ្ឋ ​អាមេរិក ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​ សិក្សា​អប់រំ សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​ការ​សិក្សា ការ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​គ្រូ ធនធាន​ឯកសារ​ផ្សព្វផ្សាយ មជ្ឈមណ្ឌល​ធនធាន​ពត៌មាន កម្មវិធី​ជំនួយ​ថវិកា កម្មវិធី​ជួប​ជាមួយ​វាគ្មិន​របស់​ស្ថានទូត

កម្មវិធីភាពជាអ្នកដឹកនាំសំរាប់អ្នក​ធ្វើទស្សន​កិច្ចអន្តរ​ជាតិ
(International Visitor Leadership Program)

     កម្មវិធីភាពជាអ្នកដឹកនាំសំរាប់អ្នក​ធ្វើទស្សន​កិច្ចអន្តរ​ជាតិនាំជន​បរទេស​ចំនួន​ប្រហែល ៥ ០០០ នាក់ពី​ទូទាំង​ពិភព​​លោក ក្នុងមួយ​​ឆ្នាំៗ មក​កាន់សហរដ្ឋ​អាមេរិក ដើម្បី​ជួបជាមួយ​សមភាគី​ក្នុងអាជីព​របស់គេ និង​​ស្វែង​យល់​​ដោយផ្ទាល់​ពីប្រទេស​អាមេ​រិក។ អ្នកធ្វើ​ទស្សន​កិច្ច ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​មន្រ្តីផ្នែក​កិច្ចការ​បរទេស​​របស់​​សហ​រដ្ឋ​អាមេ​រិក នៅក្រៅ​ប្រទេស គឺជា​អ្នកកំពុង​ដឹកនាំ​ ឬអ្នក​ដែលអាច​ក្លាយជា​អ្នកដឹក​នាំ ក្នុង​រដ្ឋាភិ​បាល ផ្នែក​នយោបាយ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ វិស័យ​អប់រំ សិល្បៈ មុខ​ជំនួញ និងវិ​ស័យ​ផ្សេងៗ​ទៀត។
     ក្នុងចំណោមមនុស្សឆ្នើមៗរាប់​ពាន់នាក់ ដែល​បានចូល​រួមក្នុង​កម្មវិធី​ភាពជា​អ្នកដឹក​នាំសំរាប់​អ្នកធ្វើ​ទស្សន​កិច្ច​អន្តរ​ជាតិ តាំង​ពីកម្មវិធី​នេះត្រូវបាន​បង្កើត​ឡើង​ជិត ៧ ទសវត្ស​កន្លងទៅ មាន ២៩០ នាក់ កំពុង​ឬបាន​ធ្វើជា​ ប្រមុខ​រដ្ឋាភិបាល​​និង ប្រមុខ​រដ្ឋ  ២ ០០០ នាក់​មានឋានៈ​ជារដ្ឋ​មន្រ្តី  និងមាន​មនុស្ស​​ជាច្រើន​ទៀតជា​មេដឹក​នាំឆ្នើមៗ​ក្នុងវិស័យ​ឯកជន និង​វិស័យ​សាធារណៈ។
     អ្នកធ្វើទស្សនកិច្ចអន្តរជាតិ​ធ្វើដំណើរ​មកកាន់​សហ​រដ្ឋអាមេ​រិក តាម​គំរោង​សំរាប់​ម្នាក់ៗ ឬតាម​គំរោង​សំរាប់​ជា​ក្រុម។ គំរោង​សំរាប់ជា​ក្រុមឬដែល​ផ្តោតលើ​ការពិភាក្សា​ប្រធាន​បទអ្វី​មួយ ផ្តោត​លើបញ្ហា​ជាក់លាក់​មួយៗ ដូចជា​សេដ្ឋកិច្ច​ឬប្រព័ន្ធ​បោះឆ្នោត នៅសហ​រដ្ឋអាមេ​រិក។គំរោង​សំរាប់​ជាក្រុម​អាចមាន​ការចូលរួម​​នៃសហ​ការី ដែល​មានចំណាប់​អារម្មណ៍ក្នុងជំនាញ​អាជីព​ដូចគ្នា ហើយ​មកពី​ប្រទេស តំបន់​ភូមិភាគ​តាមការ​កំណត់ ឬមកពី​ទូទាំង​ពិភពលោក។
     សេចក្តីអញ្ចើញអោយ​មកធ្វើ​ទស្សនកិច្ច​នៅសហ​រដ្ឋអាមេ​រិក ក្រោម​ការឧបត្ថម្ភ​របស់កម្ម​វិធី ភាពជា​អ្នក​ដឹក​នាំសំរាប់​អ្នកធ្វើ​ទស្សន​កិច្ចអន្តរ​ជាតិ ចេញ​ដោយស្ថាន​ទូតអាមេ​រិក។ ដូច្នេះ គេមិន​អាចដាក់​ពាក្យសុំ​ចូលរួម​ក្នុង​កម្មវិធី​នេះទេ។
     តាំងពីឆ្នាំ ១៩៩៤ មក ស្ថានទូតអាមេរិក​បានបញ្ជូន​មនុស្ស​ចំនួន ១៦៥ នាក់ពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កម្មវិ​ធីនេះ។ អ្នក​ទាំងនេះគឺ​ជាភ្ញៀវ​កិត្តិយស​មកពីសភា​ជាតិ អនាគត​អ្នកដឹក​នាំក្នុង​រដ្ឋាភិ​បាល អ្នក​ធ្វើការ​​ក្នុង​វិស័យ​អប់រំ​សិក្សា​ធិការ អ្នកសារ​ព័ត៌មាន អ្នក​សេដ្ឋកិច្ច សកម្ម​ជនសិទ្ធិ​មនុស្ស និងអ្នកដឹក​នាំអង្គការ​មិនមែន​រដ្ឋា​ភិបាល។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក