ទទួលស្គាល់ស្នាដៃឆ្នើមក្នុងការយកព័ត៌មានស្ដីពីសាលាក្ដីកាត់ទោសខ្មែរក្រហម
សណ្ឋាគារ Himawari ភ្នំពេញ
ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៧
 |
អ្នកសារព័ត៌មានកម្ពុជា ៥ រូប ត្រូវបានទទួល ស្គាល់ចំពោះស្នាដៃឆ្នើមក្នុងការធ្វើសេចក្ដី រាយការណ៍ស្ដីពី ECCC ។ រូបពង្រីក |
អ្នកសារព័ត៌មានកម្ពុជាចំនួន ៥ រូបត្រូវបានទទួលស្គាល់ចំពោះស្នាដៃឆ្នើមក្នុងការយកព័ត៌មានស្ដីពីអង្គជំនុំជំរះ វិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ។ អ្នកទទួលរង្វាន់ម្នាក់ៗបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល ដែលរៀបចំឡើងដោយអង្គការសារព័ត៌មានដែលមានឈ្មោះថា Internews ។ កម្មវិធីនេះមានចំណងជើងថា “ការយកព័ត៌មានស្ដីពីតុលាការកាត់ទោសខ្មែរក្រហមៈ ជួយផ្នែកសារព័ត៌មាន នៅកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈម” ។ ក្រសួងការបេរទេសសហរដ្ឋអាមេរិកបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០ ដុល្លាដល់កម្មវិធីនេះ ។ លោកអនុប្រធានទូតស្ដីទី Gregory F. Lawless បានចូលរួមក្នុងពិធីនោះ ដែលបានផ្ដល់វិញ្ញបនប័ត្រដល់អ្នកសារព័ត៌មានចំនួន ១៤ នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះ ។
ប្រសិទ្ធិភាពនៃ ECCC ដែលគេស្គាល់ក្រៅផ្លូវការថាជាតុលាការកាត់ទោសខ្មែរក្រហមមួយផ្នែកអាស្រ័យលើ សមត្ថភាពរបស់សាធារណៈជននិងប្រព័ន្ធឃោសនា ក្នុងការយល់និងចូលរួមក្នុងដំណើរការនេះ ។ ដើម្បីអោយសាធារណៈជននិងប្រព័ន្ធឃោសនាកម្ពុជាទទួលបានព័ត៌មានមានប្រយោជន៍ស្ដីពី ECCC អង្គការ Internews បានបញ្ជូនទីប្រឹក្សាឯកទេសផ្នែកសារព័ត៌មានដែលមានបទពិសោធន៍ក្នុងការយកព័ត៌មានទាក់ទងនឹងផ្នែកយុត្ដិធម៌ អោយមកធ្វើការបណ្ដុះបណ្ដាល ជាលក្ខណៈសំរុកស្ដីពីការយកព័ត៌មានស្ដីពីតុលាការ សំរាប់អ្នកសារព័ត៌មានអោយកាសែត វិទ្យុ និងទូរទស្សន៍ ។ អ្នកចូលរួមបានទទួលការប្រឹក្សាជាបន្ដ ជំនួយថវិកាតូច ប្រដាប់ថត សំលេងតាមប្រព័ន្ធឌីយីថុល ប្រើកន្លែងកែសំរួលសំលេងតាមប្រព័ន្ធឌីយីថុល និងអាចប្រើអ៊ិធ័រនែតនៅការិយាល័យរបស់ Internews ។ អ្នកសារព័ត៌មានខ្មែរចំនួនជាង ១៦០ នាក់នៅភ្នំពេញនិងខេត្ដនានាបានចូលរួមរៀនសូត្រក្នុងកម្មវិធីនេះ ។
នៅក្នុងសុន្ទរកថារបស់លោក លោក Greg Lawless បានមានប្រសាសន៍ថា “យើងសង្ឃឹមថាការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះសំរាប់ផ្នែកសារព័ត៌មានក្នុងស្រុកផ្ដល់ផលយ៉ាងច្រើនដល់ប្រជាជនកម្ពុជានិងការយល់ដឹងរបស់គេស្ដីពី ECCC ។ ជារួម កម្មវិធីនេះទទួលបានជោគជ័យ ។ រឿងទាក់ទងនឹងតុលាការកាត់ក្ដី ខ្មែរក្រហមដែលខ្ញុំបានអាននៅលើទំព័រកាសែតហើយដែលសរសេរដោយអ្នកសារព័ត៌មាននៅក្នុងបន្ទប់នេះមានលក្ខណៈត្រឹមត្រូវតាមពេលវេលា ចំៗ និងត្រូវទៅតាមចិត្ដនិងជំនឿរបស់ប្រជាជនកម្ពុជា ក្នុងលក្ខណៈដែលនៅទីបំផុត ធ្វើអោយដំណើរការនៃការចាប់ផ្ដើមជាមុខរបួសអាចមានទៅបាន ។”
ក្រុមអ្នកអោយពិន្ទុចំនួន ៦ រូបបានវាយតំលៃរឿងជាង ៤៥ ស្ដីពី ECCC ដែលត្រូវបានផ្សាយតាមកាសែតឬវិទ្យុ/ទូរទស្សន៍ ដោយអ្នកចូលរួមក្នុងសិក្ខាសាលា ។ អ្នកឈ្នះរង្វាន់មាន៖
លេខ ១ - ឃុត សុភ័ក្ដចរិយា មកពីវិទ្យុ FM ៩៣.៥
លេខ ២ - មាស សុខជា មកពីសារព័ត៌មាន សេដ្ឋកិច្ចថ្ងៃនេះ (Economics Today)
លេខ ៣ - ឈៀង បុប្ពា មកពី វិទ្យុបារាំង អន្ដរជាតិ (Radio France International)
រង្វាន់ឆ្នើម - ណុប វី មកពីវិទ្យុ FM ៩០
រង្វាន់ឆ្នើម - ប៊ុន ឃី មកពីកាសែតរស្មីកម្ពុជា
គេរំពឹងថា ECCC គឺជាគំរូសំរាប់ប្រព័ន្ធតុលាការកម្ពុជានិងកែទំរង់ដំណើរការកាត់ក្ដីនៅកម្ពុជា ។ ដូច្នេះ ទោះការកាត់ក្ដី (ពួកខ្មែរក្រហម) ចប់ទៅហើយក្ដី តែចំណេះនិងជំនាញដែលអ្នកសារព័ត៌មានបានទទួលពីការបណ្ដុះបណ្ដាលនេះ នឹងលើកកំពស់សមត្ថភាពរបស់គេក្នុងការធ្វើសេចក្ដីរាយការណ៍ប្រកបដោយគុណភាពនិងស៊ីជំរៅ ស្ដីពីប្រព័ន្ធតុលាការកម្ពុជានិងវិស័យច្បាប់ ។
Internews គឺជាអង្គការអន្ដរជាតិ មិនស្វែងរកកំរ៉ៃចំណេញ ហើយធ្វើការដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ ការអត់ឱននិងការយោគយល់គ្នា ដោយបណ្ដុះអោយមានសារព័ត៌មានឯករាជ្យនិងជំរុញគោលនយោបាយទំនាក់ទំនងគ្នាដោយបើកចំហ ។ ក្នុងឆ្នាំ ២០០២ Internews បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន សំរាប់យកព័ត៌មានស្ដីពីដំណីរការកាត់ក្ដីរបស់តុលាការអន្ដរជាតិ នៅទីម័រខាងកើត ។ ក្រៅពីនេះ Internews បានបោះពុម្ពផ្សាយសេចក្ដីរាយការណ៍ស្ទើរតែប្រចាំថ្ងៃ ស្ដីពីតុលាការឧក្រិដ្ឋកម្មសង្គ្រាម ដែលបានកាត់ក្ដីទាក់ទងនឹងអំពើប្រល័យពូជសាសន៍នៅប្រទេសរ៉ូវ៉ាន់ដា កាលពីឆ្នាំ ១៩៩៤ ។ ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ Internews បានធ្វើសេចក្ដីរាយការណ៍ទៀងទាត់តាមទូរទស្សន៍ស្ដីពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមនៅអតីតប្រទេសយូហ្កោស្លាវី ដែលត្រូវបានផ្សាយនៅក្នុងប្រទេសបូស្នីនិងសាធារណៈរដ្ឋសហព័ន្ធ យូហ្កោស្លាវី ។