jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
  អារម្ភកថា​ស្ដីពី​សហរដ្ឋ ​អាមេរិក ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​ សិក្សា​អប់រំ សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​ការ​សិក្សា ការ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​គ្រូ ធនធាន​ឯកសារ​ផ្សព្វផ្សាយ មជ្ឈមណ្ឌល​ធនធាន​ពត៌មាន កម្មវិធី​ជំនួយ​ថវិកា កម្មវិធី​ជួប​ជាមួយ​វាគ្មិន​របស់​ស្ថានទូត

អារម្ភកថាស្ដីពីសហរដ្ឋអាមេរិក

(Introduction to the U.S.)

រដ្ឋ

សហរដ្ឋ​អាមេរិក​មាន​រដ្ឋ​ចំនួន​៥០​និង​ទីក្រុង Washington, D.C. ។ រដ្ឋ​ពីរ​ចុងក្រោយ ដែល​បាន​ចូលរួម​ជាមួយ​សហព័ន្ធ​គឺ​រដ្ឋ Alaska  (រដ្ឋទី ៤៩) និង​រដ្ឋ Hawaii (រដ្ឋ​ទី ៥០) ។ រដ្ឋ​ទាំង​ពីរ​នេះ​បាន​ចូលរួម​នៅ​ក្នុង​ឆ្នាំ​១៩៥៩ ។


Washington, D.C.  គឺ​ជា​មណ្ឌល​របស់​សហព័ន្ធ​នៅ​ក្រោម​សមត្ថកិច្ច​របស់​សភា​អាមេរិក ។ Washington, D.C តំណាង​នៅ​ក្នុង​សភា​ដោយ​ប្រតិភូ​ដែល​ជាប់​ឆ្នោត តែ​គ្មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​សភា​តំណាងរាស្ដ្រ ។ អ្នក​រស់នៅ​ក្នុង Washington,D.C មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តាំងពី​ឆ្នាំ​១៩៦១​មក ។


Puerto Rico គឺ​ជា​ទឹកដី​ចំណុះ​របស់​សហរដ្ឋ​អាមេរិក ។ ប្រជាជន​ដែល​រស់នៅ​លើ​ទឹកដី​នេះ​គឺជា​ពលរដ្ឋ​អាមេរិក ។ គេ​មិន​បោះឆ្នោត​ទេ​នៅ​ក្នុង​ការជ្រើសរើស​ប្រធានាធិបតី​អាមេរិក តែ​គេ​បោះឆ្នោត​ជ្រើសរើស​ទេសាភិបាល​ម្នាក់​ដែល​មិនមាន​សិទ្ធិ​បោះឆ្នោត​អោយ​ប្រចាំ​នៅ​ក្នុង​សភា​តំំណាងរាស្ដ្រ​សហរដ្ឋ​អាមេរិក ។


កោះ​Virgin Islands – St. John, St. Croix និង St. Thomas គឺជា​ទឹកដី​ដែល​មិន​ត្រូវ​បាន​បង្រួបបង្រួម​ចូល​របស់​សហរដ្ឋ​អាមេរិក​ហើយ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ការិយាល័យ​កិច្ចការ​ដី​កោះ​នៃ​ក្រសួង​មហា​ផ្ទៃ​របស់​សហ​រដ្ឋ​អា​មេ​រិក ។ ជន​ជាតិ​ដើម​ដែល​រស់​នៅ​ទី​នេះ​គឺ​ជា​​ពល​រដ្ឋអា​មេ​រិក តែ​គេ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធា​នា​ធិប​តី​ទេ ។


កោះ Northern Mariana Island គឺជា​ទឹកដី​សហធន​នៅ​ក្នុង​សហភាព​ផ្នែក​នយោបាយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​មាន​ការគ្រប់គ្រង​ដោយ​ស្វ័យយ័ត​ជាមួយ​នឹង​អភិបាល​ឬ​អង្គនីតិ​បញ្ញាតិ ។


Samoa គឺជា​ទឹកដី​ដែល​មិនត្រូវបានបញ្ចូល​ក្នុង​សហរដ្ឋ​អាមេរិក​(Unincorporated territory) ហើយ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ការិយាល័យ​កិច្ចការ​ដីកោះ​នៃ​ក្រសួង​មហាផ្ទៃ​របស់​សហរដ្ឋ​អាមេរិក ។


Guam គឺជា​ទឹកដី​ដែល​មិន​ត្រូវ​បាន​រាប់​បញ្ចូល​របស់​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការិយាល័យ​កិច្ចការ​ដីកោះ​ក្រសួង​មហាផ្ទៃ​អាមេរិក ។ អ្នក​រស់នៅ​លើ​ទឹកដី​នេះ​គឺជា​ជនជាតិ​អាមេរិក តែ​មិន​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នោះ​ទេ ។


តំបន់​ចំណុះ​ដទៃ​ទៀត​របស់​សហរដ្ឋ​អាមេរិក​រួមមាន កោះ Baker, Howland, Jarvis, Jonston Atoll, Kingman Reef, Midway, Navassa, Palmyra Atoll, Wake ។

រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋ​អាមេរិក

រដ្ឋ​ទាំងអស់​មាន​គេហទំព័រ​ផ្លូវការ​ដែល​មាន​ពត៌មាន​ទូទៅ ពត៌មាន​សំរាប់​អ្នក​ទេសចរ​និង​ពត៌មាន​ស្ដីពី​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​និមួយ​ៗ ។ ខាង​ក្រោម​នេះ​គឺជា​បញ្ជី​នៃ​ឈ្មោះ​រដ្ឋ​ទាំងអស់ ។

Alabama (AL), Alaska (AK), Arizona (AZ), Arkansas (AR), California (CA), Colorado (CO), Connecticut (CT), Delaware (DE), Florida (FL), Georgia (GA), Hawaii (HI), Idaho (ID), Illinois (IL), Indiana (IN), Iowa (IA), Kansas (KS), Kentucky (KY), Louisiana (LA), Maine (ME), Maryland (MD), Massachussetts (MA), Michigan (MI), Minnesota (MN), Mississippis (MS), Missouri (MO), Montana (MT), Nebraska (NE), Nevada (NV), New Hampshire (NH), New Jersey (NJ), New Mexico (NM), New York (NY), North Carolina (NC), North Dakota (ND), Ohio (OH), Oklahoma (OK), Oregon (OR), Pennsylvania (PA), Rhode Island (RI), South Carolina (SC), South Dakota (SD), Tennessee (TN), Texas (TX), Utah (UT), Vermont (VT), Virginia (VA), Washington (WA), West Virginia (WV), Wisconsin (WI), Wyoming (WY)

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ឯកសារជាភាសាអង់គ្លេស -
ពត៌មាន​ស្ដីពី​សហរដ្ឋ​អាមេរិក
អត្ថបទ​ភ្ជាប់​នឹង​ពត៌មាន​បន្ថែម​ស្ដីពី​សហរដ្ឋ​អាមេរិក

ទិដ្ឋភាព​នៃ​សហរដ្ឋ​អាមេរិក
ពត៌មាន​ជា​បឋម​ទូទៅ​ស្ដីពី​សហរដ្ឋ​អាមេរិក

អត្ថបទ​បន្ដ​បន្ទាប់​ខ្លី​ៗ
អត្ថបទ​បន្ដបន្ទាប់​ស្ដីពី​រដ្ឋាភិបាល សេដ្ឋកិច្ច ប្រវត្ដិសាស្ដ្រ..... របស់​សហរដ្ឋ​អាមេរិក

ឯកសារ​បោះពុម្ព​ដទៃ​ទៀត
ពី​ក្រសួង​ការបរទេស​អាមេរិក




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក