Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី & ព្រឹត្តការណ៍​ផ្សេង​ៗ

បណ្ណារក្ស​មក​ពី​សាកលវិទ្យាល័យ California State នាំ​យក​អំណោយ​សៀវភៅ​មក​ប្រទេស​កម្ពុជា

ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១១

        ដោយ​សហការ​ជាមួយ​ស្ថានទូត និង​បណ្ណាល័យ​ American Corner ​នៅ​ទីក្រុង​ភ្នំពេញ លោក John Hickok ដែល​ជា​បណ្ណារក្ស និង​ជា​គ្រូ​បង្រៀន បាន​ធ្វើ​ដំណើរ​មក​កាន់​សាលា​បឋមសិក្សា​ត្រគៀត នៅ​ខេត្ត​តាកែវ ដើម្បី​ធ្វើ​អំណោយ​សៀវភៅ​សំរាប់​ក្មេង​ចំនួន​ប្រហែល ១០០ ក្បាល​។ សៀវភៅ​ទាំង​នោះ​ជួយ​ធ្វើអោយ​ចំនួន​សៀវភៅ​ដែល​មាន​ចំនួន​តិច​ក្នុង​បណ្ណាល័យ មាន​ការ​កើន​ឡើង​។

        ក្រៅពី​ផ្តល់​សៀវភៅ​ទាំង​នោះ លោក Hickok និស្សិត​ស្ម័គ្រចិត្ត ១០ នាក់ ផ្សេង​ទៀត និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​នៃ​កម្ពុជា​បាន​អាន​សៀវភៅ​ទាំង​នោះ​អស់​រយៈពេល​១ ម៉ោង អោយ​កូន​សិស្ស​ថ្នាក់​ទី ១ និង​ទី ៤ ស្តាប់​។ កូន​សិស្ស​ទាំង​នោះ​មាន​ការ​ចាប់ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សៀវភៅ​ដែល​មាន​ពណ៌​ល្អ​ៗ ហើយ​បាន​ស្តាប់​រឿង​ដែល​អ្នក​ស្ម័គ្រចិត្ត​អាន​អោយ​ពួកគេ​ស្តាប់ ប្រកប​ដោយ​ការ​ជក់​ចិត្ត​។

        នេះ​គឺជា​ឆ្នាំ​ទី ៣ ជាប់​គ្នា​ហើយ​ដែល លោក Hickok បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​អំណោយ​សៀវភៅ​ក្មេង​។ ជា​រៀង​រាល់​ឆ្នាំ និស្សិត​សកលវិទ្យាល័យ California State University Fullerton មក​ពី​សមាគម​និស្សិត​កម្ពុជា និង​សមាគម​និស្សិត​វៀតណាម រៀបចំ​ចលនា​ផ្តល់​សៀវភៅ​។ បន្ទាប់​មក លោក Hickok នាំ​យក​សៀវភៅ​ទាំង​នោះ​ដោយ​ផ្ទាល់​មក​ប្រទេស​កម្ពុជា និង​វៀតណាម​។

        នៅ​ប្រទេស​កម្ពុជា លោក Hickok ក៏​បាន​ធ្វើ​បទបង្ហាញ​មួយ​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត និង​វិទ្យាស្ថាន​ភាសា​បរទេស ដោយ​នៅ​ពេល​នោះ លោក​បាន​បង្ហាញ​ពី​ធនធាន​ព័ត៌មាន​នានា​តាម​អ៊ិនធ័រណែត ទាក់ទង​នឹង​ការ​បង្រៀន​ភាសា​អង់គ្លេស​។