jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

កម្មវិធីផ្សាយពិសេសតាមទូរទស្សន៍ នៅថ្ងៃ ៤ កក្កដា ឆ្នាំ ២០០៨

ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០០៨

July 4th Celebration 
 ម៉ាស៊ីនថតវិល ពេលដែលលោក​ឯកអគ្គ​រដ្ឋទូតថត​ផ្នែក​របស់លោក ក្នុង​កម្មវិធី​ទូរទស្សន៍​ផ្សាយ​ពិសេស​ប្រចាំ ឆ្នាំ នៅថ្ងៃទី ៤ កក្កដា ។ រូបពង្រីក

     ដើម្បីអបអរសាទរខួបឯករាជ្យលើកទី ២៣២ នៃ​សហរដ្ឋ​អាមេរិក ស្ថាន​ទូតអាមេ​រិកនឹង​ធ្វើការ​ចាក់​ផ្សាយ កម្មវិធី​ពិសេស​តាម​ទូរទស្សន៍ ដោយ​ការផ្សាយ​ម្ដងៗ​មាន​រយៈពេល ៣០ នាទី ក្នុង​ន័យ​អបអរ​សាទរ​ទំនាក់ ទំនង​ទ្វេភាគី ដែល​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង រវាង​សហ​រដ្ឋអាមេ​រិក និង​កម្ពុជា ។ ដោយ​ត្រូវបាន​រៀប ចំឡើង​រួមគ្នា​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា កម្មវិ​ធីពិសេស​នេះនឹង​ត្រូវ​ចាក់​ផ្សាយនៅ​ថ្ងៃ​សុក្រ ទី ៤ ខែ​កក្កដា ឆ្នាំ ២០០៨ ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ និង​តាម​ម៉ោង​ខុសៗ​គ្នា​នៅ​ថ្ងៃនោះ ។ សូម​មើល​កម្មវិធី​ផ្សាយ​ខាង ក្រោម ដែល​មាន​ប្រាប់ពី​ឈ្មោះ​ស្ថានីយ៍​ទូរទស្សន៍ និងម៉ោង​ផ្សាយ ។

     ក្នុងកម្មវិធីផ្សាយពិសេសនេះ លោក​ស្រី នង ធួក ដែល​ជាបុគ្គ​លិកសំខាន់​ម្នាក់​ប្រចាំ​ទូរទស្សន៍​ជាតិ​កម្ពុជា នឹង សំភាសន៍​មន្ដ្រី​ស្ថាន​ទូត ស្ដីពី​សកម្ម​ភាពរបស់​រដ្ឋា​ភិបាល​អាមេ​រិក នៅ​កម្ពុជា ក្នុង​ឆ្នាំ​កន្លងទៅនេះ ។ មាន​វត្ដ មាន​ក្នុងកម្មវិ​ធីនេះមាន​លោក​ឯកអគ្គ​រដ្ឋទូត Joseph A. Mussomeli លោក​វរសេនីយ​ត្រី Chris Mills ប្រធាន​ការិយា​ល័យ​សហ​ប្រតិបត្ដិ​ការ​យោ​ធា និង​លោក Scot Covert នាយក​ស្ដីទីនៃទីភ្នាក់​ងារ​សហ​រដ្ឋអា មេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្ដរជាតិ (USAID) ។ លោក​ស្រី Piper A.W. Campbell អនុ​ប្រធាន​បេសក កម្ម​ទូត នឹង​ធ្វើជា​ពិធីការនី​កម្ម​វិធី ។

     សូមចំណាំថា ម៉ោងផ្សាយគឺសំរាប់​ថ្ងៃទី ៤ កក្កដា ២០០៨ ហើយ​អាចមាន​ការ​កែប្រែ​ដោយ​មិនមាន​ការ​ប្រាប់ មុន ។ លោក​អ្នកអាច​មើលខ្លឹម​សារនៃ​ប្រធាន​បទនិមួយៗ​ដែល​ត្រូវ​ផ្សាយ មើល​ត្រង់ផ្នែក​អត្ថបទ​ភ្ជាប់នៅ ផ្នែក​ចំហៀង ។


ម៉ោងផ្សាយនិងស្ថានីយទូរទស្សន៍


7:05 – 7:35 ព្រឹក             Apsara
8:00 – 8:30 ព្រឹក             TV3
8:30 – 9:00 ព្រឹក             Apsara
9:30 – 10:00 ព្រឹក           CTN
10:30 – 11:00 ព្រឹក         TV3
11:00 – 11:30 ព្រឹក         TV9
12:30 – 1:00 រសៀល      Bayon
1:00 – 2:00 រសៀល        TVK
2:25 – 2:55 រសៀល        Apsara
2:35 – 3:05 រសៀល        TV9
4:30 – 5:00 រសៀល        CTN
5:15 – 5:45 រសៀល        TV3
6:00 – 7:00 យប់             TVK
6:30 – 7:00 យប់             Bayon
8:00 – 8:30 យប់             Apsara
9:59 – 10:29 យប់           Apsara

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក