សេចក្តីប្រកាសពត៌មាន ក្នុងឆ្នាំ២០១១
- បកប្រែ:
- English
និស្សិតសាកលវិទ្យាល័យរៀនពីប្រពៃណីបុណ្យណូអែលរបស់អាមេរិក
ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១១
លោកមន្រ្តីកិច្ចការសាធារណៈ McIntosh បានរៀបរាប់ថា បុណ្យណូអែលមិនត្រឹមតែជាបុណ្យដែលមានអត្ថន័យសាសនាតែប៉ុណ្ណោះទេ តែបុណ្យនេះថែមទាំងបានជ្រៀតចូលទៅក្នុងសកម្មភាពជំនួញ និងចំណងរបស់គ្រួសារថែមទៀតផង។
លោក Sean McIntosh មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានថ្លែងទៅកាន់និស្សិតថ្នាក់បរិញ្ញាចំនួន ៣០ នាក់ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា ស្តីពីការប្រារព្ធបុណ្យណូអែល នៅសហរដ្ឋអាមេរិក នៅបណ្ណាល័យរបស់ស្ថានទូតអាមេរិក។ ដូចទិដ្ឋភាពជាច្រើនទៀតក្នុងជីវិតវប្បធម៌នៅសហរដ្ឋអាមេរិកដែរ បុណ្យណូអែលឆ្លុះបញ្ចាំងពីតំលៃនៃមនុស្សដែលមានសេរីភាព និងមានពូជសាសន៍ចំរុះ។ លោកមន្រ្តីកិច្ចការសាធារណៈ McIntosh បានរៀបរាប់ថា បុណ្យណូអែលមិនត្រឹមតែជាបុណ្យដែលមានអត្ថន័យសាសនាតែប៉ុណ្ណោះទេ តែបុណ្យនេះថែមទាំងបានជ្រៀតចូលទៅក្នុងសកម្មភាពជំនួញ និងចំណងរបស់គ្រួសារថែមទៀតផង។ លោកបាននិយាយពីប្រជាប្រិយភាព និងខ្លឹមសារនៃការដើរទិញអីវ៉ាន់ ដោយផ្តោតលើការពឹងផ្អែករបស់អ្នកលក់រាយទៅលើថ្ងៃដំបូងនៃការដើរទិញអីវ៉ាន់ចុះថ្លៃក្នុងពេលបុណ្យណូអែល (Black Friday) ដើម្បីអោយគេបានចំណេញ នៅក្នុងឆ្នាំ។
បុណ្យណូអែលរំលឹកដល់កំណើតព្រះយេស៊ូ។ ដូចប្រជាជនជាច្រើននៅក្នុងពិភពលោកដែរ ប្រជាជនអាមេរិកមានប្រពៃណីអបអរបុណ្យណូអែលរបស់គេផ្ទាល់ ហើយប្រពៃណីទាំងនេះមានការប្រែប្រួលច្រើនកន្លងមក។ សព្វថ្ងៃនេះ ប្រជាជនអាមេរិកបញ្ចូលប្រពៃណីទាក់ទងនឹងសាសនា និងមិនទាក់ទងសាសនាជាមួយនឹងទំលាប់នៃគ្រួសាររបស់គេ ដោយច្រើនបញ្ចូលអាហារ ការតុបតែងលំអ និងពិធីមកពីកន្លែងនានា ដែលគេ ឬដូនតារបស់គេបានចាត់ទុកថា ជាកន្លែងកំណើតរបស់គេ។
- Share
- Delicious
- Digg
- StumbleUpon