jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

លោក Luis CdeBaca ឯកអគ្គរដ្ឋទូតគោចរ​សហរដ្ឋ​អាមេ​រិក ទទួល​បន្ទុកបញ្ហា​ជួញដូរ​មនុស្ស ធ្វើ​​ទស្សន​កិច្ច​នៅប្រទេស​កម្ពុជា

ភ្នំពេញ
ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៩

Ambassador at large for trafficking issues Luis CdeBaca visits Cambodia . 
ឯកអគ្គរដ្ឋទូត Luis CdeBaca ក្នុង​សន្និសីទសារ​
ព័ត៌មាន​ក្នុង​ស្ថាន​ទូត​អាមេរិក​។ រូបពង្រីក​ 
លោកឯកអគ្គរដ្ឋទូត Luis CdeBaca ប្រធាន​ការិយា​ល័យតាម​ដាននិង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញ​ដូរមនុស្ស​របស់​ក្រសួង​ការបរទេស​សហ​រដ្ឋអាមេ​រិក បានមក​ដល់ទី​ក្រុង​ភ្នំពេញ ក្នុង​ដំណើរទស្សន​កិច្ចរយៈ​ពេល ៤ ថ្ងៃ​មក​កាន់ប្រទេស​កម្ពុជា។ លោក​ឯកអគ្គរដ្ឋ​ទូតបាន​ចំណាយ​ពេល ២ ថ្ងៃ នៅទី​ក្រុង​ភ្នំពេញ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្រ្តី​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បន្ទាប់​មក លោក​បានធ្វើ​ដំណើរ​ទៅខេត្ត​សៀមរាប​រយៈ​ពេល ២ ថ្ងៃ ដើម្បី​ជួបជា​មួយអង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន និង​លោក ស៊ុន ប៊ុនផង ប្រធាន​នគរបាល​ការពារ​អនិតិ​ជន និង​ប្រឆាំង​ការជួញ​ដូរ​មនុស្ស។

     ក្នុងអំឡុងពេលទស្សនកិច្ចរបស់​លោកឯក​អគ្គរដ្ឋ​ទូត នៅទី​ក្រុង​ភ្នំពេញ លោកក៏​បានជួប​ជាមួយ​តំណាង​ក្រសួង​សង្គម​កិច្ច មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ផងដែរ ទាក់ទង​នឹងនិតិ​វិធី​និង​គោល​នយោបាយ​ក្នុងការ​ប្រឆាំង​​នឹងការ​ជួញដូរ​មនុស្ស​របស់ប្រទេស​កម្ពុជា។ នៅក្នុង​សន្និសីទ​កាសែត​ក្នុងស្ថាន​ទូតអាមេ​រិក នៅ​ភ្នំ​ពេញ កាល​ពីថ្ងៃទី ១ ខែ​កញ្ញា លោក​ឯកអគ្គ​រដ្ឋទូត Luis CdeBaca​ បាន​ថ្លែង​ថា ការបញ្ជូន​ក្នុងពេល​ថ្មីៗ​នេះ​នៃ​ជន​ប្រព្រឹត្ត​អាណាចារ​លើ​កុមារ ដើម្បី​កាត់ទោស​នៅសហ​រដ្ឋអាមេ​រិកគឺជាឧទាហរណ៍​មួយនៃ​​ភាព​ជឿន​លឿន​​ដែល​សំរេច​បាន​ដោយ​ប្រទេស​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​ជួញដូរ​មនុស្ស។ លោក​​ឯកអគ្គ​រដ្ឋទូត Luis CdeBaca ត្រូវ​បានដក​ស្រង់​សំដីដែល​បាននិយាយ​ថា “ការ​ចាប់ខ្លូន​និងការ​បញ្ជូន​ត្រឡប់​ទៅ​វិញ​នៃបុរស​​ទាំង​បីនាក់​នេះមិន​អាចមាន​ទៅបាន​ទេ បើគ្មាន​សហ​ប្រតិបតិ្ត​ការរបស់​អាជ្ញាធរ​អាមេ​រិក និងអាជ្ញា​ធរ​កម្ពុជា។” ក្នុង​ពេលដែល​លោក​ឯកអគ្គ​រដ្ឋទូត​អបអរ​សាទរការ​បញ្ជូន​ខ្លួនជន​ប្រព្រឹត្តអំពើ​អាណាចារ​លើ​​កុមារ លោក​បានថ្លែង​ថា “ភាគី​មួយទៀត​ក្នុងបទ​ល្មើសនេះ​ស្ថិតក្នុង​ប្រទេស​កម្ពុជានៅ​ឡើយ នោះគឺ​ម្ចាស់​ផ្ទះបន ដែល​បានលក់​កុមារ​អោយជន​ប្រព្រឹត្ត​អំពើអាណា​ចារទាំង​នេះ” ហើយ​បានក្រើន​រំលឹក​អោយ​រាជរដ្ឋា​ភិបាល​កម្ពុជា​បង្ហើយ​លើករណី​នេះ ដោយ​ធ្វើការ​ស៊ើប​អង្កេតលើ​ជនទាំង​នេះផង​ដែរ។ លោក​ឯកអគ្គ​រដ្ឋទូត Luis CdeBaca ស្ថិតក្នុង​ជើងចុង​ក្រោយ​នៃដំណើរ​ទស្សនកិច្ច​របស់​លោក បន្ទាប់​ពីបាន​ទៅប្រទេស​ថៃ និង​ប្រទេស​​ម៉ាឡេស៊ី មុន​នឹងមក​កាន់ប្រទេស​កម្ពុជា។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក