jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ស្ថានទូតអាមេរិកផ្តល់​អំណោយ​គ្រឿងបរិក្ខារ​ពេទ្យសំរាប់​សង្គ្រោះ​ជីវិត

មន្ទីរពេទ្យព្រះសីហនុ ភ្នំពេញ
ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៩

US notes life saving medical equipment to Cambodia. 
ឯកឧត្តម​ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល
(រូបទី ៣ រាប់​ពីឆ្វេង) និង​ឯកអគ្គ​រដ្ឋ​ទូត Rodley
(រូបទី ១ រាប់ពីស្តាំ) កំពុង​កាត់​ខ្សែ​បូ​បើក​
អោយប្រើ​បរិក្ខារ​ពេទ្យ។ រូបពង្រីក
ក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិក​បានផ្តល់​អំណោយ​គ្រឿង​បរិក្ខារ​ពេទ្យ ដែលមាន​តំលៃ ៥០០ ០០០ ដុល្លា​អាមេរិក​​អោយ​​មជ្ឈមណ្ឌល​ក្តីសង្ឃឹម នៃមន្ទីរ​ពេទ្យព្រះ​សីហនុ ក្រុង​ភ្នំពេញ ។ គ្រឿង​បរិក្ខារ​ដែល​​មាន​ចំនួន ៨៥ អាច​​ជួយក្នុង​​ការ​អោយ​​រោគវិនិច្ឆ័យ​​និងការ​ព្យា​បាល​​សង្គ្រោះ​ជីវិតអ្នក​ជំងឺ រួមទាំង​អ្នកជំងឺ​ដែល​មានមេរោគ​អេដស៍​ចំនួន ៣ ០០០ នាក់ ដែល​នៅក្នុង​មន្ទីរពេទ្យ​នេះផង។

លោកស្រីឯកអគ្គរដ្ឋទូត​អាមេ​រិក Carol A. Rodley និងឯក​ឧត្តម ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រីក្រសួង​សុខាភិ​បាល​បានធ្វើ​ជាអធិបតី​ក្នុងពិធី​កាត់ខ្សែ​បូបើក​ការប្រើ​ប្រាស់បរិក្ខារ​ទាំង​នោះ នៅថ្ងៃ​អង្គារ ទី ៩​ ខែមិ​ថុនា។ ក្នុង​សុន្ទរក​ថារបស់​លោកស្រី លោកស្រី​ឯកអគ្គ​រដ្ឋទូត Rodley បាន​សរសើរ​បុគ្គលិក​មន្ទីរ​ពេទ្យ។
លោកស្រីបានមានប្រសាសន៍​ថា “មន្ទីរពេទ្យ​នេះមិន​មែនគ្រាន់​តែជាមន្ទីរ​ពេទ្យសំរាប់​មនុស្ស​ធំដែលមាន​ភាព​មមា​ញឹកបំផុត​នៅប្រទេស​កម្ពុជាតែ​ប៉ុណ្ណោះ​ទេ តែថែម​ទាំំងជា​មន្ទីរពេទ្យ​ដែលល្អ​ជាងគេ​មួយថែម​ទៀត​ផង។ បុគ្គលិក​នៅទីនេះ​ដែលខិត​ខំធ្វើ​ការ ផ្តល់​អោយអ្នក​ក្រនូវការ​ថែទាំសុខភាព​ក្នុងកំរិត​បទដ្ឋាន​ខ្ពស់​បំផុត ដោយ​មិនគិត​ថ្លៃ។”

សហរដ្ឋអាមេរិកបាន​ជួយមន្ទីរ​ពេទ្យនេះ តាំង​ពីឆ្នាំ ២០០៣ មក។ ជនជាតិ​អាមេរិក​ជា​បុគ្គល​ និងសា​ជីវកម្ម​អាមេរិក​ក៏រួមចំណែក​ជួយផង​ដែរ ដែល​នាំអោយ​ការនេះ​ក្លាយជា​សហ​ប្រតិបតិ្តការ​គំរូមួយ រវាង​វិស័យ​សាធា​រណៈ ​និងវិស័យ​ឯកជន។ ដោយ​ត្រូវបាន​បង្កើត​ឡើងនៅ​ឆ្នាំ ១៩៩៦ មន្ទីរ​ពេទ្យនេះ​នឹងព្យាបាល​អ្នក​ជំងឺដល់​ចំនួន​មួយលាន​នាក់ នៅខែ​វិច្ឆិកា។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក