ការដឹកនាំរបស់សហរដ្ឋអាមេរិកលើការដោះមីន និង ការអប់រំស្ដីពីគ្រោះថ្នាក់ដោយគ្រាប់មីន កំពុងតែជួយ ជីវិតមនុស្សនៅកម្ពុជា
ភ្នំពេញ
ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៨
|
| អ្នកដោះមីនម្នាក់របស់អង្គការ HALO Trust កំពុងតែធ្វើការនៅខេត្តបន្ទាយមានជ័យ (រូបថតរបស់អង្គការ HALO Trust) រូបពង្រីក |
គ្រាប់មីននិងសំណល់គ្រឿងផ្ទុះពីសង្គ្រាមគឺជាដំណែលសោកនាដកម្មមួយនៃសង្គ្រាមរយៈពេលជិត ៣ ទសវត្ស នៅប្រទេសកម្ពុជា ដំណែលនេះរឹតតែធ្វើអោយអាក្រក់ថែមទៀតដោយការយកសំណល់គ្រឿងផ្ទុះទៅកែច្នៃធ្វើរបស់អេតចាយ ដែលជាការមួយមានគ្រោះថ្នាក់ ។ សហរដ្ឋអាមេរិកបានខិតខំជួយប្រទេសកម្ពុជា ក្នុងការងើបពីសង្គ្រាមវិញ ដែលក្នុងការខិតខំនេះរួមមានការផ្ដល់ថវិកាជាង ៥០ លានដុល្លាជាជំនួយសកម្មភាពមីនមនុស្សធម៌ តាំងពីឆ្នាំ ១៩៩៣ មក ។ ការប្រឹងប្រែងទាំងនេះ និងការប្រឹងប្រែងរបស់អង្គការអន្ដរជាតិដទៃៗទៀតបានទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៨៩៨ នាក់កាលពី ៤ ឆ្នាំមុន មកត្រឹម ៣៤៧ នាក់ នៅឆ្នាំ ២០០៧ ដោយសារគ្រាប់មីន និងសំណល់គ្រឿងផ្ទុះ ដែលប្រើក្នុងសង្គ្រាម ។ ឆ្នាំនេះ នៅទិវាអន្ដរជាតិលើកទី ៣ សំរាប់ការយល់ដឹង និងជំនួយទាក់ទងនឹងគ្រាប់មីន ក្នុងឆ្នាំសកម្មភាពមីន គឺជាពេលដែលគេត្រូវអបអរជោគជ័យនេះ នៅប្រទេសកម្ពុជា និងជោគជ័យដូចគ្នានេះ នៅជុំវិញសាកល លោក ។
នៅប្រទេសកម្ពុជា សំរាប់ឆ្នាំ ២០០៨ ការិយាល័យលុបបំបាត់ និងកាត់បន្ថយអាវុធ របស់ក្រសួងការបរទេស អាមេរិក សន្យាផ្ដល់ទឹកប្រាក់ចំនួន ៣,៩ លានដុល្លាអាមេរិក សំរាប់សកម្មភាពមីនជាបន្ដ របស់អង្គការ HALO Trust ក្រុមប្រឹក្សាផ្នែកគ្រាប់មីន និងមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ។ ថវិកានេះក៏ ជួយផងដែរដល់មូលនិធិមនុស្សធម៌ Golden West ក្នុងការកំចាត់ចោលគ្រាប់មីន និងការអប់រំស្ដីពីគ្រោះ ថ្នាក់គ្រាប់មីន តាមរយៈស្មារតីកីឡាបាល់ទាត់ ។ ចំណែកខ្លះទៀតនៃថវិកានេះក៏ត្រូវបានប្រើផងដែរសំរាប់ ធ្វើតេស្ដសាកល្បង និងថែទាំគ្រឿងចក្រដោះមីនថ្មី និងមានប្រសិទ្ធិភាពជាងមុន នៅកម្ពុជា ។
ការឈានមុខគេរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពដោះមីនមនុស្សធម៌ បានចាប់ផ្ដើមនៅប្រទេសអាហ្កានី ស្ថាន ក្នុងឆ្នាំ ១៩៨៨ ។ បន្ទាប់មក នៅឆ្នាំ ១៩៩៣ សហរដ្ឋអាមេរិកបានបង្កើតកម្មវិធីសកម្មភាពមីនមនុស្ស ធម៌អន្ដរទីភ្នាក់ងារ ដែលជាកម្មវិធីធំជាងគេក្នុងផ្នែកនេះនៅលើពិភពលោក ហើយបានចំណាយថវិកាជាង ១,២ ពាន់លានដុល្លាអាមេរិក ដើម្បីដោះមីន បន្ដផ្ដល់ការអប់រំស្ដីពីគ្រោះថ្នាក់គ្រាប់មីន ជួយដល់ជនដែលរង គ្រោះថ្នាក់ដោយគ្រាប់មីន បង្រៀនអ្នកដោះមីនបរទេស និងលើកកំពស់បច្ចេកទេសដោះមីន ។ ជំនួយរបស់ សហរដ្ឋអាមេរិកបានជួយប្រទេស Costa Rica, Djibouti, Guatemala, Hoduras, Kosovo, Macedonia, Namibia និងប្រទេស Suriname អោយលែងរងការប៉ះពាល់ដោយគ្រាប់មីន តាមរយៈ សកម្មភាពដោះមីនមនុស្សធម៌ ។ សំណល់ជាតិផ្ទុះគ្រោះថ្នាក់ជាច្រើនត្រូវបានសំអាតលែងអោយមាននៅតាម ប្រទេសទាំងនេះ ហើយនៅពេលនេះ ប្រទេសទាំងនេះមានសមត្ថភាពអាចដោះមីន និងសំណល់ជាតិផ្ទុះ ដែល អាចនៅសេសសល់ពីសង្គ្រាម ។
ការខិតខំរបស់យើងឆ្លុះបញ្ចាំងអោយឃើញនៅក្នុងការថយចុះយ៉ាងច្រើននៃចំនួនជនរងគ្រោះដោយសារគ្រាប់ មីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម នៅជុំវិញពិភពលោក ។ ចំនួនជនរងគ្រោះនៅទូទាំងសាកលលោក បានថយចុះពី ២៦ ០០០ នាក់ កាលពី ៤ ឆ្នាំមុន មកត្រឹម ៥ ៧៥១ នាក់ ក្នុងឆ្នាំ ២០០៦ ។ ដោយធ្វើការរួម គ្នា សហរដ្ឋអាមេរិក ម្ចាស់ជំនួយដទៃទៀត និងសហគមន៍ដែលធ្វើសកម្មភាពផ្នែកគ្រាប់មីន អាចបន្ដធ្វើការ ដើម្បីធ្វើអោយពិភពលោក "លែងរងការប៉ះពាល់" ។
លើសពីនេះទៀត សហរដ្ឋអាមេរិកបានធ្វើជាគំរូគេ ក្នុងការធ្វើអោយមានតល្យភាពគ្នារវាងការទាមទារផ្នែក យោធា និងការគិតគូរផ្នែកមនុស្សធម៌ ។ យើងបានធ្វើសច្ចានុម័តលើពិធីសារកែប្រែថ្មីស្ដីពីគ្រាប់មីន នៅក្នុង អនុសញ្ញាស្ដីពីអាវុធធម្មតាខ្លះ ហាមប្រាមការនាំចេញនូវគ្រាប់មីនប្រឆាំងមនុស្ស បានបំផ្លាញចោលគ្រាប់មីន ប្រឆាំងមនុស្សចំនួន ៣,៣ លានគ្រាប់ ដែលមិនងាយខូចទៅវិញ បំបាត់ចោលនូវចំការមីនអចិន្ដ្រៃយ៍ចុង ក្រោយរបស់យើង ចេញគោលនយោបាយថ្មីស្ដីពីគ្រាប់មីន ដែលហាមប្រាមការប្រើគ្រាប់មីនប្រឆាំងមនុស្ស ដែលមិនងាយខូចទៅវិញ និងគ្រាប់មីនប្រឆាំងយានយន្ដ នៅក្រោយឆ្នាំ ២០១០ ហើយហាមប្រាមការប្រើ គ្រាប់មីនដែលមិនអាចអោយគេរាវរកឃើញ ។