jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
គោលនយោបាយនិងប្រធានបទផ្សេងៗទាក់ទងនឹងសហរដ្ឋអាមេរិក
 
  ដំណឹង​ពី​ទីក្រុង Washington ប្រធានបទ​ចាប់​អារម្មណ៍ របាយការណ៍ និង ទិន្នានុប្បវត្ដិ សេចក្ដី​ប្រកាស​ពត៌មាន ពត៌មាន​មិន​ត្រឹមត្រូវ

ពត៌មានមិនត្រឹមត្រូវ

រកមើល​ពត៌មាន​មិន​ត្រឹមត្រូវ

តើ​អ្នកកាសែត​ឬ​អ្នក​ប្រើប្រាស់​ពត៌មាន​អាច​ប្រាប់​យ៉ាង​ដូចម្ដេច​បាន​ថា​រឿង​មួយ​ពិត​ឬ​មិន​ពិត​នោះ​?


មិនមាន​របៀប​របប​កំណត់​ច្បាស់លាស់​ទេ តែ​តំរុយ​ខាងក្រោម​នេះ​អាច​ជួយ​បង្ហាញ​ថា​តើ​រឿង​មួយ​ឬ​សេចក្ដីថ្លែង​ពី​រឿង​អ្វី​មួយ​ពិត​ឬ​មិន​ពិត ។


ទីមួយ តើ​រឿង​នោះ​អះអាង​ថា​កំលាំង​ដែលជា​សភាវៈ​អាក្រក់​ខ្លាំង​ហើយ​ធំ​នោះ​កំពុង​តែ​បង្វែរ​ទិស​ព្រឹត្ដិការណ៍​ដោយ​សំងាត់​ឬ​? បើ​ដូច្នេះ​មែន​វា​ត្រូវ​នឹង​ទ្រឹស្ដី​នៃ​ការឃុបឃិត​គ្នា​មួយ​ដែល​កំរ​ពិត​ណាស់​បើ​ទោះបី​ជា​ទ្រឹស្ដី​បែបនេះ​មាន​លក្ខណៈ​គួរអោយ​ចាប់​អារម្មណ៍​ហើយ​ច្រើនតែ​ត្រូវ​បាន​គេ​ជឿ​ជា​ទូទៅ​ក្ដី ។ តាម​ការពិត ព្រឹត្ដិការណ៍​តាមធម្មតា មិនមាន​សេចក្ដី​ពន្យល់​ដែល​ធ្វើ​អោយ​គេ​រំភើប​ខ្លាំង​នោះ​ទេ ។


ទីពីរ តើ​រឿង​នោះ​ល្អ អាក្រក់ អស្ចារ្យ រន្ធត់​ពេក ឬ​ហាក់​“ល្អ​ពេក“ ឬ​“រន្ធត់​ពេក“ ដែល​ធ្វើអោយ​គេ​ជឿ​មិន​កើត​ឬ​? បើ​ដូច្នេះ​មែន នោះ​វា​ប្រហែល​ជា “រឿងព្រេង​ក្នុង​ក្រុង“ ។ “រឿងព្រេង​ក្នុង​ក្រុង” ដែល​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដោយ​អ៊ីម៉េល ឬ​អ៊ិនធ័រណែត គឺជា​ការនិយាយ​មិន​ពិត​ដែល​គេ​នាំ​គ្នា​ជឿ ពីព្រោះ​វា​រចនា​ការភ័យ​ខ្លាច ការសង្ឃឹម ការសង្ស័យ​ឬ សញ្ចេតនា​ផ្សេង​ទៀត​អោយ​ទៅជា​លក្ខណៈ​រឿង ។


ឧទាហរណ៍  ក្រោយ​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី ១១ ខែកញ្ញា មាន​លេចលឺ​រឿង​ថា មាន​មនុស្ស​ម្នាក់​បាន​រួច​ជីវិត​ពី​ការរលំ​នៃ​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដោយ “ជិះ​ផ្ទាំងថ្ម​ស៊ីម៉ង់​មួយ​ផ្ទាំង​ពី ជាន់ទី ៨០ មក​ដី ។ មិន​ដែល​មាន​រឿង​អស្ចារ្យ​នេះ​កើត​មាន​ឡើង​ទេ តែ​មនុស្ស​ជាច្រើន​ពី​ដំបូង​ឡើយ​ជឿ​ដោយសារ​គេ​ចង់​អោយ​មាន​មនុស្ស​ខ្លះ​ដែល​ជាប់​នៅ​ក្នុង​ប៉ម​ទាំងពីរ​នោះ មាន​ជីវិត​រស់​ដោយ​ភាពអស្ចារ្យ​ពី​ការបាក់រលំ​នៃ​ប៉ម​ទាំងពីរ​នោះ ។


ទីបី ចូរប្រយ័ត្ន​ចំពោះ​សំដី​មិនពិត​ដែល​គេ​នាំ​គ្នា​និយាយ​ដដែល​ៗ តែ​នៅតែ​មាន​មនុស្ស​ជាច្រើន​ជឿ ។ មេរោគ​អេដស៍​មិន​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅក្នុង​បន្ទប់​ពិសោធន៍​ទេ ។ ជនជាតិ​អាមេរិក​មិន​សុំ​កូន​ចិញ្ចឹម​ពី​ប្រទេស​ដទៃ​សំរាប់​ការប្ដូរ​សិរីរាង្គ​ពី​ក្មេង​ទាំងនោះ​ទេ ។ ដូចគ្នា​នេះ​ដែរ មាន​ការភ័យខ្លាច​ច្រើន​ហួសហេតុ​ពី ការហិនហោច​ជាតិ​អ៊ុយរ៉ាញ៉ូម ប្រហែល​គេ​គិត​ទៅរក​អ៊ុយរ៉ាញ៉ូម​ដែល​គេ​ប្រើ​សំរាប់​ធ្វើ គ្រាប់បែក ដែលជា សារធាតុ​មាន​គ្រោះថ្នាក់​ខ្លាំង ។


ទីបួន ចូរពិចារណា​លើ​ប្រភព ។ អ្នក​ឃុបឃិត​បង្កើត​ទ្រឹស្ដី​ច្រើនតែ​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​ឬ​ពត៌​មាន​ក្រឡៃ ។ អ្នក​ប្រកាន់​មនោគមវិជ្ជា​ជ្រុលនិយម​ច្រើនតែ​ផ្សព្វផ្សាយ​រឿង​មិន​ពិត ។


ទីប្រាំ ចូរស្រាវជ្រាវ​ពាក្យ​សំដី​នោះ​ថែមទៀត ហើយ​បើ​អ្នក​ចង់  អ្នក​អាច​ទាក់ទង​ជាមួយ​នឹង​យើង តាម​អ៊ីម៉េល leventhalta@state.gov ។ សូម​ផ្ញើរ​សំណួរ ឬ​ពត៌មាន​ស្ដីពី​ពត៌មាន​មិនពិត រឿងព្រេង​ក្នុង​ក្រុង ទ្រឹស្ដី​ឃុបឃិត​គ្នា ឬ ពាក្យ​ចចាម​អារ៉ាម​មិនពិត ហើយ​យើង​នឹង​ព្យាយាម​ឆ្លើយតប ។ យើង​មិនអាច​ឆ្លើយ​ទៅ​នឹង​គ្រប់​សំណើ​សុំ​ពត៌មាន​បាន​ទេ​តែ​បើ​ការស្នើសុំ​មាន​ហេតុផល​ត្រឹមត្រូវ​ហើយ​យើង​មាន​ពេល យើង​នឹង​ព្យាយាម​ផ្ដល់​ពត៌មាន​ត្រឹមត្រូវ​និង​ច្បាស់លាស់ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក