jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ការដើរតួក្នុងការប្រលងកាត់ក្តី

សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងសេដ្ឋកិច្ច
ថ្ងៃទី ២៧ - ៣០ ខែឧសភា ឆ្នាំ ២០០៩

Mock Trial Competition 
ក្រុម​ឈ្នះ​ទទួលរ​រង្វាន់។ រូបពង្រីក
ក្រុមមកពីសាលា​ច្បាប់ចំនួន ៧ បានចូលរួម​ប្រលងកាត់​ក្តីប្រចាំឆ្នាំលើក​ទី ៣ នៅកម្ពុជា ពីថ្ងៃ​ទី ២៧ ដល់ ទី ៣០ ខែ​ឧសភា។ ក្រុមមក​ពីសាលា​បញ្ញសាស្រ្ត​បានឈ្នះ​គេក្នុងការ​ប្រលង ដែល​ឧបត្ថម្ភដោយ​សហ​រដ្ឋ​អាមេ​រិក។
ក្នុងអំឡុងពេលប្រលង ក្រុមនិស្សិត​បានដើរ​តួជាមេ​ធាវី សាក្សី​ក្នុងករណី​រដ្ឋប្បវេណី​មួយនៃ​ជំលោះ​រវាងអ្នក​ទិញនិង​អ្នកល​ក់ដី​ នៅខេត្តសៀម​រាប។

ក្នុងការរៀបចំសំរាប់ការ​ប្រលងនេះ ក្រុម​និស្សិត​បានចូល​រួមក្នុង​សិក្ខា​សាលា​បណ្តុះ​បណ្តាល​រយៈ​ពេល ២ ថ្ងៃ ដែល​ក្នុងនោះ​មានការ​សួរឆ្លើយ​ឆ្លងគ្នា និង​ការរៀន​សូត្រ​ពី​ជំនាញ​វិភាគ​ករណី​ និងត្រួត​ពិនិត្យ​ជា​មូល​ដ្ឋាន។ សវនា​ការ​ចុងក្រោយ ត្រូវ​បានបើក​នៅក្នុងបន្ទប់​ជំនុំជំរះ ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​សេដ្ឋកិច្ច​និងនិតិ​សាស្រ្ត ដែល​សហ​រដ្ឋអាមេ​រិកបាន​ជួយ​ជួសជុល នៅ​ក្នុង​ឆ្នាំ ២០០៧។ ការជំនុំ​ជំរះ​ចុង​ក្រោយដឹក​នាំដោយ​ចៅ​ក្រមបី​រូប គឺ លោក Reed Aeschliman មក​ពីទីភ្នាក់​ងារសហ​រដ្ឋអាមេរិក​សំរាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID), លោក James Turpin មកពី​សហ​ប្រជា​ជាតិ និង លោក តាន់ សេង​ណារ៉ុង ចៅ​ក្រម​តុលាការ​ខេត្ត​​កណ្តាល។

ការប្រលងកាត់ក្តីនេះ​គឺជាផ្នែក​មួយនៃ​កម្មវិធី​ឧបត្ថម្ភ​ថវិកា​ដោយ​សហ​រដ្ឋអាមេ​រិកស្តីពី​សិទិ្ធនិង​យុត្តិធម៌ ដែល​អនុវត្ត​ដោយ​វិទ្យា​ស្ថាន​គ្រប់គ្រង East West Management Institute និង​សមាគម​មេធាវី​អាមេ​​រិក។ កម្មវិធីនេះ​បានដំណើរ​ការលើ​គំនិតផ្តួច​ផ្តើមគួរ​អោយចាប់​អារម្មណ៍​មួយ​ចំនួន ក្នុង​ការអប់រំ​ផ្នែក​ច្បាប់ ដូចជា​ការប្រលង​ក្នុងកា​រផ្តល់​ប្រឹក្សា​យោបល់​ដល់អតិ​ថិជន  ការផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ សីលធម៌​ផ្លូវច្បាប់ និង​ដំណោះ​​ស្រាយ​វិវាទក្រៅ​តុលាការ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក