jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ទិដ្ឋាការទៅសហរដ្ឋអាមេរិក
 
  សេវា​ទិដ្ឋាការ ទិ.ការ​មិន​អន្តោ. របៀបសុំ តំរូវការរូបថត ការពិនិត្យសំរេច/រង់ចាំ ទិដ្ឋាការ​សិស្ស ទិដ្ឋាការ​ទេសចរ​/​ទិដ្ឋាការ​ជំនួញ ទិដ្ឋាការការទូត/ផ្លូវការ ទិ.ការ​អន្ដោប្រវេសន៍ ឆ្នោត​ផ្សង​សំណាង DV ថ្លៃ​សេវា​ទិដ្ឋាការ ការឆបោក ការ​សុំ​កូន​ចិញ្ចឹម ពត៌មាន​បន្ថែម

ទិដ្ឋាការ​មិន​មែន​អន្ដោប្រវេសន៍

ពត៌មាន​ទូទៅ

        ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ដែល​មាន​បំណង​ចង់​សុំ​ទិដ្ឋាការ​ទេសចរណ៍ ទិដ្ឋាការ​សិស្ស ឬ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្ដោប្រវេសន៍​ផ្សេង​ៗ​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ត្រូវតែ​សុំ​ណាត់​ពេល​វេលា​សំភាសន៍​តាមរយៈ​វិបសាយ ។  នៅ​ពេល​ឆាប់​ៗ​នេះ ការិយាល័យ​កុងស៊ុល​លែង​ផ្ដល់​ពេល​វេលា​សំភាសន៍​តាម​ទូរស័ព្ទ​ហើយ ហើយ​សំណើរ​ទាំងអស់​នឹង​ត្រូវ​បញ្ជូន​មក​ក្នុង​វិបសាយ​នេះ ។  ប្រសិន​បើ​ត្រូវការ​ពត៌មាន និង​ការ​ណែនាំំ​លំអិត​ពី​ការ​ការដាក់ពាក្យសុំ  សូម​ចុច​នៅ​ទីនេះ

ចំណាំ​៖ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទ K-1  និង K-3 មិន​គួរ​ប្រើ​ប្រព័ន្ធ​ធ្វើ​ការ​ណាត់​ជួប​តាម​ប្រព័ន្ធ​អេឡិច ត្រូ​និច​ទេ ។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទ K-1 និង K-3 នឹង​ត្រូវ​បាន​ទាក់ទង​និងកំណត់​ពេល​ណាត់​ជួប ដោយ​ផ្នែក​កុងស៊ុល ។

        បេក្ខជន​សុំ​ទិដ្ឋាការ​មិនមែន​អន្ដោប្រវេសន៍​ទាំង​អស់ រួមទាំង​ទិដ្ឋាការ​ប្រភេទ​គូ​ដណ្ដឹង  K1 និង  K3 ត្រូវ​តែ​បំពេញ​ពាក្យ​សុំ​ទិដ្ឋាការ​DS-156 តាមរយៈ​វិបសាយ​http://evisaforms.state.gov ដោយ​ប្រើ​ព្រីនធ័រ​ប្រភេទ​ឡាស៊ែរ​ដើម្បី​ព្រីន​ចេញ ហើយ​យក​ពាក្យ​សុំ​ទាំង​បី​ទំព័រ​នេះ​មក​កាន់​ការិយាល័យ កុងស៊ុល​ពេល​មក​សំភាសន៍ ។  ប្រសិន​បើ​ត្រូវ​ការ​ប្រើ​បែបបទ​បន្ថែម គឺ​ទំរង់  DS-157 និង DS-158 លោក​អ្នក​អាច​អញ្ជើញ​មក​យក​ដោយ​ឥត​គិត​ថ្លៃ​ពី​ច្រកទ្វារ​កុងស៊ុល​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ឬ ចុចយកត្រង់នេះ​។

        សូម​ជំរាប​ថា ការ​ចូល​បំពេញ​ពាក្យ​សុំ​ទិដ្ឋាការ ឬ​ការ​សុំ​ណាត់​ពេល​វេលា​សំភាសន៍​តាមរយៈ​វិបសាយ​ទាំង​នេះ​ពុំ​មាន​ការ​គិត​ប្រាក់​ទេ​ប៉ុន្ដែ​បើ​សិន​ជា​លោក​អ្នក​ទៅ​ប្រើ​កុំព្យូទ័រ​នៅ​ហាង​អ៊ីនធើណិត​ឯកជន​នានា លោក​អ្នក​ត្រូវ​បង់​កំរៃ​ខ្លះ​សំរាប់​សេវា​ប្រើប្រាស់​កុំព្យូទ័រ បណ្ដាញ​អ៊ីនធើណិត និង​ការ​ប្រើប្រាស់​ព្រីនធ័រ​របស់​គេ​ដើម្បី​ព្រីន​ឯកសារ​ចេញ​។

        បេក្ខជន​សុំ​ទិដ្ឋាការ​ទាំងអស់​ត្រូវ​អញ្ជើញ​មក​សំភាសន៍​តាម​ពេល​វេលា​កំណត់​ដែល​បាន​ផ្ដល់​អោយ ។  ពួកគេ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន ពាក្យ​សុំ​ទិដ្ឋាការ និង​ត្រូវ​បង់​កំរៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ចំនួន  ១៣១ ដុល្លា ​អាមេរិក​មុន​ពេល​សំភាសន៍ ហើយ​ទឹក​ប្រាក់​នេះ​មិន​អាច​ប្រគល់​អោយ​វិញ​ឡើយ​ទោះបីជា​លោក​អ្នក​ពុំ​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​ក៏​ដោយ ចំណែក​ឯកសារ​ពាក់ពន្ធ័​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​យក​ជាប់​មក​ជាមួយ​ដែរ​នៅ​ថ្ងៃ​សំភាសន៍​នេះ ។  សូម​មេត្ដា​កុំ​ផ្ញើរ​ឯកសារ​ពាក់ពន្ធ័​ទាំងនោះ​មក​យើង​ខ្ញុំ​តាមរយៈ​ប្រអប់​សំបុត្រ តាមរយៈ​ទូរសារ ឬ​តាម​អ៊ីម៉ែល ។

        នៅ​ថ្ងៃ​សំភាសន៍ យើង​ខ្ញុំ​មិន​អាច​អនុញ្ញាតិ​អោយ​សមាជិក​ក្រុម​គ្រួសារ មិត្ដភ័ក្ដិ ឬ​បុគ្គល​ណា​ម្នាក់​ចូលរួម​ក្នុង​កិច្ច​សំភាសន៍​នេះ​បាន​ទេ​។  ការ​សំភាសន៍​នឹង​ត្រូវ​ចាប់ផ្ដើម​តាម​លេខ​រៀង​ដែល​គេ​ផ្ដល់​ជូន​ពេល​លោក​អ្នក​អញ្ជើញ​មក​ដល់​ស្ថានទូត ប៉ុន្ដែ​បេក្ខជន​ម្នាក់​ៗ​គួរតែ​ត្រៀម​ពេល​វេលា​រង់ចាំ​ខ្លះ​ទៀត​ក្នុង​ករណី​ចាំបាច់ ។

        សហរដ្ឋ​អាមេរិក​មិន​តំរូវ​អោយ​ពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ទិដ្ឋាការ​ទេសចរណ៍ ឬ​មុខ​ជំនួញ​បង់​ប្រាក់​បន្ថែម​លើ​កំរៃ​នៃ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ធម្មតា (១៣១​ដុល្លា) ព្រោះ​មាន​ជាតិ​សាសន៍​ខ្លះ​ប្រសិន​បើ​គេ​មាន​លក្ខណៈ​សម្បត្ដិ​សមស្រប​សំរាប់​ទិដ្ឋាការ​អាមេរិក​នោះ ពួក​គេ​ត្រូវតែ​បង់​ប្រាក់​បន្ថែម​ខ្លះ​ទៀត អាស្រ័យ​ទៅ​តាម​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​។

        លោក​អ្នក​អាច​អញ្ជើញ​មក​ទទួល​យក​លិខិត​ឆ្លងដែន​ដែល​មាន​ទិដ្ឋាការ​អាមេរិក​នៅ​វេលា​ម៉ោង ៤:០០​រសៀល​នា​ថ្ងៃ​បន្ទាប់ រៀង​រាល់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ ។  ការិយាល័យ​កុងស៊ុល​សូម​ជំរាប​ថា បេក្ខជន​ពុំ​គួរ​ទិញ​សំបុត្រ​យន្ដហោះ​មុន​ពេល​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថានទូត​អាមេរិក​ឡើយ ។

ពត៌មាន​សំរាប់​ទិដ្ឋាការ​ប្រភេទ  H1B បេក្ខជន​សុំ​ទិដ្ឋាការ​ទៅ​ធ្វើ​ការងារ​បណ្ដោះ​អាសន្ន

        សូម​អាន​ពត៌មាន​នៅ​ក្នុង​វិបសាយ​នេះ   U.S. Citizenship & Immigration - Temporary Workers

ទិដ្ឋាការ​អន្ដោប្រវេសន៍

        ការ​ណាត់​ពេល​វេលា​សំភាសន៍​របស់​បេក្ខជន​សុំ​ទិដ្ឋាការ​អន្ដោប្រវេសន៍​មិន​មែន​ធ្វើ​តាម​របៀប​នេះ​ទេ​។  ផ្នែក​ទិដ្ឋាការ​អន្ដោប្រវេសន៍​នឹង​ទំនាក់ទំនង​ទៅ​លោក​អ្នក​ដោយ​ផ្ទាល់​ពេល​ដែល​គេ​ទទួល​បាន​សំណុំ​ឯកសារ​គ្រប់គ្រាន់ ។  សូម​ជំរាប​ថា យើង​ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​អំពី​ទិដ្ឋាការ​អន្ដោប្រវេសន៍​តាម​ទូរស័ព្ទ​បាន​ទេ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ការណាត់ជួប -

ដើម្បី​ធ្វើ​ការ​ណាត់​ជួប​ផ្នែក​ទិដ្ឋា​ការ​មិន​មែន​អន្តោប្រវេសន៍​របស់​យើង​ខ្ញុំ​តាម​ប្រព័ន្ធ​អ៊ិន​ធ័រ​នែត​ សូម​ចុច​ត្រង់​នេះ




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក