jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ទិដ្ឋាការទៅសហរដ្ឋអាមេរិក
 
  សេវា​ទិដ្ឋាការ ពត៌មានទាក់ទង លើកលែងទិដ្ឋាការ ទិ.ការ​មិន​អន្តោ. ទិ.ការ​អន្ដោប្រវេសន៍ ឆ្នោត​ផ្សង​សំណាង DV ថ្លៃ​សេវា​ទិដ្ឋាការ ការឆបោក ការ​សុំ​កូន​ចិញ្ចឹម ពត៌មាន​បន្ថែម

សេវាទិដ្ឋាការ

កម្មវិធីលើកលែងទិដ្ឋាការ

      កម្មវិធីនេះអនុញ្ញាតិអោយពល​រដ្ឋ​នៃបណ្ដា​ប្រទេស​មួយ​ចំនួន​អាច​ធ្វើដំណើរ​ទៅ​សហ​រដ្ឋអា​មេរិក​បាន​ជាលក្ខណៈ​ទេសចរណ៍ ឬ​ដើម្បី​មុខ​ជំនួញ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋា​ការ​ឡើយ ហើយ​ពួក​គេអាច​ស្នាក់​នៅ​សហ​រដ្ឋអា​មេរិក​បាន​យ៉ាង​យូរ​បំផុត ៩០​ ថ្ងៃ។  កម្ម​វិធីនេះ​ត្រូវ​បាន​បង្កើត​ឡើ​ងក្នុង​ឆ្នាំ១៩៨៦ ក្នុង​គោល​បំណង​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដើម្បី​លើក​កំពស់​ឧស្សាហកម្ម​ទេស​ចរណ៍ ហើយ​​ម្យ៉ាង​ទៀត​ក៏អាច​ទុក​លទ្ធ​ភាព​អោយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អា​មេរិក​ផ្ដោត​ការ​យក​ចិត្ដទុកដាក់​ចំពោះ​​កិច្ច​ការ​កុង​ស៊ុល​លើ​​ចំណុច​​ផ្សេងៗ​​ទៀត។  ផ្ទុយ​ទៅ​វិញ ទោះ​បី​ជា​លោក​អ្នក​ជា​ពល​រដ្ឋ​របស់​បណ្ដា​ប្រទេស​ដែល​​ត្រូវ​បាន​គេ​លើក​លែង​ទិដ្ឋា​ការ​អោយ​ក៏ដោយ ក៏នៅ​តែ អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋា​ការ​បាន​ដែរប្រសិន​បើ​មាន​បំណង​ចង់​សុំ ។  សូម​ជំរាប​ថា មាន​តែ​បណ្ដា​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ចូល​រួម ក្នុង​កម្ម​វិធី​លើក​លែង​ទិដ្ឋា​ការ​នេះ​បាន ហើយ​ក៏ពុំ​មែន​មាន​ន័យ​ថា​គ្រប់​ពល​រដ្ឋ​របស់​​ប្រទេស​ទាំងនេះ​សុទ្ធ​តែអាច​ធ្វើដំណើរ​ទៅ​សហ​រដ្ឋអា​មេរិក បាន​ដោយ​មិនចាំ​បាច់​ត្រូវ​ការ​ទិដ្ឋា​ការ​នោះ​ដែរ ។  អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​ពីបណ្ដា​ប្រទេស​លើក​លែង​ទិដ្ឋា​ការ​ទាំង​នោះ នឹង​ត្រូវ​គេ​ត្រួត ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​មុន​ពេល​អនុញ្ញាតិ​អោយ​​ចូល​ទឹក​ដីសហ​រដ្ឋ​អាមេ​រិក ហើយ​ឈ្មោះ​របស់​ពួក​គេនឹង​ត្រូវ​បញ្ជូល​ទៅ​ក្នុង​កម្ម​វិធី US-VISIT របស់​ក្រសួង​សន្ដិ​សុខ​មាតុ​ភូមិ​សហ​រដ្ឋអា​មេរិក ។ ក្រសួងសនិ្តសុខ​មាតុ​ភូមិ​ប្រកាស​កម្មវិធី​អនុញ្ញាតិ​មុន​ចេញ​ដំណើរ​សំរាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ដែល​ទទួល​ការ​លើក​លែង​ទិដ្ឋាការ​។​

     សំរាប់ពត៌មានបន្ថែមទៀតពីកម្មវិធី​លើក​លែង​ទិដ្ឋា​ការ សូម​ចុច​នៅ​ទី​នេះ ​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក