jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ឯកអគ្គរដ្ឋទូត Carol Rodley ទស្សនា​សកម្មភាព​របស់​អង្គការ Operation Smile

មន្ទីរពេទ្យព្រះសីហនុ ភ្នំពេញ
ថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០០៩

Operation Smile Visit 
ឯកអគ្គរដ្ឋទូត Rodley (ទី ៤ រាប់ពីឆ្វេង) ថតរូប​ជា
មួយបុគ្គលិក Operation Smile ។ រូបពង្រីក  
នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០០៩ លោក​ស្រីឯក​អគ្គ​រដ្ឋទូត Carol Rodley បាន​ធ្វើដំណើរ​ទៅកាន់​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ ដើម្បី​ជួបជា​មួយ​បុគ្គលិក​និងអ្នក​ស្ម័គ្រចិត្ត​មកពី​អង្គការ Operation Smile (ការ​វះកាត់​ដើម្បី​ការ​ញញឹម)។ លោក​ស្រីឯក​អគ្គរដ្ឋ​ទូតបាន​ជួប និយាយ​ជាមួយ​វេជ្ជ​បណ្ឌិត​នៅទី​​នោះ ហើយ​បាន​នៅ​មើល ការវះ​កាត់ដែល​កំពុង​ដំណើរ​ការ។ តាំងពី​ឆ្នាំ ២០០២ មក ក្រុម​អ្នក​ស្ម័គ្រ​ចិត្តមក​ពីអង្គ​ការ Operation Smile បាន​ធ្វើការ​​នៅ​ភ្នំពេញ ដើម្បី​កែប្រែ​ជីវិត​របស់​កុមារ​កម្ពុជា។
ក្រុមគ្រូពេទ្យវះកាត់កែ​សម្ផស្ស អ្នក​ជំនាញ​ផ្នែក​ថ្នាំ​សណ្តំ គិលានុ​ប្បដ្ឋាក គិលានុ​ប្បដ្ឋា​យិការ គ្រូ​ពេទ្យ​ជំនាញ​ខាង​តំរង់​ធ្មេញនិង​ថ្គាម គ្រូពេទ្យ​ជំនាញ​ខាងកែ​ផ្នែក​សំលេង​និយាយ និងគ្រូ​ពេទ្យ​ជំនាញ​ឯទៀត ដែល​តំណាង​អោយ​ប្រទេស​ឥណ្ឌា ហ្វីលី​ពីន វៀត​ណាម ចក្រភព​អង់​គ្លេស និង​សហ​រដ្ឋអាមេ​រិក នឹង​ធ្វើការ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ខ្មែរ ដើម្បី​ធ្វើការ​វះកាត់​កែលំ​អដល់​កុមារ និង​យុវវ័យ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Operation Smile បាន​ធ្វើការ​ពិនិត្យ​រាងកាយ​ដោយ​មិនយក​កំរ៉ៃដល់​កុមារ​កម្ពុជា​ចំនួន​ជាង ៣២០០ នាក់ ហើយ​មាន ១៤០០ នាក់​បានទទួល​ការវះ​កាត់កែ​ប្រែ​ជីវិត​រស់នៅ ក្នុង​អំឡុង​ពេល​នៃ​បេសកកម្ម​ផ្នែក​សុខា​ភិបាល​ក្នុងពេល​កន្លងមក។ នេះគឺ​ជាបេសក​កម្មផ្នែក​សុខា​ភិបា​លើក​ទី ៨ នៅ​ភ្នំពេញ របស់​អង្គការ Operation Smile ។

 

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំរូបថត -
ដុំរូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក