ពត៌មានមិនត្រឹមត្រូវ
តើសហរដ្ឋអាមេរិកប្រមូលសិរីរាង្គពីជនជាតិអ៊ីរ៉ាក់ឬ?
ពាក្យចោទប្រកាន់របស់កាសែតអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជាក់ភស្ដុតាងថាមិនត្រឹមត្រូវទេ ។
ការចោទប្រកាន់ដោយប្រើពត៌មានមិនត្រឹមត្រូវ នៅក្នុងកាសែតឈ្មោះ Al-Watan របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត លេខចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០០៤ បានអះអាងទាំងខុសថា កងកំលាំងរបស់អាមេរិកនៅ ប្រទេសអ៊ីរ៉ាក់កំពុងតែកាត់យកសរីរាង្គពីជនជាតិអ៊ីរ៉ាក់ដែលស្លាប់និងរបួស ដើម្បីយកទៅលក់នៅសហរដ្ឋអា មេរិក ។ លក្ខណៈពន្លើសដើម្បីធ្វើអោយគេមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលនៃពាក្យចោទប្រកាន់បែបប្រឌិត ទាំងនោះ នៅក្នុងអត្ថបទមួយដែលសរសេរដោយអ្នកយកពត៌មានប្រចាំនៅទីក្រុងប្រ៊ុសសែល ឈ្មោះ Fikriyyah Ahmad ធ្វើអោយផ្នែកសារពត៌មានដទៃទៀតចុះផ្សាយតាម ។
ពាក្យចចាមអារ៉ាមមិនពិតដែលជនជាតិអាមេរិកនិងអ្នកឯទៀតជឿទាក់ទងនឹងការជួញដូរសរីរាង្គ លេចឡើងជាលើកដំបូងនៅក្នុងខែ មករា ឆ្នាំ ១៩៨៧ នៅប្រទេសហុងឌូរ៉ាស ។ ពាក្យចចាមអារ៉ាមនេះត្រូវ បានស៊ើបអង្កេតផ្ទួនៗតាំងពីពេលនោះមក ហើយគេមិនឃើញមានភស្ដុតាងណាមួយដែលអាចបញ្ជាក់លើ ពាក្យចចាមអារ៉ាមនោះបានទេ ។
រឿងដែលមាននៅពេលបច្ចុប្បន្ននេះប្រហែលបែកចេញមកពីរឿងចាស់នេះ ដែលចោទប្រកាន់គ្រូ ពេទ្យអាមេរិកទាំងខុសថា បានចុះជាប់ជាមួយនឹងកងទ័ពអាមេរិក ដើម្បីកាត់យកសរីរាង្គសំរាប់យកទៅលក់ នៅក្នុងសហរដ្ឋអាមេរិក ។
ការលក់ឬទិញសរីរាង្គសំរាប់យកទៅដូរត្រូវបានកំណត់ថាខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក តាំងពី ឆ្នាំ ១៩៨៤ មក នៅពេលច្បាប់ជាតិស្ដីពីការដូរសរីរាង្គត្រូវបានអនុម័ត ។ លោក Joel Newman ដែលធ្វើ ការនៅក្នុងសហបណ្ដាញសំរាប់ការចែករំលែកសរីរាង្គ (UNOS) ដែលជាអង្គការអាមេរិកមួយដែលផ្គូរផ្គង សរីរាង្គរបស់អ្នកផ្ដល់និងសរីរាង្គរបស់អ្នកទទួល បាននិយាយកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៤ ថាមិនដែល មានការប៉ុនប៉ងប្ដូរសរីរាង្គដោយខុសច្បាប់ម្ដងណាឡើយនៅក្នុងសហរដ្ឋអាមេរិក ។ មន្ដ្រីរបស់ (UNOS) និងគ្រួពេទ្យខាងប្ដូរសរីរាង្គបាននិយាយយ៉ាងច្បាស់លាស់ថា គេមិនអាចលាក់បាំងក្រុមដែលរកស៊ីជួញដូរសរី រាង្គមនុស្សបានទេ ។
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៤ Al-Watan បានចេញផ្សាយអត្ថបទកែតំរូវមួយដែលមានចំណង ជើងថា “ស្ថានទូតអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត“ ការជួញដូរសរីរាង្គមនុស្សត្រូវបានហាមប្រាមតាំងពី ឆ្នាំ ១៩៨៤ មក“ ដោយបានដកស្រង់លិខិតមួយពីស្ថានទូតអាមេរិក ដែលលើកឡើងពីការពិតនៅក្នុងកឋា ខ័ណ្ឌមុន ។