jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
គោលនយោបាយនិងប្រធានបទផ្សេងៗទាក់ទងនឹងសហរដ្ឋអាមេរិក
 
  ដំណឹង​ពី​ទីក្រុង Washington ប្រធានបទ​ចាប់​អារម្មណ៍ របាយការណ៍ និង ទិន្នានុប្បវត្ដិ សេចក្ដី​ប្រកាស​ពត៌មាន ពត៌មាន​មិន​ត្រឹមត្រូវ

ពត៌មានមិនត្រឹមត្រូវ

តើ​សហរដ្ឋ​អាមេរិក “បង្កើត“ Osama bin Laden ឬ​?

ការនិយាយ​ដែល​ថា​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ថវិកា​ដល់ Bin Laden គឺ​មិន​ពិត​ទេ

សហរដ្ឋ​អាមេរិក​មិន​បាន “បង្កើត“ Osama bin Laden ឬ al Qaeda ទេ ។ សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ការតស៊ូ​របស់​ប្រជាជន​អាហ្កានីស្ថាន​ដើម្បី​សេរីភាព​នៃ​ប្រទេស​របស់​គេ​ដូច​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែរ ដូចជា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត  ប៉ាគីស្ថាន  ចិន  អេសី្សប និង ចក្រភព​អង់គ្លេស តែ​សហរដ្ឋ​អាមេរិក​មិនបាន​គាំទ្រ​“ពួកអារ៉ាប់​នៅ​ប្រទេស​អាហ្កានីស្ថាន“ ពោល​គឺ​ពួក​អារ៉ាប់​និង​ជន​មូស្លីម​ដទៃ​ទៀត​ដែល​មក​ច្បាំង​នៅ​ប្រទេស​អាហ្កានីស្ថាន​ដើម្បី​បំណង​ធំ​ៗ​របស់​គេ ។ អ្នក​វិភាគ​ភេរវកម្ម​អោយ​ទូរទស្សន៍​ស៊ីអ៊ិនអ៊ិន​ម្នាក់ គឺ​លោក Peter Bergen បាន​ធ្វើ​ការកត់​សំគាល់​ថា “ជនជាតិ​អារ៉ាប់​នៅ​ប្រទេស​អាហ្កានីស្ថាន​ធ្វើការ​ដោយ​ឯករាជ្យ ហើយ​មាន​ប្រភព​ថវិកា​របស់​គេ​ដោយ​ឡែក “ ។ គាត់​បាន​កត់សំគាល់​ទៀត​ថា

“ទោះបី​មាន​ការចោទ​ប្រកាន់​ថា​សេអ៊ីអា​ទទួល​ខុសត្រូវ​ចំពោះ​ការកើន​ឡើង​នៃ​ជនជាតិ​អារ៉ាប់​នៅ​អាហ្កានីស្ថាន​អាចនាំ​អោយ​គេ​យក​រឿង​នេះ​ទៅ​ចំឡង​បាន​ល្អ​ក្ដី តែ​រឿង​នេះ​មិនអាច​នៅ​ស្ថិតស្ថេរ​បាន​យូរ​ទេ ។ ការពិត​មាន​ភាពស្មុគស្មាញ​ច្រើន ។ សហរដ្ឋ​អាមេរិក​ចង់​បដិសេធ​ថា​សេអ៊ីអា​បាន​ជួយ​ថវិកា​ដល់​សង្គ្រាម​នៅ​អាហ្កានីស្ថាន ដូច្នេះ​ជំនួយ​របស់​ខ្លួន​ត្រូវ​បាន​ផ្ដល់​អោយ​តាមរយៈ​ទីភ្នាក់ងារ​ស៊ើបការ​សំងាត់​អន្ដរសេវា (Inter Services Intelligence Agency ឬ ISI ) ។ ISI ជា​អ្នក​សំរេច​ថា តើ​ត្រូវ​បំពាក់​អាវុធ​និង​ហ្វឹកហ្វឺន​ភាគី​អាហ្កានីស្ថាន​មួយណា​ដោយ​ការសំរេច​ចិត្ដ​នោះ​ច្រើន​លំអៀង​ទៅរក​ក្រុម​ប្រកាន់​អ៊ីស្លាម​ខ្លាំង និង​មាន​ទំនោរ​ទៅរក​ប្រទេស​ប៉ាគីស្ថាន ។ ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន ច្រើន​ធ្វើ​ការប្រយុទ្ធ​ស្របគ្នា​នឹង​ភាគី​ទាំងនោះ ។ រឿង​ហ្នឹង​ហើយ​ដែល​នាំអោយ​កើត​មាន​ការចោទ​ប្រកាន់​ថា​ពួក​អស់​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សេអ៊ីអា ។


អតីត​មន្ដ្រី​សេអ៊ីអា​ម្នាក់​គឺ​លោក Milt Bearden ដែល​ទទួល​ខុសត្រូវ​ចំពោះ​កិច្ច​ប្រតិបត្ដិការ​របស់​ទីភ្នាក់ងារ​នេះ​នៅ​អាហ្កានីស្ថាន​នៅ​ចុង​ទសវត្ស​ទី ៨០ បាន​និយាយ​ថា “ សេអ៊ីអា​មិន​បាន​ជ្រើសរើស​ពួក​អារ៉ាប់​ទេ“ ពីព្រោះ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នេះ​ទេ ។ មាន​ជនជាតិ​អាហ្កានីស្ថាន​រាប់​សែន​នាក់​ដែល​ចង់​ច្បាំង​ហើយ​ពួក​អារ៉ាប់​ដែល​មក​ដើម្បី​សង្គ្រាម​សាសនា​ជីហាត​នោះ “បង្ករ​ការរំខាន​ច្រើន....​ជនជាតិ​អាហ្កានីស្ថាន​គិត​ថា ពួកនោះ​គ្មាន​ប្រយោជន៍​អ្វី​ទេ“ ។ ការគិត​ដូចគ្នា​នេះ​របស់​ជនជាតិ​អាហ្កានីស្ថាន​ដែល​អរគុណ​ចំពោះ​លុយ​ដែល​បាន​មកពី​តំបន់​ឈូង​សមុទ្រ​តែ​មិន​ចូលចិត្ដ​ការដែល​ពួក​អារ៉ាប់​ទាំងនោះ​ចង់​ប្រែ​ក្លាយ​ពួកគេ​អោយ​ប្រកាន់​សាសនា​អ៊ីស្លាម បែប​ជ្រុលនិយម​ទេ ។ អ្នក​ថតរូប​ឯករាជ្យ​ម្នាក់​ឈ្មោះ Peter Jouvenal បាន​រំលឹក​ថា “រវាង​ពួក​អារ៉ាប់​និង​អាហ្កានីស្ថាន មិន​ដែល​ត្រូវ​គ្នា​ទេ ។ ជនជាតិ​អាហ្កានីស្ថាន​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ពេលណា​ដែល​យើង​មាន​បញ្ហា​អ្វី​មួយ​ជាមួយ​ពួកវា​ណា​ម្នាក់​យើង​បាញ់​ពួកវា ។ ពួកវា​គិត​ថា​ពួកវា​គឺជា​ស្ដេច“ ។


...វា​មិនមាន​លក្ខណៈ​អ្វី​ដែល​ធ្វើ​អោយ​សេអ៊ីអា​និង​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​ទាក់ទង​គ្នា​នោះ​ទេ....​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​ធ្វើ​អ្វី​ៗ​តែ​ឯកឯង​ហើយ​មាន​ប្រភព​ថវិកា​របស់​គេ​ផ្ទាល់ ។ សេអ៊ីអា​មិន​ត្រូវការ​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​ទេ​ហើយ​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​ក៏​មិន​ត្រូវការ​សេអ៊ីអា​ដែរ ។ ដូច្នេះ​ការគិត​ថា​ភ្នាក់ងារ​សេអ៊ីអា​ជួយ​ថវិកា​និង​ហ្វឹកហ្វឺន​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​គឺ​មិន​ត្រឹមត្រូវ​ទេ ។ ការនាំគ្នា​ដាក់​ការស្ដីបន្ទោស​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​មិន​ល្អ​ទៅ​លើ​ទី​ភ្នាក់ងារ​សេអ៊ីអា​មាន​ន័យ​ថា​គេ​គិត​ថា​សេអ៊ីអា​មាន​អំណាច​ខ្លាំង​ពេក​ហើយ​ទាំង​ក្នុង​ការធ្វើ​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​មិន​ល្អ ។ [Holy War, Inc.: Inside the Secrete World of Osama bin Laden (New York: The Free Press, 2001), pp. 64-66.]

មេ​ដឹកនាំ​ទី ២ របស់​អាល់ខាយដា​ដែល​មាន​ឈ្មោះ​ថា Ayman al-Zawahiri បាន​បញ្ជាក់​ថា​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​មិន​បាន​ទទួល​ថវិកា​ពី​សហរដ្ឋ​អាមេរិក​ទេ​ក្នុង​អំឡុង​សង្គ្រាម​នៅ​អាហ្កានីស្ថាន ។ នៅ​ក្នុង​សៀវភៅ​របស់​គាត់ al-Zawahiri  និយាយ​ថា​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​បាន​ទទួល​លុយ​ពី​ប្រភព​អារ៉ាប់ ដែល​មាន​រាប់រយ​លាន​ដុល្លា ។ 

“ទោះបីជា​សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រទេស​ប៉ាគីស្ថាន​និង​ក្រុម​តស៊ូ​មូចាហ៊ីឌីន​ដោយ​ផ្ដល់​លុយ និង​គ្រឿង​បរិក្ខារ​ក្ដី តែ​ទំនាក់ទំនង​របស់​ក្រុម​មូចាហ៊ីឌីន​អារ៉ាប់​ក្មេង​ៗ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​គឺ​ខុស​គ្នា​ស្រឡះ“ ។


“...ការផ្ដល់​ថវិកា​ដល់​សកម្មភាព​របស់​ក្រុម​មូចាហ៊ីឌីន​អារ៉ាប់​នៅ​ប្រទេស​អាហ្កានីស្ថាន​បាន​មក​ពី​ជំនួយ​ដែល​បញ្ជូន​ទៅ​ប្រទេស​អាហ្កានីស្ថាន​ដោយ​អង្គការ​មហាជន ។


“មូចាហ៊ីឌីន​អារ៉ាប់​មិន​បាន​កំណត់​ខ្លួន​គេ​តែត្រឹម​ផ្គត់ផ្គង់​ថវិកា​ដល់​សង្គ្រាម​បែប​សាសនា គឺ​ជីហា​របស់​គេ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នាំ​អំណោយ​របស់​ពួក​មូស្លីម​ទៅអោយ​ក្រុម​មូចាហ៊ីឌីន​អាហ្កានីស្ថាន​ផង​ដែរ ។ Osama bin Laden បាន​អោយ​ខ្ញុំ​ដឹង​ពី​ទំហ៊ំ​នៃ​ការជួយ​របស់​អារ៉ាប់​ចំពោះ​មូចាហ៊ីឌីន​នៅ​អាហ្កានីស្ថាន ដែល​តាម​ប្រភព​របស់​គាត់ គឺ​មាន​ដល់ ២០០ លាន​ដុល្លា​ជា​ជំនួយ​យោធា​ក្នុង​រយៈពេល ១០ ឆ្នាំ ។ ចូរ​គិត​ទៅ​មើល តើ​ជំនួយ​មិន​មែន​យោធា​ចំនួន​ប៉ុន្មាន ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​អង្គការ​មហាជន​អារ៉ាប់ ដូចជា​ឱសថ និង​សុខាភិបាល ការអប់រំ​និង​ការបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្បៀង និង​ជំនួយ​ផ្នែក​សង្គមកិច្ច។ល។...“   


៉តាមរយៈ​ជំនួយ​របស់​មហាជន​ដែល​មិន​មាន​លក្ខណៈ​ផ្លូវការ ពួក​មូចាហ៊ីឌីន​អារ៉ាប់​បាន បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​និង​មជ្ឈមណ្ឌល​អប់រំ​សាសនា ។ គេ​បាន​បង្កើត​រណសិរ្ស​ដែល​បាន​ហ្វឹកហ្វឺន​ពួក​មូចាហ៊ីឌីន​អារ៉ាប់ ធានា​រ៉ាប់រង​លើ​សោហ៊ុយ​ចំណាយ​ក្នុង​ការរស់នៅ ផ្ទះ​សម្បែង  ការធ្វើ​ដំណើរ​និង​ការចូលរួម​ជា​សមាជិក​អង្គការ ។ (ពត៌មាន​នេះ​បាន​មកពី Al-Sharq al-Awsat, December 3, 2001,Foreign Broadcast InformationService [FBIS], GMP20011202000401) ។


Abdullah Anas  ជា​ជនជាតិ​អាសេរី ។ គាត់​ជា​អ្នក​ដឹកនាំ​ការចងក្រង​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន ហើយ​ជា​កូនប្រសារ​របស់ Abdually Azzam  ។ គាត់​បាន​បញ្ជាក់​ផង​ដែរ​ថា​ទីភ្នាក់ងារ​សេអ៊ីអា​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន​ទេ ។ នៅក្នុង​ការនិយាយ​តាម​កម្មវិធី​ទូរទស្សន៍​បារាំង Zone Interdit កាលពី​ថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ ២០០៤  Anas បាន​និយាយ​ថាៈ


“បើ​គេ​និយាយ​ថា​មាន​ទំនាក់ទំនង​នៅក្នុង​ន័យ​ថា​សេអ៊ីអា​ធ្លាប់​ជួប​ជាមួយ​នឹង​ពួក​អារ៉ាប់ ពិភាក្សា​ជាមួយ​គេ ហើយ​រៀបចំ​ផែនការ​ជាមួយ​គេ និង​ប្រយុទ្ធ​រូម​ជាមួយ​គេ....​ការនេះ​មិន​ដែល​កើត​មាន​ទេ“ ។

Milt Bearden គឺជា​មេក្រុម​របស់​ទីភ្នាក់ងារ​សេអ៊ីអា​ប្រចាំ​នៅ​ប្រទេស​ប៉ាគីស្ថាន ពី​ឆ្នាំ ១៩៨៦ ដល់ ឆ្នាំ១៩៨៩ ។ នៅពេល​នោះ គាត់​ទទួល​បន្ទុក​កម្មវិធី​ធ្វើ​សកម្មភាព​សំងាត់​សំរាប់​ប្រទេស​អាហ្កានីស្ថាន ។ ក្នុង​កំណត់​ប្រវត្ដិ​របស់​គាត់​ដែល​មាន​ចំណងជើង​ថា “សត្រូវ​ធំ​ជាងគេ: រឿង​ខាងក្នុង​នៃ​ការប្រឈម​មុខ​ដាក់គ្នា​ចុងក្រោយ​របស់​សេអ៊ីអា​ជាមួយ​នឹង​ទីភ្នាក់ងារ​កាសេបេ​របស់​សូវៀត “Bearden និយាយ​ថា​សហរដ្ឋ​អាមេរិក អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន ចិន អេហ្ស៊ីប និង​ចក្រភព​អង់គ្លេស​គឺជា “អ្នក​ដើរតួ​យ៉ាង​សំខាន់“ ក្នុង​ការផ្ដល់​ជំនួយ​ដល់​អាហ្កានីស្ថាន ។ គាត់​បាន​សរសេរ​ថាៈ

ទីប្រឹក្សា​សន្ដិសុខ​របស់​លោក​ប្រធានាធិបតី Jimmy Carter គឺ​លោក Zbigniew Brzezinski កាលពី​ឆ្នាំ ១៩៨០ បាន​ព្រមព្រៀង​ជាមួយ​នឹង​ស្ដេច​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា​នឹង​ផ្ដល់​លុយ​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ទៅអោយ​អាហ្កានីស្ថាន ហើយ​នាយក​នៃ​ទីភ្នាក់ងារ​សេអ៊ីអា​របស់​រដ្ឋការ​លោក​ប្រធានាធិបតីReagan គឺ​លោក Bill Casey បាន​រក្សា​កិច្ច​ព្រមព្រៀង​នោះ​បាន​ជាច្រើន​ឆ្នាំ ។ (សូម​មើល​សៀវភៅ​ដែល​មាន​ចំណងជើង​ថា The Main Enemy ត្រង់​ទំព័រ​ទី ២១៩) ។


ពី​ឆ្នាំ ១៩៨៣ ដល់​ឆ្នាំ ១៩៨៧ ឧត្ដមសេនីត្រី Mohammad Yousaf ទទួល​បន្ទុក​ការិយាល័យ​កិច្ចការ​ប្រទេស​អាហ្កានីស្ថាន​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សំងាត់​នៃ​ប្រទេស​ប៉ាគីស្ថាន​ដែល​ដំណើរការ​កម្មវិធី​សំងាត់​ក្នុង​ការផ្ដល់​ជំនួយ​ដល់​ពួក​មូចាហ៊ីឌីន​នៅ​អាហ្កានីស្ថាន ។ ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណងជើង​ថា អន្ទាក់​ខ្លាឃ្មុំ (The Bear Trap)  ដែល​និយាយ​ពី​រឿងរ៉ាវ​ដែល​មិន​ត្រូវ​បាន​គេ​ប្រាប់​ស្ដីពី​ប្រទេស​អាហ្កានីស្ថាន លោក​ឧត្ដមសេនីត្រី Yousaf  បាន​បញ្ជាក់​ពី​ការព្រមព្រៀង​គ្នា​ខាងលើ​នេះ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ក្នុង​នោះ គាត់​បាន​និយាយ​ថាៈ

“ចំពោះ​លុយ​មួយ​ដុល្លា​ៗ​ដែល​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក លុយ​មួយ​ដុល្លា​ទៀត​ត្រូវ​បាន​បន្ថែម​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត ។ ថវិកា​រួមគ្នា​ដែល​មាន​រហូត​ដល់​រាប់រយ​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​បង្វិល​ដោយ​សេអ៊ីអា​ទៅ​ក្នុង​គណនេយ្យ​ពិសេស​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្រោម​ការគ្រប់គ្រង​របស់​ភ្នាក់ងារ ស៊ើបការ​សំងាត់​របស់​ប្រទេស​ប៉ាគីស្ថាន (ISI) ។  នេះ​បើ​យោងតាម​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​អន្ទាក់ខ្លាឃ្មុំ ត្រង់​ទំព័រ​ទី ៨១ ។


Bearden បាន​បញ្ជាក់​ច្បាស់​ថា កម្មវិធី​សកម្មភាព​សំងាត់​របស់​សេអ៊ីអា​មិន​បាន​ជួយ​ថវិកា​ដល់​ពួក​អារ៉ាប់​ណាម្នាក់​ឬ​ពួក​មូស្លីម​ដទៃ​អោយ​មក​ធ្វើ​សង្គ្រាម​ជីហាត​ទេ ដោយ​គាត់​និយាយ​ថាៈ

“ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​គេ​គិត​ទីភ្នាក់ងារ​សេអ៊ីអា​មិន​ដែល​ជ្រើសរើស ហ្វឹកហ្វឺន ឬ​ក៏​ប្រើ​អ្នក​ស្ម័គ្រចិត្ដ​អារ៉ាប់​ទេ ។ ជនជាតិ​អាហ្កានីស្ថាន​រីករាយ​នឹង​ធ្វើការ​ប្រយុទ្ធ​ដោយ​ខ្លួនគេ​ហើយ យើង​មិន​មើលឃើញ​ហេតុផល​អ្វី​ដែល​មិន​ត្រូវ​បំពេញ​ចិត្ដ​គេ​នៅលើ​ចំណុច​នេះ​ទេ“ ។ (យោងតាម​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​សត្រូវ​ធំ​ជាងគេ [The Main Enemy] ត្រង់​ទំព័រ​ទី ២៤៣)


Marc Sageman បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​ពួក​មូចាហ៊ីឌីន​អាហ្កានីស្ថាន​ជា​មន្ដ្រី​ម្នាក់​របស់ MiltBearden ពី​ឆ្នាំ ១៩៨៧ ដល់ ឆ្នាំ​១៩៨៩ ។ នៅក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណងជើង​ថា  យល់ដឹង​ពី​បណ្ដាញ​ភេរវកម្ម (Understanding Terror Networks)  គាត់​បាន​សរសេរ​ថាៈ

“មិន​ដែល​មាន​មន្ដ្រី​អាមេរិក​ណាម្នាក់​បាន​មក​ទាក់ទង​ជាមួយ​នឹង​អ្នក​ស្ម័គ្រចិត្ដ​បរទេស​ទេ ។ ពួកគេ​ស្ថិតនៅ​ក្នុង​មជ្ឈដ្ឋាន​ផ្សេង ហើយ​មិនដែល​បាន​ជួប​នឹង​ពួក​អាមេរិក​ទេ ។ គេ​មាន​ប្រភព​ផ្ដល់​ថវិកា​របស់​គេ ហើយ​មាន​ខ្សែ​បណ្ដាញ​ទាក់ទង​របស់​គេ​ផ្ទាល់​ជាមួយ​នឹង​មន្ដ្រី​ប៉ាគីស្ថាន មន្ដ្រី​អារ៉ាប៊ីសាអ៊ូឌីត​និង​អ្នកគាំទ្រ​ពួក​មូស្លីម​ដទៃ​ទៀត ហើយ​គេ​មាន​ការព្រមព្រៀង​គ្នា​ដោយ​ឡែក​ជាមួយ​និង​មេ​ដឹកនាំ​ផ្សេង​ៗ​នៃ​ក្រុម​អ្នកតស៊ូ​អាហ្កានីស្ថាន ។  ពួកគេ​មាន​ចំនួន​មិន​ច្រើន​ទេ​នៅក្នុង​ប្រទេស​អាហ្កានីស្ថាន​ហើយ​ពួកគេ​មិន​ចូលរួម​ក្នុង​ការប្រយុទ្ធ​អ្វី​ធំដុំ​ទេ“ ។ (តាម​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​យល់ដឹង​ពី​បណ្ដាញ​ភេរវកម្ម [Understanding Terror Network] ត្រង់​ទំព័រ​ទី ៥៧-៥៨)


ទីភ្នាក់ងារ​ស៊ើបការ​សំងាត់​សេអ៊ីអា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​បដិសេធ​យ៉ាង​ដាច់ខាត​ថា ខ្លួន​មិនដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង Osama bin Laden ទេ ។ ក្នុង​ការឆ្លើយ​នឹង​សំណួរ​ថា “តើ​សេអ៊ីអា​ដែល​បាន​ផ្ដល់​ថវិកា​ការបណ្ដុះ​បណ្ដាល​និង​ការគាំទ្រ​ណា​ផ្សេង​ទៀត​ដល់ Osama bin Laden ទេ​?“ ទីភ្នាក់ងារ​សេអ៊ីអា​បាន​បញ្ជាក់​ថាៈ

“ទេ ។ មាន​មតិ​ជាច្រើន​ក្នុង​បណ្ដាញ​សារពត៌មាន​នៅពេល​ថ្មី​ៗ​នេះ​បាន​លើកឡើង​ម្ដង​ទៀត នូវ​គំនិត​ដែល​គេ​គិត​ជាទូទៅ​តែ​មាន​ភាពមិនពិត​ថា​សេអ៊ីអា​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នឹង Osama bin Laden ។ គេ​ត្រូវ​ដឹង​ថា​ទីភ្នាក់ងារ​សេអ៊ីអា​មិនដែល​ប្រើ​ផ្ដល់ថវិកា​ឬ​មាន​ទំនាក់​ទំនង​ណាមួយ​ជាមួយ​នឹង bin Laden ទេ“ ។

សេចក្ដីសង្ខេប 

  • ជំនួយ​ជា​សំងាត់​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្ដល់​ទៅអោយ​ក្រុម​ជនជាតិ​អាហ្កានីស្ថាន មិនមែន​ផ្ដល់​ទៅអោយ “ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន“ ទេ ។
  • “ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន“ ទទួល​ថវិកា​ពី​ប្រភព​អារ៉ាប់ មិនមែន​ពី​សហរដ្ឋ​អាមេរិក​ទេ ។
  • សហរដ្ឋ​អាមេរិក​មិនដែល​មាន “ទំនាក់ទំនង​ណាមួយ“ ជាមួយ​នឹង Osama bin Laden  ទេ។
  • ការលុកលុយ​របស់​សូវៀត​ចូល​ទៅក្នុង​ប្រទេស​អាហ្កានីស្ថាន ការគាំទ្រ​របស់​អារ៉ាប់​ចំពោះ “ពួក​អារ៉ាប់​នៅ​អាហ្កានីស្ថាន“  និង​ការសំរេច​ចិត្ដ​ខ្លួនឯង​របស់ bin Laden “បាន​បង្កើត“ Osama bin Laden  និង al Qaeda មិនមែន​សហរដ្ឋ​អាមេរិក​ជា​អ្នក​បង្កើត​ទេ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក