jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ឯកអគ្គរដ្ឋទូត​ទស្សនា​ជំរុំ​ព្យាបាល​ភ្នែក និង​មន្ទីរពិសោធន៍​ខ្នាត​តូច នៅ​ប៉ៃលិន

មន្ទីរពេទ្យ​បង្អែក​ប៉ៃលិន
ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០០៩

លោកស្រី​ឯកអគ្គរដ្ឋទូត Carol A. Rodley និង
​លោក​ចាន់ថា​ពី ​USAID ប្រចាំ​នៅ​ក្រុង​ភ្នំពេញ
ជួប​ជាមួយ​លោក Christopher Raymond និង​អ្នក
វិទ្យាសាស្រ្ត​នៅ​មន្ទីរពិសោធន៍​ខ្នាត​តូច​។ រូប​ពង្រីក

         លោកស្រី​ឯកអគ្គរដ្ឋទូត Carol A. Rodley បាន​សង្កេត​មើល​ដោយ​ផ្ទាល់​នូវ​ការ​វះកាត់​ជំងឺ​ភ្នែក​ស្បែក​បាំង កាលពី​ថ្ងៃទី ៩ ខែ​កក្កដា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​កន្លែង​ព្យាបាល​ជំងឺ​ភ្នែក​របស់​អង្គការ​ដែល​មាន​ឈ្មោះ​ថា ធនធាន​អន្តរជាតិ​ដើម្បី​កែ​លំអ​ចក្ខុវិញ្ញាណ (IRIS) នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ៃលិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។ IRIS គឺជា​អង្គការ​ឯករាជ្យ​តូច​មួយ ដែល​មាន​ឯកទេស​ក្នុង​ការ​ការពារ​ការ​ខ្វាក់ និង​ការ​ស្តារ​ចក្ខុ​ឡើង​វិញ ដោយ​ផ្តល់​អោយ​អ្នក​ជំងឺ​ក្រីក្រ​នូវ​សេវា​ពិនិត្យ​ជំងឺ និង​វះកាត់​។

         លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​ដឹង​ពី​ជោគជ័យ​របស់​អង្គការ​ក្នុង​ដំណើការ​រកមើល ព្យាបាល និង​ថែទាំ​អ្នក​ជំងឺ ក្នុង​ពេល​ពិភាក្សា​ជាមួយ​នឹង​លោកស្រី Kat Anthony ដែល​ជា​ប្រធាន​រដ្ឋបាល​នៃ​អង្គការ​នេះ​។ លោកស្រី Anthony បាន​មាន​ប្រសាសន៍​ថា “​ដំណើរការ​ចុះ​រក​អ្នក​ជំងឺ​ត្រូវ​បាន​ធ្វើ​ ដោយ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​។ អ្នក​ជំងឺ​ដែល​ត្រូវ​ការ​វះកាត់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សំរាប់​ការ​ធ្វើ​ដំណើរ​និង​ការ​ស្នាក់នៅ បើ​សិន​ជា​គេ​រស់នៅ​ឆ្ងាយ​ពី​កន្លែង​ព្យាបាល​/​វះកាត់​។ មួយ​ថ្ងៃ​បន្ទាប់ពី​ទទួល​ការ​វះកាត់ គេ​ទទួល​បាន​ការ​តាមដាន​ក្រោយ​ការ​វះកាត់ ការ​ថែទាំ និង​ការ​លាង​សំអាត​។ មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​វះកាត់ គេ​ត្រូវ​មក​ពិនិត្យ​តាមដាន​ម្តង​ទៀត​។

         ក្នុង​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ជំរុំ​ព្យាបាល​ភ្នែក​នៅ​ប៉ៃលិន គ្រូពេទ្យ​វះកាត់​មាន​គំរោង​ត្រូវ​ធ្វើ​ការ​វះកាត់​ភ្នែក​សំរាប់​អ្នក​ជំងឺ​ចំនួន ៧២ នាក់​។ ក្រុម​បុគ្គលិក​របស់​អង្គការ IRIS ធម្មតា​មាន​សមាជិក ៤ នាក់ គឺ​គ្រូពេទ្យ​វះកាត់​ម្នាក់ ជំនួយការ​វេជ្ជបណ្ឌិត​ម្នាក់ គិលានុប្បដ្ឋាយិកា​ម្នាក់ និង​អ្នក​បើកបរ​ម្នាក់ សំរាប់​ដឹក​អ្នក​ជំងឺ​ដែល​ត្រូវការ​ជំនួយ​យានជំនិះ​។

         តាំងពី​ខែ​ធ្នូ ឆ្នាំ ២០០៨ មក កម្មវិធី​រួម​គ្នា​នៃ​ជំរុំ​ព្បាបាល​ភ្នែក និង​ជំងឺ​ទូទៅ​របស់​អង្គការ IRIS ចាប់តាំង​ពី​មាន​អង្គការ​នេះ​ឡើង​នៅ​ប្រទេស​កម្ពុជា បាន​ផ្តល់​ការ​ពិនិត្យ​ភ្នែក​ដល់​មនុស្ស​ចំនួន ១២៥ ៣១៩ នាក់ និង​ការ​វះកាត់​ចំនួន ២៣ ៤៨៥ ករណី ដោយ​មិន​គិត​ថ្លៃ ដោយ​ក្នុង​នោះ ការ​វះកាត់​ចំនួន ១៥ ២៩១ ករណី​ជា​ការ​វះកាត់​ភ្នែក​ស្បែក​បាំង (​កាតារ៉ាក់​)​។

         ក្រៅ​ពី​ការ​ចុះ​ទៅ​មើល​ជំរុំ​ព្បាបាល​ភ្នែក​របស់​អង្គការ​IRIS លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ទៅ​មើល​មន្ទីរពិសោធន៍​ខ្នាត​តូច​រកមើល​កំរិត​គុណភាព​ថ្នាំ នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ៃលិន ។ មន្ទីរពិសោធន៍​នេះ​ទទួល​បាន​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ភ្នំពេញ ហើយ​ដែល​នៅ​ពេល​នេះ កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ដៃគូ​របស់​ទីភ្នាក់ងារ​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

         ដោយ​បាន​ជួប​ជាមួយ​អ្នក​វិទ្យាសាស្រ្ត​ក្នុង​ស្រុក និង​លោក Christopher Raymond អ្នក​សំរបសំរួល​គំរោង Pharmacopeia របស់​សហរដ្ឋ​អាមេរិក​សំរាប់​តំបន់​អាស៊ី​អាគ្នេយ៍ លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​ដឹង​ពី​ការ​គំរាមកំហែង​នៃ​កំណើន​ភាព​ស៊ាំ​នៃ​មេរោគ​គ្រុនចាញ់​ទៅ​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់ និង​សេចក្តី​ត្រូវការ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ដែល​មាន​លក់​តាម​មូលដ្ឋាន​នៅ​ប៉ៃលិន​។

         លោក Raymond បាន​ធ្វើ​ការ​ពន្យល់​ថា​ការ​ធ្វើ​តេស្ត​កំណត់​គុណភាព​ឱសថ​មាន​សារៈសំខាន់​ជា​ខ្លាំង​ចំពោះ​សុខភាព នៅ​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ពីព្រោះ​តែ​កំណើន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ Artemisinin ដែល​ជា​ថ្នាំ​ព្បាបាល​ជំងឺ​គ្រុនចាញ់​មាន​ប្រសិទ្ធិភាព​ជាង​គេ​ក្នុង​ពិភពលោក​។ បញ្ហា​នេះ​រឹតតែ​មាន​ភាព​ធ្ងន់ធ្ងរ​ថែម​ទៀត​ដោយសារ​តែ​មាន​ឱសថ​ក្លែងក្លាយ​ច្រើន​ត្រូវ​បាន​រត់ពន្ធ​ឆ្លងកាត់​ព្រំដែន​ខ្មែរ ថៃ​។ បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​លើ​រឿង​នេះ​ទេ នោះ​ការ​រាលដាល​នៃ​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ អាច​មាន​គ្រោះថ្នាក់​ខ្លាំង ពិសេស​នៅ​ទ្វីប​អាហ្រ្វិក ដែល​មាន​អ្នក​ជំងឺ​ចំនួន​ជាង​មួយ​លាន​នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ ដោយសារ​ជំងឺ​គ្រុនចាញ់​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក