jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ថ្ងៃឈប់សំរាក រើសអ្នកធ្វើការ ការិយាល័យ ដំណឹង​ថ្មី

ការិយាល័យ

អង្គការ Peace Corps នៅកម្ពុជា

ប្រវត្ដិ និង គោលដៅ

 Peace Corps
និមិត្តសញ្ញាទីភ្នាកើងារ Peace Corps
អង្គការ​Peace Corps ត្រូវ​បាន​បង្កើត​ដោយ​លោក​ប្រធានាធិបតី John F. Kennedy ក្នុង​ឆ្នាំ​១៩៦១  ដើម្បី​ជំរុញ​សន្ដិភាព និង​មិត្ដភាព​អន្ដរជាតិ តាមរយៈ​ការងារ​របស់​អ្នក​ស្ម័គ្រចិត្ដ​អាមេរិក​នៅ​បរទេស ។ Peace Corps គឺ​ជា​ទីភ្នាក់ងារ​មិន​ធ្វើ​នយោបាយ មិន​ទាក់ទង​នឹង​សាសនា និង​មិន​ស្វែងរក​កំរ៉ៃ របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ។ អង្គការ​នេះ​ផ្ដល់​ជំនាញ​បច្ចេកទេស​ដល់​បណ្ដា​ប្រទេស​ដែល​ស្នើ​សុំ​ជំនួយ​របស់​ខ្លួន ។

អ្នក​ស្ម័គ្រចិត្ដ​របស់​Peace Corps​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូ​នៅ​ក្នុង​ស្រុក ក្នុង​ប្រទេស​ចំនួន​ជាង​១៣៧​ទួទាំង​ពិភពលោក​ក្នុង​ពេល​៤ ទសវត្ស​កន្លង​ទៅ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​លើ​ការអភិវឌ្ឍន៍​កែលំអ​ស្ថានភាព​ជា​មូលដ្ឋាន និង​បង្កើត​ឱកាស​ថ្មី​ៗ ។ នៅ​ពេលនេះ​Peace Corps​មាន​អ្នក​ស្ម័គ្រចិត្ដ​ចំនួន​ជាង​៧ ៥៣៣ នាក់​ដែល​កំពុង​ធ្វើការ​នៅ​តាម ប្រទេស​ចំនួន​ជាង ៧១ នៅ​ទូទាំង​ពិភពលោក ។

បេសកកម្ម​របស់​ Peace Corps គឺ​ដើម្បី​សំរបសំរួល​ការផ្លាស់ប្ដូរ​ជំនាញ​ចំណេះ​ដឹង​និង​ឯកទេស​រវាង​គ្នា​និង​រវាង​អង្គការ​នានា ។ នៅ​ទូទាំង​ពិភពលោក​Peace Corps​សហការ​ជាមួយ​ប្រទេស​និង​ដៃគូ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វិស័យ​នានា​ដូចជា​វិស័យ​អប់រំ កសិកម្ម​បរិស្ថាន​ការអភិវឌ្ឍ​មុខ​ជំនួញ​ខ្នាត​តូច សុខភាព និង​ការអភិវឌ្ឍ​យុវជន ។ អ្នក​ស្ម័គ្រចិត្ដ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ​ក្នុង​រយៈពេល​២​ឆ្នាំ​ដោយ​ទទួល​បាន​ប្រាក់ខែ​តិចតួច​តែ​ប៉ុណ្ណោះ ។ គេ​រស់នៅ​ក្នុង​សហគមន៍​ដែល​គេ​ធ្វើការ​រៀនសូត្រ​ពី​ប្រពៃណី និង​វប្បធម៌​របស់​អ្នកស្រុក ហើយ​រៀន​និយាយ​ភាសា​របស់​គេ​ផង​ដែរ ។

គោលដៅ​បី​របស់​Peace Corps​គឺ​ដើម្បីៈ

  • បញ្ជូន​មនុស្ស​ប្រុស ស្រី​ដែល​មាន​ជំនាញ​ដើម្បី​រួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ម្ចាស់​ផ្ទះ ។
  • ធ្វើ​អោយ​ប្រជាជន​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ​យល់​បាន​កាន់​តែ​ច្រើន​ពី​ប្រជាជន​អាមេរិក ។
  • ធ្វើ​អោយ​ប្រជាជន​អាមេរិក​យល់​បាន​កាន់​តែ​ច្រើន​ពី​ប្រជាជន​នៅ​ទូទាំង​សាកលលោក ។

អង្គការ​Peace Corps​នៅ​កម្ពុជា

តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា Peace Corps បាន​បើក​កម្មវិធី​ថ្មី​របស់​ខ្លួន​មួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៦ ។ ក្រុម​អ្នក​ស្ម័គ្រចិត្ដ​ទី​មួយ​ដែល​មាន​គ្នា​29​នាក់​បាន ស្បថចូលបំពេញការងារ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៧ ។ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​Peace Corps​កម្ពុជា​នឹង​បន្ដ​ទទួល​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ដ​ថ្មី​ៗ ទៀត​រាល់​ឆ្នាំ ដែល​មក​ធ្វើការ​តាម​សាលារៀន​និង​អង្គការ​នានា​តាម​ខេត្ដ​នានា ។

ដោយ​ឡែក ក្រសួង​អប់រំ យុវជន និង កីឡា​បាន​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ដ​Peace Corps​អោយ​មក​បង្រៀន​ភាសា​អង់គ្លេស​នៅ​តាម​វិទ្យាល័យ​ថ្នាក់​ទុទិយភូមិ និង​តាម​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ្រូ​ភូមិភាគ ។ នៅ​តាម​តំបន់​ភាគ​ច្រើន​នៃ​ប្រទេស​កម្ពុជា​ចំនួន​មាន​កំរិត​នៃ​គ្រូ​ដែល​មាន​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស មិន​ទាន់​បំពេញ​សេចក្ដី​ត្រូវការ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។ គំរោង​នេះ​មាន​បំណង​ជួយ​គ្រូ​បង្រៀន​និង​សិស្ស​ក្នុង​ការលើក​កំពស់​ជំនាញ​ក្នុង​ការនិយាយ​ឆ្លើយឆ្លង​គ្នា​ទូទៅ ជា​ភាសា​អង់គ្លេស ។

អ្នក​ស្ម័គ្រចិត្ដ​ធ្វើការ​ជាមួយ​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​តាម​វិទ្យាល័យ​កំរិត​ទុទិយភូមិ ដោយ​ធ្វើ​ការបង្រៀន​និង​រៀបចំ​ប្លង់​មេរៀន​រួម​គ្នា ។ អ្នក​ស្ម័គ្រចិត្ដ​ជួយ​ក្នុង​ការ​អនុវត្ដ​វិធីសាស្ដ្រ​ថ្មី​ៗ​ក្នុង​ថ្នាក់​រៀន​ភាសា​អង់គ្លេស ដែល​រួម​មាន​សកម្មភាព​ក្នុង​ថ្នាក់រៀន​និង​សំភារៈ ឯកសារ ហើយ​បញ្ចូល​ជំនាញ​បំនិន​ជីវិត​ទៅ​ក្នុង​កម្មវិធី​សិក្សា ។

គំរោង​តាម​សហគមន៍

ជា​បន្ថែម​លើ​ការងារ​ចំបង​របស់​គេ​ជា​គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​Peace Corps សង្កត់​ធ្ងន់​លើ​តួនាទី​របស់​អ្នក​ស្ម័គ្រចិត្ដ​ក្នុង​ការអភិវឌ្ឍន៍​សហគមន៍ ។ អ្នក​ស្ម័គ្រចិត្ដ​ទាំងអស់​របស់ Peace Corps ចូលរួម​ក្នុង​សកម្មភាព​ដទៃ​ទៀត​នៃ​ការអភិវឌ្ឍន៍ សហគមន៍​ក្នុង​រយៈពេល​ស្នាក់នៅ​និង​ធ្វើការ​ចំនួន​២​ឆ្នាំ​របស់​គេ ។ គេ ធ្វើការ​ជាមួយ​ដៃគូ​ក្នុង​មូលដ្ឋាន ដើម្បី​ដំណីរការ​គំរោង​បន្ទាប់​បន្សំ ដែល​អាច​មាន​ជា​ការបង្រៀន​កុំព្យូទ័រ ការអប់រំ​ពី​សុខភាព​និង​ជំងឺ​អេដស៍ ការអប់រំ​លើ​ការយល់​ដឹង​ពី​គ្រាប់​មីន និង​ជំនាញ​បំនិន​ជីវិត​ផ្សេង​ៗ​ទៀត ។ អ្នក​ស្ម័គ្រចិត្ដ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​សហគមន៍​ដើម្បី​អោយ​គំរោង​ផ្ដល់​លទ្ធផល​វិជ្ជមាន​និង​យូរ​អង្វែង​សំរាប់​សហគមន៍ ។

អ្នក​ស្ម័គ្រចិត្ដ​Peace Corps

អ្នក​ដែល​បំរើការ​ជា​អ្នក​ស្ម័គ្រចិត្ដ​ក្នុង​អង្គការ Peace Corps ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សំរិត​សំរាំង​នៅ​សហរដ្ឋ​អាមេរិក តាមរយៈ​ការដាក់ពាក្យ​ដោយ​មាន​ការប្រកួត​ប្រជែង ។ អ្នក​ស្ម័គ្រចិត្ដ Peace Corps មាន​ប្រុស​មាន​ស្រី ក្នុង​អាយុ​ចន្លោះ​ពី​២២ ដល​៧៥ ឆ្នាំ និង​មក​ពី​ក្រុម​ជនជាតិ​និង​ក្រុម​ភាគ​តិច​ផ្សេង​ៗ​ជា​ច្រើន ។ អ្នក​ស្ម័គ្រចិត្ដ Peace Corps ត្រូវ​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​និង/ឬ​មាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់ ។ គេ​មក​ប្រទេស​កម្ពុជា​ដើម្បី​រួម​ចំណែក​ផ្ដល់​ជំនាញ​និង​ចំណេះ​ដឹង​ដើម្បី​អភិវឌ្ឍ​ប្រទេស​នេះ ដោយ​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​នៅ​នឹង​មូលដ្ឋាន ។

ពេលមកដល់ប្រទេសកម្ពុជាដំបូង អ្នក​ស្ម័គ្រចិត្ដ​Peace Corps ត្រូវឆ្លងកាត់ការរៀនសូត្រយ៉ាងខ្លាំង ។ ការរៀនសូត្រ​នេះ​រួមមាន​ការរៀន​ភាសា​និង​វប្បធម៌​ខ្មែរ សុខភាព​និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ការបង្រៀន​ភាសា​អង់គ្លេស ។ ក្នុង ​អំឡុង​ពេល​នៃ​អាណត្ដិ​ទាំងមូល​របស់​ខ្លួន អង្គការ Peace Corps ផ្ដល់​ឱកាស​ក្នុង​ការទទួល​បាន​បណ្ដុះ​បណ្ដាល ដល់​អ្នក​ស្ម័គ្រចិត្ដ​និង​គ្រូ​ដែល​បង្រៀន​ជាមួយ​គេ ដើម្បី​អោយ​ពួកគេ​ទទួល​បាន​ជំនាញ​បន្ថែម​លើ​ការបង្រៀន​និង​ផ្នែក​ភាសា​អង់គ្លេស ។

អ្នក​ស្ម័គ្រចិត្ដ​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ​តាម​សហគមន៍​ដែល​គេ​ធ្វើការ ក្នុង​កំរិត​លក្ខណៈ និង​ធ្វើការ ដូច​ពលរដ្ឋ​ខ្មែរ ។ គេ​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ដើម្បី​ជួយ​ក្នុង​ការងារ ដើម្បី​ធ្វើ​អោយ​មាន​អនាគត​មួយ​ដែល​ប្រសើរ​ឡើង​សំរាប់​សហគមន៍​និង​ប្រទេស​កម្ពុជា ។

របៀប​ស្នើ​សុំ​អ្នក​ស្ម័គ្រចិត្ដ​អង្គការ​Peace Corps

អ្នក​ស្ម័គ្រចិត្ដ​Peace Corps​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​និង​បណ្ដុះ​បណ្ដាល​គ្រូ ធ្វើការ​នៅ​តាម​វិទ្យាល័យ​កំរិត​ទុទិយភូមិ​ក្រៅ​ទីក្រុង​ភ្នំពេញ ។ សំរាប់​ឆ្នាំ​២០០៨ យើង​អញ្ជើញ​អោយ​សាលារៀន​ក្នុង​ខេត្ដ​បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ ពោធិសាត់​កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កំពត បាត់ដំបង និង​សៀមរាប ដាក់​ពាក្យ​សុំ ។ ពាក្យ​សុំ​ត្រូវ​ដាក់​ផ្ញើ​ទៅ​អង្គការ​Peace Corps​តាម​អាស័យដ្ឋាន​ដូច​ខាង​ក្រោម ហើយ​ត្រូវ​មាន​ចុះ​ហត្ថលេខា​របស់​មន្ដ្រី​ឬ​មាន​លិខិត បញ្ជាក់​ការគាំទ្រ​របស់​ការិយាល័យ​អប់រំ​ស្រុក​និង​អភិបាល​ស្រុក ។ សាលារៀន​ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវ​ទទួល​អ្នក​ស្ម័គ្រចិត្ដម្នាក់​ពី​ខែ​តុលា ឆ្នាំ ២០០៨ រហូត​ដល់​ខែ​តុលា ឆ្នាំ ២០១០ ។ ការិយាល័យ​អង្គការ Peace Corps មាន​ពាក្យ​សុំ​សំរាប់​ចែក​ជូន ។ សូម​ទាក់ទង​យើង​ខ្ញុំ​ បើ​សិន​ជា​លោក​អ្នក​ចាប់អារម្មណ៍​ចង់​បាន​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ស្ម័គ្រចិត្ដ​ម្នាក់ សំរាប់​កំរិត​ថ្នាក់​ទុទិយភូមិ សំរាប់​ឆ្នាំ​២០០៨ ។   

អង្គការ​Peace Corps នៅ​កម្ពុជា 
ផ្ទះ​លេខ​៧​អា ផ្លូវ​លេខ​២៥៦ សង្កាត់​ចតុមុខ ខ័ណ្ឌ​ដូនពេញ ក្រុងភ្នំពេញ
ទូរស័ព្ទៈ ៨៥៥-១២-៨២៦-៩៧៨
ទូរសារៈ ៨៥៥-២៣-២២២-៩០៣

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- អត្ថបទភ្ជាប់ -
Cambodia TEFL Project Framework 2007 – 2012 (ជា​ភាសា​អង់គ្លេស)

MOU between the Royal Government of Cambodia and Peace Corps (PDF file) (ជា​ភាសា​អង់គ្លេស)

អនុស្សារណ​យោគយល់​គ្នា​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ Peace Corps (in Khmer - PDF file)

គេហទំព័រ​អង្គការ Peace Corps (ជា​ភាសា​អង់គ្លេស) 

សកម្មភាព​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា

ចំណាំៈ ឯកសារ PDF ទាមទារ Adobe Acrobat Reader ទើប​អាន​បាន ។ បើ​លោក​អ្នក​ត្រូវការ សូម ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក