jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ក្រសួងមហាផ្ទៃបង្ហាញ​យុទ្ធ​សាស្រ្ត​ប្រឆាំង​នឹងជំងឺ​អេដស៍ ដែល​ទ្រទ្រង់​ដោយទីភ្នាក់​ងារសហ​រដ្ឋអាមេ​រិក​សំរាប់​ការអភិវឌ្ឍ​អន្តរជាតិ

ក្រសួងមហាផ្ទៃ
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០០៩

Plan for response to HIV/AIDS 2009 
  រូបពង្រីក
ក្រសួងមហាផ្ទៃបាន​ដាក់​ចេញ​យុទ្ធសាស្រ្ត​ថ្មី សំរាប់​រយៈ​ពេល ៥ ឆ្នាំ ដើម្បី​ឆ្លើយតប​នឹងការ​ប្រែប្រួល​​នៃ​ជំងឺ​អេដស៍ នៅ​កម្ពុជា។ ក្រសួង​បាន​បង្ហាញ​យុទ្ធសាស្រ្ត​នេះកាល​ពីថ្ងៃទី ៣០ ខែ​ឧសភា នៅ​សណ្ឋា​គារកាំ​បូឌី​យ៉ា​ណា ក្នុង​ក្រុង​ភ្នំពេញ ដោយ​មានអ្នក​ចូលរួម​ជាង ១៥០ នាក់​ជាសមា​ជិករដ្ឋា​ភិបាល កង​កំលាំង​នគរ​បាល និង​ជាមន្រ្តី​រាជការ។

ផែនការជាយុទ្ធសាស្រ្ត​សំរាប់​ឆ្លើយ​តបនឹង​ជំងឺអេដស៍ ឆ្នាំ ២០០៩ អំពាវ​នាវ​អោយ​នគរបាល​ដើរ​តួនាទី​ដឹកនាំ​ក្នុងការ​ការ​ពារការ​ឆ្លងមេរោគ​អេដស៍ ការសំរប​សំរួល​ល្អរវាង​កម្ម​វិធីប្រឆាំង​ជំងឺ​អេដស៍ និង​កម្ម​វិធី​ប្រឆាំង​ការជួញ​ដូរមនុស្ស ហើយ​បង្កើន​លទ្ធភាព​ក្នុងការ​ទទួល​បានសេវា​ការពារ​និងសេវា​ព្យាបាល​សំរាប់​អ្នក​ប្រើ​គ្រឿង​ញៀន។ ផែនការ​នេះក៏​មាន​និយាយ​ផងដែរពី​គ្រោះ​ថ្នាក់នៃ​ការឆ្លង​មេរោគ​អេដស៍ និង​ការ​ការពារ​​ការ​ឆ្លង ក្នុង​ជួរកំលាំង​នគរបាល​ខ្លួនឯង​ផង​ដែរ។

លោក Johnathan Ross មកពី​ការិយា​ល័យ​សុខភាព​សាធារណៈ​និងអប់រំ របស់​ទីភ្នាក់​ងារសហ​រដ្ឋអា​មេ​រិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា “ពេលនេះ​ជាពេល​វេលា​សំខាន់​បំផុត ដែល​ប្រទេស​កម្ពុជា​ត្រូវធា​នាថា កម្មវិ​ធីការ​ពារការ​ឆ្លងមេរោគ​អេដស៍​នៅតែ​មាន​ភាពខ្លាំង​ក្លា។ យុទ្ធ​សាស្រ្តថ្មី​ស្តីពី​ជំងឺ​អេដស៍​នេះ ដាក់​ចេញយ៉ាង​ច្បាស់នូវ​ផ្លូវដែល​ត្រូវដើរ​ទៅមុខ។ ការ​អនុវត្ត​យុទ្ធសាស្រ្ត​នេះទាម​ទារអោយ​មាន​ការ​ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ ឆន្ទៈ និងការ​ចូលរួម​យ៉ាង​សកម្ម​របស់ក្រុម​ពាក់ព័ន្ធ​នានា ដែល​បាន​ជួយ​តាក់​តែង​យុទ្ធសាស្រ្តនេះ​ឡើង។”

យុទ្ធសាស្រ្តនេះ​កើតចេញ​ពីរយៈ​ពេល ១៥ ឆ្នាំនៃ​ការសហការ​គ្នាលើ​ការការ​ពារការឆ្លង​មេរោគ​អេដស៍​រវាង​រដ្ឋា​ភិ​បាលអាមេ​រិក និងរដ្ឋា​ភិបាល​កម្ពុជា។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក