Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី​ផ្សេង​ៗ ក្នុង​ឆ្នាំ​២០១២

ក្រុម​កីឡា​របស់​បេសកកម្មភាព​ជា​ដៃគូ នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ ចាប់ផ្តើម​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ការ​ប្រកួត​កីឡា​មិត្តភាព

ខេត្ត​ព្រះសីហនុ | ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១២

លោក Adam Cohen ដែល​ជា​ប្រធាន​ក្រុម​មក​ពី PP12 បាន​មាន​ប្រសាសន៍​ថា "​ចំណុច​ល្អ​បំផុត​នៅ​ថ្ងៃ​នេះ​គឺ​ការ​មក​ជួបជុំ​គ្នា​នៃ​អ្នក​លេង​ទាំងអស់​។ ខ្ញុំ​គិត​ថា ក្រុម​កម្ពុជា​ពិត​ជា​ចង់​អោយ​យើង​មក​លេង និង​ចង់​អោយ​យើង​ប្រឹង​លេង​អស់​សមត្ថភាព​។"

        អ្នក​ស្ម័គ្រចិត្ត​ក្នុង​បេសកកម្មភាព​ជា​ដៃគូ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ (PP12) បាន​ចាប់ផ្តើម​សកម្មភាព​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ការ​លេង​បាល់​ទាត់​មិត្តភាព​ជាមួយ​ក្រុម​ក្នុង​មូលដ្ឋាន​។ ក្នុង​ពេល​នោះ អ្នក​លេង​ក្នុង​ក្រុម​ទាំង​សង​ខាង​បាន​រៀន​ពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​លក្ខណៈ​ជា​ការ​ប្រកួត​គ្នា នៅ​ក្នុង​អំឡុង​នៃ​គំរោង​ស្តីពី​ការ​ផ្តល់​សេវា​ដល់​សហគមន៍​។ លោក Adam Cohen ដែល​ជា​ប្រធាន​ក្រុម​មក​ពី PP12  បាន​មាន​ប្រសាសន៍​ថា “​ចំណុច​ល្អ​បំផុត​នៅ​ថ្ងៃ​នេះ​គឺ​ការ​មក​ជួបជុំ​គ្នា​នៃ​អ្នក​លេង​ទាំងអស់​។ ខ្ញុំ​គិត​ថា ក្រុម​កម្ពុជា​ពិត​ជា​ចង់​អោយ​យើង​មក​លេង និង​ចង់​អោយ​យើង​ប្រឹង​លេង​អស់​សមត្ថភាព​។ យើង​មាន​ការ​សប្បាយ​ច្រើន ហើយ​យើង​បាន​ត្រឡប់​ទៅ​វិញ​ជាមួយ​នឹង​អារម្មណ៍​ល្អ​”​។

        ក្រុម​កម្ពុជា ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន និង​ធ្វើការ​ជាមួយ​កុមារ​កំព្រា បាន​គិត​ថា “​ការ​ប្រកួត​នោះ​នាំ​អោយ​គេ​មាន​ការ​សប្បាយ​យ៉ាង​ច្រើន​។ សៅរិន ដែល​ជា​ប្រធាន​ក្រុម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​អ្នក​លេង​គ្រប់​គ្នា​បាន​ខិតខំ​អស់​សមត្ថភាព ហើយ​ចង់​មាន​ឱកាស​លេង​ម្តង​ទៀត​។ ក្នុង​នាម​ជា​ទីក្រុង​ម្ចាស់​ផ្ទះ យើង​រីករាយ​ទទួល​នាវា Mercy ជាមួយ​កីឡា​បាល់ទាត់​។ វា​ជា​ការ​ប្រកួត​មិត្តភាព​ដែល​ក្រុម​ទាំង​ពីរ​មាន​ការ​សប្បាយ​រីករាយ ដោយ​ទន្ទឹម​នឹង​នោះ យើង​បាន​ពង្រឹង​ទំនាក់ទំនង​គ្នា​។ យើង​មាន​ជំនឿ​លើ​ការ​ជួប​គ្នា ដើម្បី​មិត្តភាព​។ ដូច្នេះ យើង​ចង់​ធ្វើ​ដូច្នេះ​ម្តង​ទៀត​”​។ លោក​សៅរិន​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “​ថ្វី​បើ​វា​ជា​ការ​ប្រកួត​មិត្តភាព​មែន តែ​ទាំង​សង​ខាង​បាន​ប្រឹងប្រែង​យក​ឈ្នេះ​ចាញ់ អស់​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​បាន​ឈ្នេះ ៥ ទល់​នឹង ៣​។ អ្នក​លេង​គ្រប់​គ្នា​បាន​ប្រឹង​អស់​សមត្ថភាព​។ ចំណុច​ល្អ​បំផុត​គឺ​ថា ក្រុម​ទាំង​ពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​”​។

        លោក Cohen បាន​មាន​ប្រសាសន៍​ថា “​ការ​ប្រកួត​នោះ​បាន​ផ្តល់​អោយ​ក្រុម​បេសកកម្ម PP12 នូវ​ឱកាស​បាន​ចូលរួម​ប្រកួត​ម្តង​ទៀត​។ ខ្ញុំ​មិន​គិត​ថា គេ​ដឹង​ថា​តើ​វា​នឹង​ធ្វើ​អោយ​មាន​អារម្មណ៍​ល្អ​ប៉ុនណា នៅ​ពេល​ដែល​បាន​ប្រកួត​ម្តង​ទៀត​ក្នុង​បរិយាកាស​ដូច​នេះ ដែល​ភាគី​ទាំង​សង​ខាង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ បុព្វហេតុ​នៃ​ការ​ប្រកួត​នេះ​គឺ​ការ​លេង​កីឡា​ដែល​បំរើ​បុព្វហេតុ​ត្រឹមត្រូវ​មួយ​។ ខ្ញុំ​គិត​ថា យើង​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ល្អ នៅ​ពេល​ចាប់ផ្តើម​ដំបូង​”​។

       នៅ​ប្រទេស​កម្ពុជា គំរោង​បំរើ​សហគមន៍​របស់​បេសកកម្ម PP12 មាន​បំណង​កសាង​ទំនាក់ទំនង​ជាមួយ​ប្រជាជន​មូលដ្ឋាន ដើម្បី​ជួយ​ពង្រឹង​ការ​យល់​គ្នា និង​អន្តរប្រតិបត្តិការ សំរាប់​ត្រៀម​ពេល​មាន​ករណី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ពេល​អនាគត​។

       បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក​មាន​អាយុ ៧ ឆ្នាំ​ហើយ ហើយ​វា​គឺជា​បេសកកម្ម​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​ដល់​ជន​ស៊ីវិល​របស់​កង​នាវា​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​យោធា​អាមេរិក ប្រទេស​ដៃគូ​និង​ប្រទេស​ម្ចាស់​ផ្ទះ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ទីភ្នាកងារ​អន្តរជាតិ​បាន​រៀបចំ​អោយ​មាន​ឡើង​ដើម្បី​កសាង​ទំនាក់ទំនង​អោយ​រឹងមាំ​ឡើង និង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វឹក​។