jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តី​ប្រកាស​ពត៌មាន

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី លោកស្រី Rodley ថ្វាយ​សារតាំង

ចេញ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ​២០០៨

          លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​ នរោត្តម ស៊ីហមុនី នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី ២០ ខែ​មករា ឆ្នាំ ២០០៩ ក្នុង​ពិធី​មួយ​ដែល​បាន​បា្ររព្ធ​ធ្វើ​ក្នុង​ព្រះបរមរាជវាំង នា​ទីក្រុង​ភ្នំពេញ​។

          ថ្លែង​ទៅកាន់​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម ស៊ីហមុនី លោកស្រី​ឯកអគ្គរដ្ឋទូត Rodley បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​បន្ត​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​​ក្នុង​វិស័យ​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​។ ​លោកស្រី​បាន​ផ្តោត​សំខាន់​លើ​វិស័យ​វប្បធម៌ ដែល​ក្នុង​នោះ​យើង​មាន​ឱកាស​ច្រើន ក្នុង​ការ​ធ្វើអោយ​ទំនាក់ទំនង​ទ្វេ​ភាគី​របស់​យើង​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​ថែម​ទៀត​។

          លោកស្រី​ឯកអគ្គរដ្ឋទូត Rodley ត្រូវ​បាន​តែងតាំង​ដោយ​លោក​ប្រធានាធិបតី George W. Bush នៅ​ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ ២០០៨ ហើយ​បាន​ទទួល​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី ២ ខែ​តុលា ឆ្នាំ ២០០៨​។ លោកស្រី​ត្រូវ​បាន​ដឹកនាំ​ស្បថ​ចូល​កាន់​តំណែង​ដោយ​លោក​អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេ​រិក John D. Negroponte នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០០៨ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក