jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

សហរដ្ឋអាមេរិកបើកសម្ពោធកម្មវិធីសុខភាព​ ដែលមានថវិកាសរុប ៧៧លានដុល្លារអាមេរិក

ចេញថ្ងៃទី ២៦ មិនា ឆ្នាំ ២០០៩

នៅថ្ងៃនេះសហរដ្ឋអាមេរិក​បានបើកសម្ពោធ​កម្មវិធី ដែលមាន​រយៈពេល​៥ឆ្នាំ  ដោយមាន​ថវិកា​សរុប ៧៧លានដុល្លារអាមេរិក  ស្តីពីសកម្ម​ភាពសុខ​ភាព​របស់សហ​រដ្ឋអាមេរិក​នៅ​កម្ពុជា និងគាំ​ទ្រដល់​​ផែន​​ការ សុខា​ភិបាល​ជាតិ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា  គឺផែន​ការ​ឆ្នាំ ២០០៨-២០១៥ ក្នុង​វិស័យ​សុខា​ភិបាល។
កម្មវិធីសុខាភិបាលថ្មីនេះ​នឹងបំពេញ​និងពង្រីក​បន្ថែម​ទៅលើ​​កម្មវិធី​របស់​សហ​រដ្ឋអាមេ​រិកដែល​មាន​ស្រាប់​​ផ្នែក​ជំងឺ​អេដស៍ ជំងឺ​របេង និងជំងឺ​ឆ្លងផ្សេង​ៗទៀត  ដែល​ជាការ​ធ្វើអោយ​ជំនួយ​របស់សហ​រដ្ឋអាមេ​រិកសំរាប់​វិស័យ​សុខា​ភិបាល នៅ​កម្ពុជា​រំពឹងថា​នឹងកើន​ឡើង​ដល់ ១៧៥ លាន​ដុល្លារអាមេរិកក្នុងរយៈ​ពេល ៥ ឆ្នាំខាង​មុខ​នេះ។

កម្មវិធីថ្មីនេះត្រូវបានរៀបចំ​ឡើង​ទន្ទឹមនឹង​​សូចនាករ​ដែល​បង្ហាញ​ភាពប្រសើរ​ឡើងក្នុង​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា​ក្នុងឆ្នាំ​កន្លង​ទៅថ្មីៗ​នេះ។ អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍បាន​ធ្លាក់ចុះ​ជាង​ពាក់​កណ្តាល គឺមក​នៅត្រឹម​តិច​ជាង១% តាំង​ពី​ឆ្នាំ១៩៩៨ មក  ខណៈ​ពេលដែល​សូចនាករ​នៃសុខ​ភាព​របស់​កុមារ​បាន​ប្រសើរ​ឡើង​ប្រមាណ ១ ភាគ ៣ ។ ទាំងនេះ​គឺ​ជាជោគ​ជ័យ​ក្នុងចំណោម​ជោគ​ជ័យផ្សេងៗ​ទៀត​ដែលទទួល​បាន។  ទោះជា​យ៉ាងណា​ក្ដី  អត្រាម​រណៈ​​របស់​​មាតា​នៅតែ​ស្ថិតក្នុង​ចំណោម​អត្រា​ខ្ពស់​ជាងគេ​នៅអាស៊ី​អាគ្នេយ៍  ខណៈ​ដែលជំងឺ​ឆ្លង​ផ្សេង ទៀត  ដូចជា​ជំងឺ​របេង​នៅ​តែបន្ដ​ជា​ការ​ប្រឈមមុខនៅឡើយ។

កម្មវិធីសុខភាពថ្មីនេះនឹងធ្វើការលើ​បញ្ហា​ទាំង​នេះ  ទន្ទឹម​នឹងការ​ងារ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​នៅ​កម្ពុជា  តាម​រយៈការ​លើក​កំពស់​ការគ្រប់​គ្រង និងបណ្តុះ​បណ្តាល​បច្ចេកទេស ។ កម្មវិធី​នេះក៏នឹង​ពង្រីក​គំរោង​មូលនិធិ​សមធម៌​សុខ​ភាព​ដែល​កំពុងទទួលបានភាព​ជោគជ័យ  និង​ដែលបាន​ផ្ដល់​ការថែទាំ​សុខភាព​ដោយ​ឥតគិត​ថ្លៃដល់​ប្រជា​ជនក្រី​ក្រ​ចំនួន ១,៣ លាន​នាក់  ទន្ទឹម​នឹងការ​លើក​កំពស់​កំរិត​សេវាកម្ម​សំរាប់​ប្រជាជន​កម្ពុជា​ទូទៅ​ទាំង​អស់។

នៅក្នុងពិធីបើកសម្ពោធកម្មវិធីថ្មីនេះនៅ​ភ្នំពេញ កាល​ពី​ថ្ងៃ២៦ ខែមីនា  លោក​ស្រី  Carol A. Rodley  ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋអាមេ​រិក បាន​មាន​ប្រសាសន៍​ថា “ កម្មវិធីនេះ​បំពេញ​បន្ថែម​លើជោគ​ជ័យនៃ​ការ​ងារ​ជាង ១៥ ឆ្នាំ​កន្លង​មកនេះ​នៅ​កម្ពុជា   ហើយវា​បញ្ជាក់​សារជា​ថ្មីថា សហ​រដ្ឋអាមេរិក​នៅតែ​បន្ដការ​ប្ដេជ្ញា​របស់ខ្លួន​ដើម្បី​​​លើក​​កំពស់​សុខ​ភាព​ប្រជា​ជនកម្ពុជា​ទាំង​មូល”។ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) និង មូល​និធិ​សកល (the Global Fund) សហរដ្ឋអា​មេរិកបាន​ផ្ដល់ថវិកា​សរុប​ជាង ៣៧០ លាន​ដុល្លារ តាំង​ពីឆ្នាំ ១៩៩៣ មក ដើម្បី​ជួយ​ផ្នែកអាទិភាព​ក្នុង​វិស័យសុខាភិបាលសំរាប់​ប្រជា​ជនកម្ពុជា​ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក