សេចក្តីប្រកាសព័ត៌មាន
សារជូនពររបស់លោកស្រី Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ
ចេញថ្ងៃទី ១១ មេសា ឆ្នាំ ២០០៩
ក្នុងនាមប្រជាជនអាមេរិក ខ្ញុំសូមសំដែងអំណរសាទរជូនដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ។
ឆ្នាំកន្លងទៅបានបង្ហាញអោយឃើញនូវភាពចំរើនជឿនលឿនដ៏សំខាន់ នៅក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដែលក្នុងនោះមានដំណើរទស្សនកិច្ចមនុស្សធម៌របស់នាវាយោធាសរដ្ឋអាមេរិក កិច្ចព្រមព្រៀងថ្មីៗដើម្បីអនុវត្តកម្មវិធីជំនួយ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងនិតិរដ្ឋ និងវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្ត Peace Corps នៅតាមបណ្តាខេត្តចំនួន១១ ក្នុងប្រទេស កម្ពុជា។
ខ្ញុំទន្ទឹងរង់ចាំដោយក្តីរីករាយនាឆ្នាំខាងមុខ ក្នុងពេលដែលប្រទេសយើងទាំងពីរ ផ្តល់ ឳកាសកាន់តែប្រសើរខ្លាំងឡើងថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើការ រួមគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។ យើងវាយតំលៃខ្ពស់ចំពោះការបេ្តជ្ញាចិត្ត របស់ប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និងសង្គម។
ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាគ្រប់រូប អោយ ជួបប្រទះតែសនិ្តភាព វិបុលសុខ និងពរគ្រប់ប្រការកុំបីអាក់ខានឡើយ។