សេចក្តីប្រកាសព័ត៌មាន
ទិវាផែនដី ប្រារព្ធនៅស្ថានទូតអាមេរិក
ចេញថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០០៩
នៅថ្ងៃសៅរ៍ទី២៥ ខែមេសា នៅក្នុងបរិវេណស្ថានទូតអាមេរិក នៅក្រុងភ្នំពេញ ឯកអគ្គរដ្ឋទូត Carol Rodley នឹងប្រកាសបើកពិធីអបអរសាទរទិវាផែនដី ឆ្នាំ ២០០៩ របស់យើង ដោយស្វាគមន៍សិស្សមកពីសាលាបឋមសិក្សាក្នុងក្រុង ដែលបានបង្កើតខ្សែផ្ទាំងគំនូររៀបរាប់ពីទស្សនៈរបស់គេស្តីពីបរិស្ថាននៅប្រទេសកម្ពុជា។ ផ្ទាំងគំនូរនេះនឹងត្រូវបានដាក់បង្ហាញក្នុងពិធីនោះ និងនៅក្នុងស្ថានទូតនៅពេលក្រោយមក។ ពិធីនឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹក ហើយអ្នកសារព័ត៌មាននឹងត្រូវបានស្វាគមន៍អោយចូលរួម។ បើសិនជាមានការចាប់អារម្មណ៍ចូលរួម សូមទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត ដោយហៅទូរស័ព្ទមកកាន់លេខ ០២៣ ៧២៨ ៤៩២ ឬអ៊ីម៉េលមកកាន់ ChanC@state.gov ។