សេចក្តីប្រកាសពត៌មាន
សន្និសីទសារព័ត៌មានជាមួយលោកឯកអគ្គរដ្ឋទូត Clint Williamson
នៅថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០០៩ វេលាម៉ោង២ រសៀល នៅស្ថានទូតសហរដ្ឋអាមេរិក លោក Clint Williamson ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការឧកិ្រដ្ឋកម្មសង្រ្គាម នឹងធ្វើសេចក្តីថ្លែងខ្លីមួយទៅកាន់ក្រុមអ្នកសារព័ត៌មាន រួចហើយនិងឆ្លើយនូវសំនួររបស់ពួកគេ។
សូមអ្នកសារព័ត៌មានដែលមានបំណងចូលរួមក្នុងកម្មវិធីនេះ ចុះឈ្មោះជាមុនជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកអោយបានមុនម៉ោង១:០០ នៃថ្ងៃទី២១ខែឧសភា តាមរយៈទូរស័ព្ទលេខ០២៣ ៧២៨ ២៥៨ ឬតាមរយៈអ៊ីមែល ChreaV@state.gov ។
សូមអញ្ជីញអ្នកសារព័ត៌មានទាំងអស់ត្រូវមកដល់ទីកន្លែងប្រជុំនៃថ្ងៃធ្វើពិធីដើម្បីឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខអោយបានមុនម៉ោង ១:៣០ នាទីរសៀល។