jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តី​ប្រកាស​ពត៌មាន

ស្ថានទូត​សហរដ្ឋ​អាមេរិក​រំលឹក​ទិវា​អន្តរជាតិ​ស្តីពី​សកម្មភាព​សុខភាព​ស្រ្តី

ចេញថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ​២០០៩

          រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មាន​ការ​ចាប់អារម្មណ៏​យ៉ាង​ខ្លាំង​នូវ​បញ្ហា​សុខភាព​របស់​ស្រ្តី ហើយ​សូម​សរសើរ​ដល់​អង្គការ​សុខភាព​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ការងារ​ដើម្បី​លើក​កំពស់ សុខភាព​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
ទិវា​អន្តរជាតិ​ស្តីពី​សកម្មភាព​សុខភាព​ស្រ្តី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៨៧ បន្ទាប់​ពី​ជំនួប​កំពូល​នៃ​បណ្តាញ​សុខភាព​ពិភពលោក​សំរាប់​ស្រ្តី​ស្តីពី​សិទ្ធិ​បន្ត​ពូជ (WGNRR)ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កូស្តារីកា​។ WGNRR គឺជា​បណ្តាញ​ដែល​មាន​អង្គការ​ស្វ័យភាព​និង​បុគ្គល​ជា​សមាជិក​ចំនួន ២០០០ នៅ​ក្នុង​ប្រទេស​ចំនួន​១៥៧​។ WGNRRបាន​រួម​សហការ​ធ្វើ​ដៃគូរ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​និង​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ស្រ្តី​នៅ​ជុំវិញ​ពិភពលោក​។
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ USAID បាន​ចូលរួម​ក្នុង​កម្មវិធី​ទាក់ទង​វិស័យ​សុខភាព​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់​ថា​ការ​ផ្តល់​អំណាច​រួម​ដល់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព ជា​ការ​ពង្រឹង​ដល់​បុគ្គល​និង​សមាជិក​គ្រួសារ​។ កម្មវិធី​របស់ USAID ត្រូវ​បាន ដាក់​បញ្ចូល​យ៉ាង​ដិតដល់​និង​ក្រប​ដណ្តប់​លើ​វិស័យ​ជា​ច្រើន ដូចជា​ការ​លើក​កំពស់​សុខភាព​មាតា កុមារ និង​សុខភាព​បន្តពូជ​ជាដើម​។ កម្មវិធី​ទាំង​នេះ ផ្តោត​លើ​ការ​ការពារ​និង​ព្យាបាល​ជំងឺ HIV/AIDS ក៏​ដូចជា​ជំងឺ​ឆ្លង​ផ្សេង​ៗ​ទៀត​មាន​ជា​អាទិ៍ ជំងឺ​របេង ជំងឹ​គ្រុន​ផ្តាសាយ​មនុស្ស ផ្តាសាយ​បក្សី ជំងឺ​គ្រុនចាញ់ និង​ជំងឺ​គ្រុន​ឈាម​ផង​ដែរ​។

          ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការងារ​យ៉ាងសកម្ម ដើម្បី ស្តារ​ឡើង​វិញ​នូវ​សេវា​សុខភាព​របស់​ប្រទេស​កម្ពុជា​។ ក្នុង​អតីតកាល អត្រា​ស្លាប់​របស់​មាតា​ក្នុង​ប្រទេស កម្ពុជា មាន​កំរិត​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​ភាគ​អគេ្នយ៏ ដែល​អត្រា​ស្លាប់​នេះ​មាន​ចំនួន​ប្រមាណ ២០០០​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ​។

          ដើម្បី​ឆ្លើយតប​ដល់​អត្រា​ស្លាប់​របស់​មាតា មាន​ឆ្មប​ប្រមាណ​៦០០​នាក់ ត្រូវ​បាន​បណ្តុះបណ្តាល ស្តីពី​ជំនាញ​សង្គ្រោះ​ជីវិត ក្នុង​ឆ្នាំ​២០០៥ ដែល​ចំនួន​នេះ​កើន​ឡើង​ពី​៣២២​នាក់ ក្នុង​ឆ្នាំ​២០០២​។ ជា​លទ្ធផល​មាន​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ផ្តល់​កំណើត​ដល់​ទារក ដោយ​មាន​ការ​ចូលរួម​ពី​បុគ្គលិក​គ្រូពេទ្យ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល ពី​ចំនួន​៣២​% ដល់់ ៤៤​% ក្នុង​ឆ្នាំ​២០០៥​។ ក្នុង​ឆ្នាំ​២០០៨ តាមរយៈ​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អាមេរិក  ក្រុម​បុគ្គលិក​សុខភាព​ចំនួន ៣៩០០​នាក់ ត្រូវ​បាន​បណ្តុះបណ្តាល​ក្នុង​ការ​ថែ​រក្សា​សុខភាព​មាតា​និង​កុមារ​។

          រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាមរយៈ USAID បន្ត​បង្កើត​កម្មវិធី​របស់​ខ្លួន ក្នុង​គោលបំណង ដើម្បី​ឆ្លើយតប​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា នៅ​ក្នុង​តំបន់​ជនបទ​និង​ទី​ប្រជុំជន ដើម្បី​ធ្វើអោយ វិស័យ​សុខភាព​កាន់តែ​ប្រសើរ​ឡើង​។ យើង​នាំយក​ការ​អំពាវនាវ​នា​ពេល​នេះ "​ឆ្ពោះ​ទៅ​រក​សកម្មភាព​" ជាក់ស្តែង និង​ទន្ទឹង​រង់ចាំ​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ​របស់​យើង នៅ​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​នៅ​ក្នុងNGO ដើម្បី​ជួយ​ដល់​ស្រី្ត​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក