សេចក្តីប្រកាសព័ត៌មាន
ពិធីផ្តល់រង្វាន់ក្នុងការប្រលងសរសេរ
ចេញថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០០៩
លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ម៉ក់ វ៉ាន់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់ជ័យលាភី នៃការប្រលងសរសេរអត្ថបទ Mark Twain ប្រចាំឆ្នាំជាលើកដំបូង។
អត្ថបទរឿងចំនួន ៦ ត្រូវបានជ្រើសរើសសំរាប់ផ្តល់ប័ណ្ណសរសើរនិងរង្វាន់។ ក្រៅពីសិស្សជ័យ លាភីទាំង៦នាក់នេះ សិស្សចំនួន ១១ នាក់ទៀតក៏នឹងទទួលបានប័ណ្ណនិទ្ទេសកិត្តិយសផងដែរ។
ការប្រលងសរសេរអត្ថបទ Mark Twain ត្រូវបានបង្កើតអោយមានឡើងដោយការិយាល័យ កិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ដើម្បីលើកទឹកចិត្តអោយសិស្សវិទ្យាល័យនៅ កម្ពុជាស្វែងយល់ពីភាពល្អប្រសើរនៃការសរសេររឿងដែលប្រឌិតឡើងដោយខ្លួនឯង។
ការបើកការប្រលងត្រូវបានប្រកាសជូនដំណឹងនៅតាមវិទ្យាល័យចំនួន ៥ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០០៩ ដោយអោយសិស្សនិពន្ធរឿងប្រឌិតដែលមានប្រវែងពី ៣ ទៅ ៧ ទំព័រ ជាភាសាខ្មែរ ដែលមានខ្លឹមសារអប់រំសីលធម៌។ នៅត្រឹមថ្ងៃទី ២៧ មេសា ឆ្នាំ ២០០៩ ស្ថានទូតបានទទួលអត្ថបទរឿងចំនួន ១៣០ រឿង។ ស្ថានទូតមានសេចក្តីរីករាយចំពោះអត្ថបទរឿងទាំងនេះ ហើយសូមអញ្ជើញសិស្សដែលបានផ្ញើអត្ថបទរឿងទាំងនេះ មកចូលរួមក្នុងពិធីចែករង្វាន់នេះ។
កម្មវិធីចែករង្វាន់នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៏ ទី ៦ ខែមិថុនា ឆ្នាំ២០០៩ វេលាម៉ោង ៩:00 ព្រឹក នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក។ សូមអ្នកសារព័ត៌មានដែលមានបំណងចូលរួមក្នុងកម្មវិធីនេះចុះឈ្មោះ ជាមុនជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកអោយបានមុនម៉ោង៥:០០ល្ងាច នៃថ្ងៃទី៤ ខែមិថុនា តាមរយៈទូរស័ព្ទលេខ០២៣ ៧២៨ ២៥៨ ឬតាមរយៈអ៊ីមែល ChreaV@state.gov ។ សូមអញ្ជីញអ្នកសារព័ត៌មានទាំងអស់មកដល់កន្លែងពិធីនៅវេលាម៉ោង៨:៣០ ព្រឹក ដើម្បីឆ្លងកាត់ការ ត្រួតពិនិត្យសន្តិសុខជាមុន។
###