សេចក្តីប្រកាសពត៌មាន
សហរដ្ឋអាមេរិកឧបត្ថម្ភគាំទ្រវគ្គបណ្តុះបណ្តាលពត៌មានវិទ្យាដល់មន្ត្រីក្រសួងយុត្តិធម៌
ចេញថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៩
សហរដ្ឋអាមេរិកបើកសម្ពោធកម្មវិធីបណ្តុះបណ្តាលកាលពីថ្ងៃទី៣០ខែមិថុនាដែលនឹងបង្ហាញដល់មន្ត្រីក្រសួងយុត្តិធម៌នូវដំណើរការប្រពន្ធពត៌មានថ្មីដែលបង្កើតឡើងដើម្បីបង្កើននូវសមត្ថភាពតម្លាភាពនិងការទទួលខុសត្រូវនៅក្នុងតុលាការ ។
សហរដ្ឋអាមេរិកគាំទ្រដល់ប្រពន្ធដែលនឹងចាប់ផ្តើមរៀបចំឡើងឲ្យកាន់តែទំនើបតាមរបៀបដែលក្រសួងទុកដាក់រៀបចំឯកសារការងារតុលាការ ប្រពន្ធនេះរួមមានប្រពន្ធគ្រប់គ្រងទិន្នន័យយុត្តិធម៌ប្រពន្ធអ៊ីត្រាណេតសំរាប់ចែករំលែកពត៌មាននៅក្នុងការិយាល័យនិងគេហទំព័រសំរាប់ផ្សព្វផ្សាយនូវពត៌មានក្នុងតុលាការដូចជាចំនួនរឿងក្តីនិងអត្រានៃការជំរះ។
វគ្កបណ្តុះបណ្តាលនេះត្រូវបានគាំទ្រឧបត្ថម្ភដោយសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) វគ្គនេះមានរយៈពេល៤ខែដែលនឹងត្រូវបណ្តុះបណ្តាលដល់មន្ត្រីរបស់ក្រសួងពី៧៥-៩០នាក់ នេះគឺជាវគបណ្តុះបណ្តាលពត៌មានវិទ្យាដំបូងដល់មន្ត្រីក្រោមឱវាទក្រសួង ។
ក្នុងពិធីសម្ពោធនៅឯក្រសួងយុត្តិធម៌កាលពីថ្ងៃទី៣០ខែមិថុនាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រីជាCarol A. Rodley រួមជាមួយឯកឧត្តមអង្គវង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាគណអធិបតីនៅក្នុងពិធីសម្ពោធវគ្គបណ្តុះបណ្តាលនិងប្រព័ន្ធពត៌មានយុត្តិធម៌ថ្មីដែលមានសក្តានុពលនេះ ។
លោកស្រីឯកអគ្គរដ្ឋទូតRodley បានមានប្រសាសន៍ថា "ខ្ញុំមានភាពរំភើបណាស់ចំពោះសក្តានុពលនៃប្រព័ន្ធទាំងនេះក្នុងការពង្រឹងផ្នែកជាច្រើននៃកំណែរទំរង់ច្បាប់និងប្រព័ន្ធយុត្តិធម៌" លោកស្រីបានបន្តទៀតថា"ក្រសួងនឹងមានលទ្ធភាពកាន់តែលឿននិងសុក្រិតក្នុងការកំណត់ឲ្យច្បាស់ថាផ្នែកណានៃកំណែរទំរងប្រព័ន្ធយុត្តិធម៌កំពុងទទួលជោគជ័យហើយផ្នែកណាដែលត្រូវផ្តោតការយកចិត្តទុកដាក់ជាងមុន "។
ដូចដែលក្រសួងយុត្តិធម៌រួមជាមួយមេធាវីនិងចៅក្រមទាំងអស់ទូទាំងប្រទេសរួមគ្នាធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងនឹងបែរមកជឿជាក់លើតុលាការដើម្បីដោះស្រាយនូវជំលោះរបស់ពួកគេ។ ជាលទ្ធផលចំនួនសំនុំរឿងបណ្តឹងនិងភាពស្មុគស្មាញរបស់ក្រសួងនឹងកើនឡើងហើយបញ្អានឹងត្រូវនឹងត្រូវដោះស្រាយដោយប្រព័ន្ធថ្មីនេះ ។
សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការងារជាមួយក្រសួងយុត្តិធម៌និងដៃគូកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌មួយដែលមានប្រសិទ្ធភាពយុត្តិធម៌និងឯករាជ្យ ជាចុងក្រោយ USAID បានផ្តល់ថវិកាប្រហែលជា២លានដុល្លារនៅក្នុងឆ្នាំនេះដើម្បីពង្រឹងនូវប្រព័ន្ធច្បាប់នៅកម្ពុជាដោយបណ្តុះបណ្តាលចៅក្រមនិងមេធាវីនិងផ្តល់ឲ្យសាធារណៈអាចទទួលបាននូវព័ត៌មានអំពីតុលាការ ។