jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ពិព័រណ៍​យុវជន​ប្រជាធិប​តេយ្យ​ទាក់ទាញ​អ្នកចូល​រួមជាង ១៤ ម៉ឺននាក់​

ចេញថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៩

​​​​​ភ្នំពេញ – កម្ពុជា  យុវជនវ័យក្មេងជាង ៦៩,០០០​នាក់ បាន​ចូលរួមក្នុង​កម្មវិធីពិព៌ណ​យុវជនក្រោម​ការ ឧបត្ថម្ភ​គាំ ទ្រ​ដោយ សហរដ្ឋ​អាមេរិក​នៅពហុកីឡា​ដ្ឋានបាល់​ទាត់ក្រុង​កំពង់ចាម​ពីថ្ងៃ​ទី ១៨-១៩ ខែកក្ដដា។ ការ​តាំង​ពិព័រណ៌ នេះជា​កម្មវិធី​ចុង ក្រោយ​ក្នុងចំណោម​កម្មវិធី​ពិព័រណ៍យុវ​ជនទាំង​៨ ដែល​បាន រៀប​ចំឡើង​ទូទាំង​ប្រទេស កម្ពុជា ដែលបាន​ចាប់ផ្ដើម​ឡើងតាំ​ងពី ខែ​មេសា ឆ្នាំ​២០០៦  ដោយ​បានទាក់ទាញ​យុវជន​ឱ្យចូលរួម​សរុបជាង ១៤២,០០០ នៅ​ក្នុងខេត្ដ​ក្រុងទាំង​អស់ទូ​ទាំង​ប្រទេស។

​​​​​កម្មវិធីពិព័រណ៍យុវជន​បានបង្កើតឡើង​ដើម្បីលើក​កំពស់​ប្រជាធិប​តេយ្យ និង ជំរុញ​យុវជន​នៅក្នុង​ដំណើរ​ការ​នយោ បាយ  ហើយ​ជាផ្នែក​មួយកំពុង​តែបន្ដសំរាប់​កិច្ចខិត​ខំប្រឹងប្រែង​របស់សហ​រដ្ឋអាមេ​រិកដើម្បី​ពង្រឹង​សង្គម​ស៊ីវិល និង អភិបាល​កិច្ចល្អ នៅ​កម្ពុជា។

​​​​​ពិព័រណ៍រយៈពេល២ថ្ងៃនៅ​ខេត្ដកំពង់​ចាមបាន​រួមបញ្ចូលនូវ​សិក្ខា​សាលា​ស្ដីពីជំនាញ​ផ្សេងៗ  ការប្រ​គុំដន្ដ្រី  និង ស្ដង់​ព័ត៌មាន ដោយ​ផ្ដោតទៅ​លើប្រធាន​បទដូច​ជា របៀប​ដែលក្រុម​ប្រឹក្សា​ក្រុមសង្កាត់​បំពេញ​ការងារ និង​ប្រវត្ដិ សាស្ដ្រ​ស្តីពួកខ្មែរ​ក្រហម។

​​​​​ប្អូនប្រុស មាន  បាន  អាយុ ២០ឆ្នាំ  ជានិស្សិត​នៅមហា​វិទ្យា​ល័យ​ជាស៊ីម​ចំចាយ​មារ ព្រែវែង  បាន​ប្រាប់​ឱ្យដឹង​ថា “ ប្អូន​បានមក​ចូលរួម​ក្នុងកម្ម​វិធីនេះ  ពីព្រោះ​ដោយសារ​ពិព័រណ៍នេះ​បានអនុញ្ញាតិ​ឱ្យយុវវ័យ​​ពី​គ្រប់ទី​កន្លែង​​ជួបគ្នា និង ចែក​រំលែក​នូវក្ដី​បារម្ភ និង សេច​ក្ដីប្រាថ្នា​របស់ពួក​គេ ”។   ហើយប្អូន​ប្រុសបាន​ប្រាប់ឱ្យ​ដឹង​ទៀត​ថា “ កម្មវិធី​ពិព័រណ៍នេះ​អស្ចារ្យ​ណាស់  ពីព្រោះ​បានផ្ដល់​ឱកាស​ឱ្យខ្ញុំបាន​បញ្ចេញ​​សមត្ថភាព​របស់ខ្ញុំ​ចំពោះ​សហគមន៍ ”។

​​​​​កម្មវិធីនេះបានចាប់​ផ្ដើម​នៅថ្ងៃ​សៅរ៍ ទី១៨  ខែកក្ដដា  គណៈ​អធិបតី​ដែលចូលរួ​មនៅ​ក្នុងកម្ម​វិធីបើក​​ពិព័រណ៍​យុវជន​​​នេះរួម​មាន លោក​ស្រី  ខុន ស៊ុនអេង  អភិបាល​រងខេត្ដ​កំពង់ចាម  និង លោក Paul Randolph ប្រធាន​ស្ដីទី​កា​រិយា​ល័យ​អភិវឌ្ឈន៍​ទូទៅ​របស់ USAID ដែល​បានឡើង​ថែ្លង​សុន្ទករថា។

លោក Randolph បាន​មាន​ប្រសាសន៍​ថា “ ប្រជាធិប​តេយ្យមាន​ន័យថា ប្អូនៗ​មាន​ឱកាស​ចូលរួម និង​​បញ្ចេញ​យោបល់​ឱ្យ អ្នក​ដទៃបាន​ដឹងតាម​រយៈ សកម្ម​ភាព  សំលេង  និងសន្លឹក​ឆ្នោត។  ប្អូនដែល​ជាយុវជន​​កម្ពុជានឹង​ធ្វើការ​សំរេច​ចិត្ដ​ក្នុង​ការ​បោះ​ឆ្នោតសំរេច​អនាគត​នៃប្រទេស​កម្ពុជា។ ”

​​​​​ក្នុងពេលពីរថ្ងៃបន្ទាប់  មានអ្នក​ចូល​រួមទស្សនា​ពិព័រណ៍ស្ដង់​ព័ត៌មាន​ដែលបាន​រៀបចំ​ឡើងដោយ​​អង្គការ​ក្រៅរដ្ឋា​ភិបាល​ក្នុង​ស្រុក និង ក្រុម​ហ៊ុនឯង​ជននានា។  លើស​ពីនេះទៅ​ទៀត  សិស្ស និស្សិត​បានចូល​រួមនៅក្នុង​​កម្មវិធី​សិក្ខា​សាលា​ផ្ទាល់នៅ​កន្លែង ដោយ​មានប្រធាន​បទច្រើន​រួមមាន  ការរៃ​អង្គាស​ថវិកា  ការ​ជជែក​ដេញដោល និង សារ​ព័ត៌មាន។  កម្ម​វិធីពេល​រាត្រីក្នុង​ថ្ងៃ ទាំងពីរ​នោះមាន​ការប្រគុំ​តន្ដ្រីសម្ដែង​ដោយ​សិល្ប​ករ​កម្ពុជា​ល្បីៗ​ដូច​ជា​លោក ខេមរៈ សិរិមន កញ្ញា  កញ្ញ  សុគន្ធ នីសា  លោក ឆន សុវណ្ណរាជ និង កញ្ញា មាស  សុខសោភា  ដែលបាន​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​យុវវ័យ MYTV។

​​​​​ប្អូន  សាឡាំ  អាយុ ១៩ឆ្នាំ  ជាសិស្ស​វិទ្យាល័យ ជាអ្នក​ស្ម័គ្រចិត្ដ​នៃក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ក្រោម​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក បាន​ប្រាប់ឱ្យ​ដឹងថា​យុវវ័យ​ដែលបាន​ចូលនឹង​អាចយក​នូវជំនាញ​ដែ់លពួក​គេបាន​​សិក្សា​ទៅអនុវត្ដ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ពួក គេ។ ប្អូនបាន​បន្ដ​ទៀតថា  “ ខ្ញុំបាន​ទទួលនូវ​លទ្ធផល​ដ៏ល្អពី​ចំណេះ​ដឹងដែល​​ខ្ញុំបាន​រៀន​ពី​កម្ម​វិធីពិព័រណ៍​យុវជន​នេះកាល​ពីលើក មុន” រួមទាំង​ជំនាញ​នៅក្នុង​ការសរសេរ​បញ្ចុះ​បញ្ចូល។

​​​​​សហរដ្ឋអាមេរិក​ប្ដេជ្ញាជួយ​លើកំពស់​ដល់សកម្មភាព​យុវជន​ចូលរួម​ក្នុងនយោ​បាយ និង សង្គម​ស៊ីវិលនៅ​កម្ពុជា។ ជាចុង​ក្រោយ ទីភ្នាក់​ងារសហ​រដ្ឋអាមេ​រិកដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ USAID បាន​ផ្ដល់មូល​និធិសំរាប់​ពិព័រណ៍​យុវជន និង កម្ម​វិធីយុវ​ជនឆ្នើម  ដែលជា​កម្មវិធី​ទូរទស្សន៍​បង្ហាញ​ភាពពិត​ជាក់ស្ដែង  ដែល​មានអ្នក​ចូលរួម​ទស្សនា​​រាប់​លាន​នាក់  ហើយនឹង​ឈាន​ចូលវគ្គទី៦ ក្នុងពេល​ឆាប់ៗ​នេះនៅ​លើស្ថានីយ៍​ទូរទស្សន៍ CTN។ ពិព័រណ៍​យុវជន​បាន​រៀប​ចំ​កន្លង​មក​រួមាន​នៅខេត្ដ​បាត់ដំបង  កំពង់​ចាម  ស្វាយ​រៀង  តាកែវ  ពោធិ៍​សាត់ និង ខេត្ដ​ព្រៃ​វែង។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក