jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ពិធីបិទកម្មវិធី​បណ្តុះបណ្តាល​ស្តីពីការ​ការពារ​បេតិក​ភណ្ឌ​វប្បធម៌

ចេញថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៩

​​​​​នៅថ្ងៃសុក្រ ទី ២៤ ខែ កក្កដា វេលា ម៉ោង ១៦:០០ លោក​ស្រីឯក​អគ្គរដ្ឋទូត​អាមេរិក Carol Rodley និង​ឯកឧត្តម នាយ​ឧត្តមសេ​នីយ៏ នេត សាវឿន​ នឹង​ធ្វើជាអធិប​តីក្នុងពិធី​បិទសិក្ខា​សាលា​បណ្តុះ បណ្តាល​ស្តីពីការ​ការពារបេតិក​ភណ្ឌវប្បធម៌ ដែល​នឹងប្រព្រឹត្ត​ទៅនៅស្ថាន​ទូតអាមេ​រិក ក្នុង​ទីក្រុង ភ្នំពេញ។ វគ្គប​ណ្តុះបណ្តាល​នេះ​ត្រូវ​​បានរៀប​ចំឡើងដោយ​ទីភ្នាក់​ងារ FBI ហើយ​គ្រូឧទ្ទេស​នាម រួម មាន​តំណាងមកពី​ផ្នែក​ឧទ្យាន​ជាតិ និងក្រសួង​​ការបរទេស​សហ​រដ្ឋអាមេ​រិក។ នេះគឺ​ជាសិក្ខា​សាលា បណ្តុះ​បណ្តាល​លើក​ទី ២ ។ សិក្ខា​សាលាបណ្តុះ​​បណ្តាល​លើកទី ១ ត្រូវ​បានធ្វើ​នៅខេត្ត​សៀម​រាប កាល ពីថ្ងៃ​ចន្ទ និងថ្ងៃ​អង្គារក្នុង​សប្តាហ៍​នេះ ដោយ​មាន​សិក្ខា​​កាមចូលរួម​ចំនួន ៤២ នាក់។ មាន​​មន្រ្តីនគរ​បាល ក្នុង​ជំនាញ​ចំនួន៤២នាក់​ផ្សេងទៀត បាន​ចូលរួម​​ក្នុងវគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃសុក្រ នៅ​ភ្នំពេញ។
 នៅក្នុងពិធីបិទ​វគ្គនេះ លោក​ស្រីឯក​អគ្គរដ្ឋទូត​ក៏នឹង​ប្រគល់​ជូនផង​ដែរដល់​ឯក​ឧត្តម នាយ​ឧត្តម សេនីយ៏ នេត សាវឿន នូវ​កុំព្យូទ័រ​និងគ្រឿង​បរិក្ខារ​អេឡិច​ត្រូនិច ដែល​គិតជា​ទឹកប្រាក់​មាន​​តំលៃ​ប្រមាណ ១២ ០០០ ដុល្លា​អាមេ​រិក សំរាប់​ជួយសមត្ថ​កិច្ចកម្ពុជា​ក្នុងការ​ចាប់ និងដាក់​ទោសអ្នក​ដែលមាន​ការពាក់ ព័ន្ធ​ក្នុង​ការលួច​វត្ថុ​បូរាណ។

​​​​​សមាជិកផ្នែកសារព័ត៌មាន​ត្រូវបាន​អញ្ជើញ​អោយចូល​រួមយកព័ត៌មាន​ក្នុងពិធី​បិទនេះ។ សូម បញ្ជាក់​ការ​ចូល​រួមរបស់​លោក-អ្នក នៅ​ត្រឹមម៉ោង ១៣:០០ ថ្ងៃ​ទី ២៣ កក្កដា ដោយ​ទាក់ទង​មកផ្នែក កិច្ចការ​សា​ធារណៈរបស់​ស្ថានទូត​សហ​រដ្ឋអាមេ​រិក ដោយ​ហៅទូរស័ព្ទ​មកកាន់​លេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េល​មកកាន់ ChreaV@state.gov ។ សមាជិក​សារ​ព័ត៌មាន​គួរមកដល់​ស្ថានទូត​អាមេរិក​យ៉ាង ហោច​ណាស់ ត្រឹម​ម៉ោង ១៥:៣០ ដើម្បី​ឆ្លងកាត់​ការត្រួត​ពិនិត្យ​សន្តិសុខ​ជាមុន​​ក្នុងថៃ្ង​បា្ររព្ធ​ពិធី។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក