jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

សេចក្តីថ្លែងការរួមនៃ​កិច្ចប្រជុំ​ថ្នាក់រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋអា​មេរិក និងប្រទេស​ក្នុងអនុតំបន់​ទន្លេមេ​គង្គ

ចេញថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០០៩

​​​​​ខាងក្រោមនេះគឺជាអត្ថបទ​នៃសេច​ក្តីថ្លែងការ​រួមដោយ​សហ​រដ្ឋអាមេ​រិក ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ចេញ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ ២០០៩ នៅភូ​កេត ប្រទេស​ថៃ។
រដ្ឋមន្ត្រីក្រសួងការបរទេស​សហ​រដ្ឋអាមេ​រិក និងរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​នៃប្រទេស​ក្នុងអនុ​តំបន់​ទន្លេ​មេគង្គ ដែល​មាន​ប្រទេស​កម្ពុជា ឡាវ ថៃ​ និង​វៀត​ណាម បាន​បើកការ​ប្រជុំ​ថ្នាក់រដ្ឋ​មន្រ្តី​ជាលើកដំបូង​រវាង​សហ​រដ្ឋអាមេ​រិកនិង​ប្រទេស​នៅក្នុង​អនុតំបន់​ទន្លេមេ​គង្គ ថ្ងៃនេះ នៅ​ភូកេត ប្រទេស​ថៃ ដើម្បី​ពិភាក្សា​បញ្ហា​ជា​ប្រយោជន៍​រួម ពិសេស​ក្នុងវិស័យ​បរិស្ថាន សុខា​ភិបាល ការ​សិក្សា​អប់រំ និងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

​​​​​លោកស្រីរដ្ឋមន្រ្តីការ​បរទេស​អាមេរិក Hillary Clinton បាន​គូស​បញ្ជាក់​ពីសារៈសំខាន់​នៃអនុ​តំបន់​ទន្លេមេ​គង្គ និងប្រទេស​មួយៗ​ក្នុងតំបន់​នេះ ចំពោះ​សហរដ្ឋ​អាមេ​រិក និង​ការប្តេជ្ញា​របស់​ប្រទេស​អាមេ​រិក ក្នុង​ការ​លើក​ស្ទួយ​សន្តិភាព និង​វិបុល​ភាព នៅក្នុង​តំបន់​ប្រទេស​អាស៊ាន​ទាំងមូល។ រដ្ឋ​មន្រ្តី​មកពី​ប្រទេស​កម្ពុជា​ ឡាវ ថៃ និង​វៀតណាម​បាន​ស្វាគមន៍​កិច្ចសហ​ប្រតិបតិ្ត​ការជិត​ស្និទ្ធរបស់​សហ​រដ្ឋអាមេ​រិកជាមួយ​នឹងប្រទេស​ក្នុង​​អនុ​តំបន់​ទន្លេមេ​គង្គ លើ​បញ្ហ​ដែលមាន​សារៈ​សំខាន់​សំរាប់​តំបន់ និង​មាន​អត្ថប្រយោជន៍​ទៅវិញ​ទៅមក ដើម្បី​ធ្វើ​អោយ​មានវិបុល​ភាព និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព នៅក្នុង​តំបន់​ទន្លេមេ​គង្គ។

​​​​​បណ្តារដ្ឋមន្រ្តីទាំង​នោះ​បាន​ពិភាក្សា​ពីអាទិភាព​រួម រួម​ទាំងការ​ស្វែងយល់​ពីផលប៉ះ​ពាល់នៃ​ការប្រែ​ប្រួល​អាកាស​​ធាតុ និងវិធី​ធ្វើការ​ឆ្លើយ​តបអោយ​មាន​ប្រសិទ្ធិ​ភាព ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ឆ្លង ការពង្រីក​​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​សំរាប់ការ​សិក្សា​អប់រំ និងការ​អភិវឌ្ឍន៍ ពិសេស​នៅតាម​តំបន់ជន​បទ រួម​ទាំង​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

​​​​​រដ្ឋមន្រ្តីទាំងនោះបានពិនិត្យ​មើល​ការខិត​ខំរួមគ្នា​ជាបន្ត ក្នុង​វិស័យទាំង​នេះ ហើយ​បានព្រម​ព្រៀង​គ្នាស្វែង​យល់​វិស័យ​ធ្វើសហ​ប្រតិបត្តិ​ការថ្មីៗ​ទៀត។ ជា​ពិសេស រដ្ឋ​មន្រ្តីទាំង​នោះបាន​ស្វាគមន៍​គំនិតផ្តួច​ផ្តើម​របស់​គណ​កម្មាការ​ទេន្ល​មេគង្គ និង​គណ​កម្មាការ​ទេន្លេ Mississippi ក្នុង​ការបង្កើត​ដៃគូ “ទន្លេ​សម្ព័ន្ធ​មេត្រី” ដើម្បី​ចែក​រំលែក​ឯកទេស​និងការ​ប្រតិបត្តិ​ល្អៗ ក្នុង​វិស័យ​នានា ដូច​ជាការសំរប​សំរួល​ទៅនឹងការ​ប្រែប្រួល​អាកាស​ធាតុ ការ​គ្រប់គ្រង​ទឹកជំនន់​និងការរាំង​ស្ងួត ទំនប់​វារីអគ្គិសនី និង​ការសិក្សា​ពីផល​ប៉ះពាល់​របស់វា  តំរូវ​ការ​ទឹក​​និងសន្តិសុខ​ស្បៀង ការគ្រប់​គ្រងធន​ធាន​ទឹក និង​កង្វល់រួម​ផ្សេងៗ​ទៀត។

​​​​​រដ្ឋមន្រ្តីទាំងនោះបាន​យល់​ស្រប​គ្នាថា អ្នក​ឯកទេស និង​មន្រ្តីជាន់​ខ្ពស់នឹង​ធ្វើការ​ពិភាក្សា​ពីសកម្មភាព​និមួយៗ សំរាប់​ធ្វើសហ​ប្រតិបតិ្តការ និង​ការងារ​ជាបន្ត។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក