jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ការសហការ​របស់សហ​រដ្ឋអាមេ​រិកជា​មួយ​បណ្តា​ប្រទេស​នៅអនុ​តំបន់​ទន្លេ​មេគង្គ
លើ​បរិស្ថាន សុខា​ភិបាល និង​ការសិក្សា​អប់រំ

ចេញថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៩

​​​​​នៅថ្ងៃទី ២៣ ខែកក្កដា ការ​ប្រជុំ​ជាក្រុម​លើក​ដំបូង​បង្អស់​រវាង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ត្រូវ​បានធ្វើ​ឡើង​នៅភូខេត ប្រទេស​​ថៃ ដើម្បី​ផ្តោត​ការយក​ចិត្តទុក​ដាក់ទៅ​លើកិច្ច​សហ​ប្រតិបតិ្ត​ការគ្នា រវាង​សហ​រដ្ឋអាមេ​រិក និងបណ្តា​ប្រទេស​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ ក្នុង​វិស័យ​បរិស្ថាន សុខា​ភិបាល និង​ការ​សិក្សា​អប់រំ។ សកម្ម​ភាពដែល​កំពុង​មាន​នាបច្ចុប្បន្ន​រួមមាន៖

បរិស្ថាន៖ សហរដ្ឋអាមេរិកនឹង​ចំណាយ​ថវិកា​ជាង ៧ លាន​ដុល្លាអា​មេរិក ទៅលើ​កម្មវិធី​បរិស្ថាន នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ។ កម្មវិ​ធីនៅក្នុង​វិស័យនេះ​រួមមាន៖

  • ការរៀបចំបង្កើត “ព្យាករណ៍មេគង្គ” ដែល​ជាមធ្យោ​បាយគំរូ​ក្នុងការ​ព្យាករណ៍ សំរាប់​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​និងបញ្ហា​ដទៃ​ទៀត​ចំពោះ​ការអភិវឌ្ឍន៍​តំបន់​អាង​ទន្លេ​មេគង្គ។
  • កិច្ចព្រមព្រៀងរវាង​គណកម្មា​ការទន្លេ​មេគង្គ និង​គណ​កម្មា​ការទន្លេ Mississippi ដើម្បី​ចង​សម្ព័ន្ធ​ភាព “ទន្លេមេ​ត្រី” ដើម្បី​កែលំអ​ការគ្រប់​គ្រងធន​ធានទឹក​ឆ្លងកាត់​ព្រំដែន។
  • ជួយគំរោងដែល​ជំរុញ​ដល់ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តភាព​នៃធនធាន​ទឺកនិ​ងព្រៃឈើ ធ្វើ​ការ​អភិរក្ស​ជីវសាស្រ្ត​ចំរុះដ៏​ច្រើន​សម្បើម នៃ​តំបន់អាង​ទន្លេមេ​គង្គ និង​បង្កើន​ការទទួល​បានទឹក​ស្អាត ដែល​មានសុវត្ថិ​ភាព​សំរាប់​ប្រើ​ប្រាស់។
  • សហរដ្ឋអាមេរិក​កំពុងតែ​សុំការ​យល់ព្រម​របស់​សភា លើទឹក​ប្រាក់​ចំនួន ១៥ លាន​ដុល្លា ក្នុង​ឆ្នាំ ២០១០ ជាជំនួយ​សំរាប់​លើកកំពស់​សន្តិសុខ​ស្បៀង នៅ​តាម​ប្រទេស​ក្នុងតំបន់​ទន្លេមេ​គង្គ។

សុខាភិបាល៖ ជំនួយ​របស់សហ​រដ្ឋអាមេ​រិកដល់​ប្រទេស​ក្នុងតំបន់​ទន្លេ​មេគង្គ ក្នុង​វិស័យ​សុខាភិបាល​​នឹង​មាន​ទឹកប្រាក់​ឡើងដល់​ជាង ១៣០ លាន​ដុល្លាអា​មេរិក ក្នុង​ឆ្នាំ ២០០៩ ហើយ​ផ្តោតលើ​ផ្នែកដូច​ខាង​ក្រោមនេះ៖

  • ជំងឺអេដស៍ - ដោយ​ធ្វើការ​ក្នុងភាព​ជាដៃគូ​ជាមួយ​ប្រទេស​ក្នុងតំបន់​ទន្លេមេ​គង្គ ជំនួយ​ជាបន្ត​​របស់​សហ​រដ្ឋអាមេ​រិកបានរួម​ចំណែក​ដល់ការ​កាត់បន្ថយ​អត្រាឆ្លង​នៃជំងឺ​អេដស៍បាន​ពាក់​កណ្តាល នៅ​ប្រទេស​កម្ពុជា ហើយបាន​ផ្តល់សេវា​ព្យាបាល​និងការពារ​ដល់​មនុស្ស​ជាង ២ លាន​នាក់​ នៅទូ​ទាំង​តំបន់។
  • ជំងឺផ្តាសាយរាតត្បាត - តាំងពីឆ្នាំ ២០០៦ មក សហ​រដ្ឋអាមេ​រិកបាន​ផ្តល់ប្រាក់​ចំនួន ៩៥ លាន​ដុល្លា សំរាប់​ទ្រទ្រង់​កម្មវិធី​ជាបន្ត នៅតាម​ប្រទេស​ក្នុងតំបន់​ទន្លេមេគង្គ សំរាប់​ត្រៀមទប់​​ទល់  និង​ឆ្លើយ​តបនឹង​ការគំរាម​កំហែង​ពីការ​ផ្ទុះឡើង​នៃជំងឺផ្តា​សាយ​មហា​រាតត្បាត
  • ជំងឺគ្រុនចាញ់ និងជំងឺរបេង - ជំនួយ​របស់​សហ​រដ្ឋអាមេរិក​ជួយក្នុង​ការតាម​ដាន កំណត់ និងព្យា​បាល​ប្រឆាំង​នឹងមេរោគ​របេងនិង​មេរោគ​គ្រុនចាញ់​ដែលស៊ាំ​ទៅនឹង​ថ្នាំចំរុះ នៅក្នុង​តំបន់​ទន្លេមេ​គង្គ។
  • គ្រោងរៀបចំ “សន្និសីទ​អាមេរិក-តំបន់​ទន្លេ​មេគង្គ ស្តីពី​យុទ្ធសាស្រ្ត​ចំរុះលើ​ជំងឺឆ្លង” ក្នុង​អំឡុង​ពេល​ពី ៦ ទៅ ៩ ខែ​ខាងមុខ​នេះ។

ការសិក្សាអប់រំ៖ ជំនួយរបស់សហ​រដ្ឋអាមេ​រិកចំពោះ​វិស័យ​អប់រំ សំរាប់​ឆ្នាំ ២០០៩ មាន​ទឹកប្រាក់​សរុប ១៦ លាន​ដុល្លាអាមេ​រិក ហើយ​រួមមាន៖

  • ជួយដល់ការផ្លាស់ប្តូរ​និស្សិត និង​អ្នកជំនាញ​ចំនួន ៥០០ ជា​មួយប្រទេស​ក្នុងតំបន់​ទន្លេមេ​គង្គ ក្នុង​មួយ​ឆ្នាំៗ តាម​រយៈកម្ម​វិធី Fulbright និង​កម្មវិធី​អប់រំដទៃ​ទៀត។
  • ជួយក្នុងការបង្កើន​ចំនួនអ្នក​ចុះឈ្មោះ​ចូលរៀន​ក្នុងកំរិត​សិក្សា​ជាមូល​ដ្ឋាន ហើយ​ពង្រីក​ការភ្ជាប់​បណ្តាញ​អ៊ិនធ័រ​ណែន Broadband នៅ​តាមសហគមន៍​ជនបទ។
  • គ្រោងរៀបចំ “វេទិកា​មេគង្គ - អាមេរិក ស្តីពី​អ៊ិនធ័រណែត ការ​សិក្សា​អប់រំ និង​ការអភិវឌ្ឍន៍” ដើម្បី​ជំរុញការ​អនុវត្តន៍ល្អ និង​ការសហ​ការគ្នាក្នុង​តំបន់លើ​ការប្រើ​ប្រាស់បណ្តាញ​អ៊ិនធ័រ​ណែត​​ដើម្បី​ការ​អភិវឌ្ឍន៍។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក