jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

សន្និសីទកាសែតរបស់លោកសមាជិកព្រឹទ្ធសភាអាមេរិក Jim Webb

​​​​​ស្ថានទូតអាមេរិកនៅ​ទីក្រុងភ្នំពេញ​មានសេច​ក្តីរីករាយ​សូម​ប្រកាស​ថា លោក​ព្រឹទ្ធសមាជិក​សភា​អាមេរិក Jim Webb​ នឹង​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជានៅ​ថ្ងៃទី ១៨ ខែសី​ហា ឆ្នាំ ២០០៩ ដែល​ជា ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​របស់លោក​មកកាន់​ប្រទេស​ចំនួន ៥ នៅ​ក្នុងតំបន់។

​​​​​នៅប្រទេសកម្ពុជា លោក​ព្រឹទ្ធសមា​ជិក Webb នឹង​ជួបជា​មួយមន្រ្តីជាន់​ខ្ពស់នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា។
          លោក​ព្រឹទ្ធសមា​ជិក Webb នឹង​ធ្វើសន្និសីទ​កាសែត​មួយ នៅថ្ងៃ​អង្គារ ទី ១៨ ខែ​សីហា ឆ្នាំ ២០០៩ វេលា ម៉ោង ៣:២៥ រសៀល នៅ​និវេសដ្ឋាន​ឯកអគ្គ​រដ្ឋទូត​អាមេ​រិក។

​​​​​លោក  Webb មានទំនាក់​ទំនង​ផ្ទាល់ខ្លួន​ជាបន្ត​បន្ទាប់ក្នុង​កិច្ចការ​តំបន់​អាស៊ី​និងប៉ាស៊ីហ្វិក​អស់​រយៈ​ពេល​យ៉ាង​យូរ មុនពេល​នៃការ​បំរើ​កិច្ចការ​របស់លោក​ក្នុងព្រឹទ្ធ​សភា​អាមេ​រិក។ បន្ថែម​លើដំណើរ​ទស្សន​កិច្ចក្នុង​ពេល​ថ្មីៗ​​របស់​លោក ក្នុង​នាមជាសមា​ជិកនៃ​គណកម្មា​ធិការ​កិច្ចការ​បរទេសរបស់​ព្រឹទ្ធសភា លោក Webb បាន​ធ្វើការ​ និង​បានធ្វើ​ដំណើរ នៅ​ទូទាំង​តំបន់ដ៏​ធំនេះ រាប់ពី​កោះមីក្រូ​ណេស៊ី ដល់​ប្រទេស​ភូមា ហើយ​អស់​រយៈពេល​ជិត ៤ ទសវត្ស លោក​បានបំរើ​ការងារ​ជានាយ​ទាហាន​កងម៉ារីន អ្នក​រៀប​ចំផែន​ការការ​ពារប្រទេស អ្នក​សារព័ត៌​មាន អ្នក​តែងរឿង​ប្រលោម​​លោក ជា​មន្រ្តីទទួល​ខុសត្រូ​វក្នុងក្រសួង​ការពារ​ប្រទេស​អាមេរិក និង​ទីប្រឹក្សា​ពាណិជ្ជ​កម្ម ផង​ដែរ។

​​​​​លោក Webb បានបំរើជា​ទាហាន​ម៉ារីន​ជើងគោក នៅ​ប្រទេស​វៀតណាម ហើយ​ក្រោយ​មកគឺ​ជាឧប​ការី​រដ្ឋ​មន្រ្តីក្រសួង​ការពារ​ប្រទេស និងជា​លេខា​ធិការ​កងទ័ព​ជើងទឹក​នៅមន្ទីរ​បញ្ចកោណ​សអាមេ​រិក។ លោក​ក៏ធ្លាប់​ធ្វើ ផងដែរ​ ជាអ្នក​ធ្វើផែន​ការយោធា​សំរាប់​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក ប្រចាំ​នៅកោះ Guam ហើយ​បានសរសេរ​ឯកសារ ជា​​ច្រើន​​ស្តីពីបញ្ហា​ថ្នាក់​មូលដ្ឋាន ថ្នាក់​ជាតិ និង​បញ្ហា​អន្តរជាតិ នៅ​ប្រទេស​ជប៉ុន ថៃ វៀតណាម និង​​ប្រទេស ហ្វីលីពីន ហើយ​ក្នុងទសវត្ស​ទី ១៩៩០ លោក​បានធ្វើ​ជាទីប្រឹក្សា​អោយ​ក្រុមហ៊ុន ដែល​ចង់ធ្វើជំនួញ​ក្នុង​ប្រទេស​វៀត ណាម​ផងដែរ។ លោក​បានបំរើ​ការក្នុង​គណកម្មា​ធិការ​កិច្ចការ​បរទេស​របស់ព្រឹទ្ធ​សភា តាំងពី​លោកបាន​​ចូល​បំរើ​ការក្នុង​ព្រឹទ្ធសភា​អាមេ​រិក នៅខែ​មករា ឆ្នាំ ២០០៧ មក។

​​​​​ក្នុងនាមជាប្រធាន​អនុគណ​កម្មា​ធិការកិច្ច​ការតំបន់​អាស៊ីខាង​កើត និងប៉ា​ស៊ីហ្វិក លោក Web ទទួល​ខុស​ត្រូវ​លើទំនាក់​ទំនង​របស់សហ​រដ្ឋអាមេ​រិកជាមួយ​បណ្តា​ប្រទេស​នៅតំបន់​អាស៊ី​ខាងកើត អាស៊ី​អាគ្នេយ៍ តំបន់​ជុំវិញ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក និង​អូសេ​អានី។ អនុគណ​កម្មាធិការនេះ​ក៏ទទួលខុស​ត្រូវផង​ដែរលើ​បណ្តាអង្គការ​នៅក្នុង​តំបន់ ដូចជា​សមាគម​ប្រជាជាតិ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ (អាស៊ាន) និង​ប្រទេស​ក្នុងកិច្ចសហ​ប្រតិបតិ្តការ​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ីនិង​ប៉ាស៊ីហ្វិក(APEC)។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ផ្នែក​កិច្ចការ​សាធារណៈ​តាមទូរ​ស័ព្ទ លេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េល​មក ChreaV@state.gov

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក