សេចក្តីប្រកាសព័ត៌មាន
ស្ថានទូតអាមេរិកផ្តល់ អំណោយ សំភារៈយោធា ដែលមាន តំលៃជាច្រើន លាន ដុល្លា ដល់ កងយោធពល ខេមរភូមិន្ទ កម្ពុជា
ចេញថ្ងៃទី ៤ កញ្ញា ឆ្នាំ ២០០៩
ក្នុងពិធីប្រគល់អំណោយនៅក្រសួងការពារជាតិ កាលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០០៩ ក្រោមអធិបតីភាព របស់លោកឧត្តមសេនីយត្រី Skip Vincent និងឯកឧត្តមឧត្តមសេនីយឯក ចៅ ភិរុន អគ្គនាយកនៃអគ្គនាយក ដ្ឋានសំភារៈនិងបច្ចេកទេស នៃក្រសួងការពារប្រទេស ស្ថានទូតអាមេរិកបានប្រគល់ជាផ្លូវការនូវសំភារៈបរិក្ខា យោធាសំណល់ ចំនួនជិត ២០ កុងទីណឺ ដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ តំលៃដើមមកនៃសំភារៈនេះគឺ ប្រហែល ៦,៥ លានដុល្លាអាមេរិក ហើយ មានដូចជាមួកទាហានចំនួន ១៦ ០០០ ថង់ស្ពាយចំនួន ៤០០០ ឯក សណ្ឋានការពារចំនួន ៦ ០០០ សំរាប់និងសំភារៈផ្សេងៗទៀត។ ឧត្តមសេនីយ Vincent បានមកធ្វើទស្សន កិច្ចជាផ្លូវការ នៅកម្ពុជា ហើយនៅពេលបច្ចុប្បន្ននេះ លោកគឺជាជំនួយការប្រធានផ្នែកយុទ្ធសាស្រ្ត និងគោល នយោបាយនៅបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ។
សំភារៈទាំងនេះត្រូវបានផ្តល់តាមរយៈកម្មវិធីហិរញ្ញប្បទានដល់យោធាបរទេស (FMF) ។ តាំងពីឆ្នាំ ២០០៦ មក ប្រទេសកម្ពុជាបានទទួលសំភារៈយោធា និងជំនួយបច្ចេកទេស ដែលមានតំលៃជាទឹកប្រាក់ប្រហែល ៤,៥ លានដុល្លាអាមេរិក តាមរយៈកម្មវិធីនេះ។ កម្មវិធី FMF ក៏ផ្តល់ថវិកាផងដែរសំរាប់ការផ្តល់បរិក្ខាដឹកជញ្ជូនយោធាសំណល់ និងជំនួយបច្ចេកទេស ទៅក្រសួងការពារជាតិនិងអគ្គបញ្ជាការ សំភារៈឯកសារបង្រៀនភាសា អង់គ្លេស និងជំនួយបច្ចេកទេសដល់កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសរបស់កងយោធពលខេមរភូមិន្ទ និងការ ហ្វឹកហ្វឺនលើកកំពស់សមត្ថភាពជំនាញ និងសន្តិសុខដែនសមុទ្រ សំរាប់កងទ័ពជើងទឹកកម្ពុជា។
សំភារៈទាំងនេះនឹងត្រូវបានផ្តល់អោយអង្គភាពអាទិភាព របស់កងយោធពលខេមរភូមិន្ទកម្ពុជា ដែលមួយចំនួនធំកំពុងទទួលការហ្វឹកហ្វឺន និងទទួលជំនួយក្នុងការលើកកំពស់សមត្ថភាព ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។